កសាងកេរ្តិ៍ឈ្មោះ នៅក្នុងទីក្រុងដែលមានប្រវិត្តយូរអង្វែងលើផ្នែកពាណិជ្ជកម្ម ផ្សារ Somnea បាងកក ដែលមានទីតាំងនៅកន្លែងមានលក្ខណៈយុទ្ធសាស្ត្រ នឹងនាំមកនូវសេវាដឹកជញ្ជូនដ៏ទំនើបទាន់សម័យ និងពាណិជ្ជកម្មដ៏ពិសេសមួយ សមស្របសម្រាប់ការលក់ដុំ និងការលក់រាយ នៅក្នុងទីក្រុងនេះ។
កំណត់សម្គាល់៖ នេះគឺជាអត្ថបទផ្សាយពាណិជ្ជកម្ម និងត្រូវបានចេញផ្សាយដំបូងនៅលើគេហទំព័រ Southeast Asia Globe។
បកប្រែដោយ៖ បូរិន សុភាវុទ្ធតី
កកើតចេញពីទីតាំងជំនួញដ៏ល្បីល្បាញក្នុងសម័យអយុធ្យាអំឡុងសតវត្សរ៍ទី១៥ ទីក្រុងទំនើបបាងកកបានអភិវឌ្ឍខ្លួនទៅជាមណ្ឌលសេដ្ឋកិច្ចមួយ ដែលមួយផ្នែកធំកើតឡើងទៅបាន គឺដោយសារស្ថិតនៅទីតាំងអំណោយផល។
មានទីតាំងនៅលើទន្លេចៅប្រាយ៉ា ទីក្រុងនេះមានចម្ងាយតែ២៥គមប៉ុណ្នោះ ពីឈូងសមុទ្រថៃ ដែលធ្វើឱ្យវាជាទីតាំងដ៏ល្អបំផុតសម្រាប់ ការជួញដូរ និងការធ្វើពាណិជ្ជកម្ម។ ហើយភាពអំណោយផលនេះ បានបន្តជំរុញផ្នែកសេដ្ឋកិច្ចរបស់ទីក្រុងមួយនេះ មានទំហំរហូតដល់ជាង៩៨ ពាន់លានដុល្លារ។
ដោយទទួលស្គាល់ និងមើលឃើញពីសក្តានុពលរបស់ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំជាងគេទី៨ នៅអាស៊ី។ ក្រុមហ៊ុនអភិវឌ្ឍ Samanea ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានជ្រើសរើសយកទីក្រុងបាងកកជាចំណុចចាប់ផ្តើម ក្នុងការឈានជើងចូលទីផ្សារប្រទេសថៃ ព្រោះថា ទីតាំងរបស់ទីក្រុង គឺស្រដៀងគ្នានឹងទីតាំងអាជីវកម្មដែរ គឺ ដើរតួយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន។
ទាញយកផលប្រយោជន៍ពីកត្តាភូមិសាស្រ្ត និងហេដ្ឋារចនាផ្នែកមធ្យោបាយដឹកជញ្ជូនដ៏សំបូរបែបរបស់ទីក្រុងនេះ ផ្សារ Samanea បាងកក មានទីតាំងនៅតាមបណ្តោយផ្លូវល្បឿនលឿន បាងណា ដែលជាសរសៃឈាមដ៏សំខាន់ ដើម្បីភ្ជាប់ទៅកាន់ទីតាំងពាណិជកម្មសំខាន់ៗជាច្រើន នៅក្នុងប្រទេសថៃ។ ហើយផ្សារ Samanea ថៃ នេះ ស្ថិតនៅចំ ចំណុចកណ្តាលនៃផែសំខាន់ពីរ គឺមានចម្ងាយត្រឹមតែ ៤០គម ពីកំពង់ផែបាងកក និងចម្ងាយ ៧៥គម មកទិសខាងជើងពីកំពង់ផែ លែម ឆាបាង។
បើធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ តាមបណ្តោយផ្លូវ បាងត្រាត អ្នកនឹងចំណាយពេលប្រហែលតែ៣០នាទីប៉ុណ្ណោះ ដើម្បីទៅដល់ផ្សារ Samnear។ អាកាសយានដ្ឋាននេះ ទទួលការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាង ៤០ ទាំងសម្រាប់ការដឹកអ្នកដំណើរ និងការដឹកជញ្ជូនតាមអាកាស ដែលស្មើនឹងការហោះហើរអន្តរជាតិ ៩៥% និង ការហោះហើរក្នុងស្រុក ៤៥%។
ការរួមបញ្ជូលគ្នានូវទីតាំងសម្រាប់ការដឹកជញ្ជូន ទាំងផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាសនេះ បានធ្វើឱ្យ ផ្សារ Samanea បាងកក មានគុណសម្បត្តិយ៉ាងវិសេស ដើម្បីប្រលូកចូលពាណិជ្ជកម្មក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ។
ថ្វីត្បិតថាទីតាំងមានសារៈសំខាន់ ប៉ុន្តែការផ្តល់សេវាកម្ម និងទំនិញល្អប្រកបដោយគុណភាព ក៏ជារឿងដែល Samanea បាងកក យកចិត្តទុកដាក់ផងដែរ។
ផ្សារSamanea បាងកក ត្រូវបានសាងសង់ឡើងលើទីលានមានទំហំដី ៣៣០.០០០ ម៉ែត្រការ៉េ។ ផ្សារនេះ គឺជាបណ្តុំនៃការលក់ដុំ និងរាយ ដែលស្ថាបនាឡើង ដើម្បីបំពេញតម្រូវការចំរុះ សម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម ដែលកំពុងនឹងកើនឡើងជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ទំនិញទាំងអស់នៅក្នុងផ្សារ សុទ្ធតែបំពេញតាមតំរូវការ និងចំណង់ចំណូលចិត្តរបស់ប្រជាជនជាង ១០.៥ លាននាក់ក្នុងទីក្រុងនេះ។
កត្តាទាំងអស់នេះ អនុញ្ញាតឱ្យអតិថិជន មានជម្រើសច្រើនក្នុងការជ្រើសរើសទំនិញ ហើយដើរទាន់ទីផ្សារអន្តរជាតិ ដោយមិនចាំបាច់ព្រួយបារម្ភលើការមិនមានកន្លែងសម្រាប់ទិញនោះទេ។
បន្ថែមលើ គ្រឿងសំអាងតុបតែងមុខ សម្ភារៈផ្ទះបាយ និង ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះផ្សេងៗ ដែលជាតម្រូវការចាំបាច់របស់មនុស្សម្នាគ្រប់គ្នាក្នុងពិភពលោក ផ្សារ Samanea បាងកក ផ្តល់ជូននូវទំនិញដ៏ច្រើនផ្សេងទៀត ដែលចាំបាច់រឹតតែខ្លាំងសម្រាប់ទីក្រុងក្នុងតំបន់អាសុីមួយនេះ។ ដោយសារទីក្រុងនេះ មានអ្នកធ្វើដំណើរតាមទោចក្រយានយន្តយ៉ាងច្រើនលាននាក់ ផ្សារ Samanea បាងកក មានផ្គត់ផ្គង់គ្រឿងបន្លាស់ និងឧបករណ៍ផ្សេងៗទៀត សម្រាប់អតិថិជនផងដែរ។ ហើយដោយសារទីក្រុងនេះមាន វត្តព្រះពុទ្ធសាសនាជាង ៤០០វត្ត ផ្សារ Samnear ក៏មើលឃើញទីផ្សារសម្រាប់ការផ្គត់ផ្គង់ និងលក់ដូរសម្ភារៈជាច្រើនមុខក្នុងតម្លៃប្រកួតប្រជែង សម្រាប់ការធ្វើពិធីបុណ្យសាសនាផ្សេងៗនាថ្ងៃសីល និងការគោរពបូជាប្រចាំថ្ងៃ។
ក្រៅពីទំនិញ សម្ភារៈ ក៏ដូចជាឧបករណ៍ផ្សេងៗ ដែលមានការចាំបាច់សម្រាប់ប្រជាជនថៃផ្ទាល់ ផ្សារ Samanea បាងកក ក៏មានផ្តល់ជូនទំនិញដទៃទៀតយ៉ាង សំបូរបែបផងដែរ។
សេវាដឹកជញ្ជូនដេលផ្តល់ដោយក្រុមហ៊ុននៅប្រទេសសិង្ហបុរី Samanea អាចធានាបានថា អតិថិជនរបស់ពួកគេប្រតិបត្តិការអាជីវកម្ម គឺទទួលបានបរិយាកាសដូចគ្នា នឹងអ្នកទិញដែរ។ កន្លែងស្តុកទំនិញរបស់អ្នកជួល ត្រូវបានសាកសង់ឡើងនៅនឹងកន្លែងផ្ទាល់ ហើយមានទីតាំងសម្រាប់ជួលរហូតដល់ ៤៣០កន្លែង។ ការផ្តល់ជូនកន្លែងស្តុកទំនិញដល់អាជីវករនេះ នឹងជួយឱ្យការលក់ដូរប្រកបទៅដោយរលូត កាត់បន្ថយដំណាក់កាល និងជួយសន្សំពេលវេលាយ៉ាងច្រើន។
ជាមួយនឹងការជួយសម្រួលផ្នែកស្តុកទំនិញនេះ ជារៀងរាល់ឆ្នាំ Samanea បាងកក នឹងបង្កើតឱ្យមានការតាំងពិពណ៌ និងកម្មវិធីផ្សេងៗជាច្រើនទៀត ដើម្បីទាក់ទាញអតិថិជនថ្មីៗ និងដើម្បីធានាថាទំនិញដ៏ចម្រុះក្នុងទីផ្សារ នឹងបន្តរីកចម្រើនទៅមុខររហូត។ ផ្សារ Samanea បាងកក ក៏បានជួយរៀបចំឱ្យអតិថិជនខ្លួន បានជួបជាមួយអ្នកផ្គត់ផ្គង់ទំនិញថ្មីៗដោយផ្ទាល់ ជាមួយរោងចក្រផលិតមកពីប្រទេសជិតខាង រួមមានប្រទេសចិន ជប៉ុន និងកូរ៉េជាដើម។
ការផ្តល់សេវាគាំទ្របន្ថែម តាមរយៈការពង្រឹងបណ្តាញផ្គត់ផ្គង់ និងការកាត់បន្ថយឧបសគ្គនានា ដែលរាំងស្ទះដល់ការទទួលបានធនធាន នឹងជួយអតិថិជនរបស់ខ្លួន ឱ្យរក្សាបានភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ ដែលដើរយ៉ាងលឿន។
ទោះបីជាជំងឺកូវីដ១៩បាននឹងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច ក្រុមហ៊ុន Samanea នៅតែប្តេជ្ញាចិត្តរក្សាសុវត្ថិភាពដល់អតិថិជន និងអ្នកទំនិញទាំងអស់គ្នា។ ខណៈដែលប្រទេសថៃ កំពុងតែប្រឈមមុខនឹងរលកទី៣នៃការឆ្លងរាលដាល ចំណាត់ការអនាម័យនៅផ្សារ Samanea បាងកក ត្រូវបានរៀបចំឡើង ដើម្បីកាត់បន្ថយហានិភ័យ និងបំពេញតាមវិធានការសុវត្ថិភាពរបស់រដ្ឋាភិបាលយ៉ាងតឹងរ៉ឹងបំផុត។
អតិថិជនគ្រប់រូប នឹងត្រូវឆ្លងកាត់ការវាស់កំដៅ មុនពេលចូលមកក្នុងបរិវេនផ្សារ។ ហើយ អតិថិជនអាចរកទឹកលាងដៃសម្លាប់មេរោគបាន នៅគ្រប់ជ្រុងក្នុងបរិវេនអគារ។ លើសពីនេះទៅទៀត បុគ្គលិកគ្រប់រូប នឹងត្រូវឆ្លងកាត់ការធ្វើតេស្ត និង ទីធ្លាផ្សារនឹងត្រូវបាញ់សម្លាប់មេរោគជារៀងរាល់មួយសប្តាហ៍ម្តង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះ បុគ្គលិក អាជីវករ និងអតិថិជនគ្រប់រូប។
ជាមួយនឹងបទពិសោធន៍ប្រតិបត្តិការនៅជុំវិញតំបន់អាសុីអាគ្នេយ៍ ក្រុមហ៊ុន Samanea ដឹងច្បាស់ពីតួនាទីខ្លួនក្នុងការសិក្សាស្វែងយល់ពីលក្ខណៈពិសេសរបស់ប្រជាជាតិនៃប្រទេសនីមួយៗ ហើយបង្កើតទីតាំង ការផ្តល់សេវាកម្ម និងសេវាគាំទ្រ ដែលបំពេញដល់តម្រូវការរបស់ពួកគេ។ ហើយសម្រាប់សាខាក្រុងបាងកកនេះផ្ទាល់ គឺជាទីតាំងថ្មីចុងក្រោយ ដែលបានបង្ហាញពីវិធីសាស្ត្រ កែកុនបំពេញតាមតម្រូវការជាពិសេសទៅតាមពាណិជ្ជកម្មរបស់ប្រទេស។ ហើយមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុន Samnea នឹងក្លាយជាទីតាំងដ៏សំខាន់មិនអាចកាត់ថ្លៃបាន នៅពេលដែលសេដ្ឋកិច្ចត្រឡប់មកប្រក្រតីវិញ៕