Samanea បាននាំមកនូវមធ្យោបាយដឹកជញ្ជូន និងការរចនាដ៏ពិសេសប្លែកមួយ សម្រាប់វិស័យសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី។ ខណៈពេលដែលយើងបានបិទទំព័រចុងក្រោយនៃឆ្នាំ២០២០ ផលប៉ះពាល់នៃការរាតត្បាតជាសាកល នៅតែបន្តជះផលប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក។ ប្រទេសឥណ្ឌូណេស៊ី ក៏មិនមែនជាករណីលើកលែងដែរ។ ប៉ុន្តែវ៉ាក់សាំងត្រូវបានដាក់ចេញ ហើយយុទ្ធនាការចាក់វ៉ាក់សាំងចាប់ផ្ដើមមានសន្ទុះ ក្តីសង្ឃឹមទំនងជានឹងកើតមានក្នុងពេលឆាប់ៗក្នុងឆ្នាំ ២០២១ ។
កំណត់សម្គាល់៖ នេះគឺជាអត្ថបទផ្សាយពាណិជ្ជកម្ម
និងត្រូវបានចេញផ្សាយដំបូងនៅលើគេហទំព័រ Southeast Asia Globe
បកប្រែដោយ ៖ សំ ដារ៉ា
ជាមួយនឹងផែនការផ្ដល់វ៉ាក់សាំង CoronaVac របស់ចិនដល់ប្រជាជនចំនួន ១៨១,៥ លាននាក់ក្នុងរយៈពេល ១៥ខែ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រំពឹងថា សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនឹងកើនឡើង ៤,៨% នៅឆ្នាំនេះ និង៦% នៅឆ្នាំ ២០២២។
ពុះពារជម្នះវិបត្តិ Covid-19 ដោយផ្ដោតសំខាន់ទៅលើអនាគត នោះគឺ Samanea ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍មួយ មានការិយាល័យកណ្ដាលនៅប្រទេសសិង្ហបុរី។ Samanea បានដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មនៅបណ្ដាប្រទេសជាច្រើនក្នុងទ្វីបអាស៊ី ហើយថ្មីៗនេះ ក្រុមហ៊ុន Samanea បាននាំមកនូវសេវាកម្មដ៏ពិសេស និងការគាំទ្ររបស់ខ្លួន ដល់អាជីវកម្មទាំងក្នុងស្រុកនិងអន្តរជាតិ ដែលកំពុងប្រតិបត្តិការនៅទីក្រុង Jakarta។
ស្ថិតក្នុងទីក្រុង New Tangerang ដែលជាទីតាំងភូមិសាស្ត្រដ៏អំណោយផលមួយ Samanea Jakarta ជាឧទ្យានពាណិជ្ជកម្មមានទំហំ ២០០,០០០ ម៉ែត្រការ៉េ ជាមជ្ឈមណ្ឌលដែលហ៊ុំព័ទ្ធទៅដោយផ្សារលក់ដុំនិងទំនិញរាយ។ មានចម្ងាយត្រឹមតែ ៤២ គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta និង ៤០ គីឡូម៉ែត្រពីមណ្ឌលពាណិជ្ជកម្មកណ្ដាលរបស់ទីក្រុងហ្សាការតា ផ្សារនេះមានលក្ខណៈអំណោយផលដល់សេដ្ឋកិច្ច ការធ្វើដំណើរ និងប្រជាជនក្នុងតំបន់ ហើយត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការភ្ញៀវសំខាន់ៗក្នុងទីក្រុង។
នៅទីនេះ ជាផ្សារកុងតឺន័រចម្រុះពណ៌ ដែលមានទំហំ ៩៦.០០០ ម៉ែត្រការ៉េ គឺជាប្រភេទផ្សារបែបនេះដំបូងគេបង្អស់ នៅក្នុងប្រទេស ដែលផ្ដល់នូវបទពិសោធន៍ដ៏រស់រវើក និងមានកន្លែងថតរូបដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។
ផ្សារពាណិជ្ជកម្ម Jakarta ដំណាក់កាលទី១ បានបើកដំណើរការ ក្នុងខែសីហា ឆ្នាំ២០២០ ខណៈចំនួនប្រជាជនក្នុងទីក្រុងហ្សាការតា ដែលមានប្រាក់ចំណូលមធ្យមកើនឡើង ក៏ដូចជាចំនួនយុវជនមានលទ្ធភាពចាយវាយកើនឡើងដែរ ប៉ុន្តែជម្រើសគ្រឿងសង្ហារឹម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅមានកម្រិត។ ផ្សារនេះផ្ដោតសំខាន់ទៅលើការផ្គត់ផ្គត់សម្ភារៈទាំងនេះ ដើម្បីបំពេញចន្លោះខ្វះខាតរបស់ទីផ្សារក្នុងប្រទេស។ នៅទីនេះ មានហាងចំនួន ៤០៣កន្លែង ហើយមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ក៏បានផ្ដល់ការផ្គត់ផ្គង់ ដល់វិស័យសំណង់ដ៏រឹងមាំ របស់ប្រទេសផងដែរ រួមមានគ្រឿងសំណង់ និងឧបករណ៍អេឡិចត្រូនិក ដ៏សម្បូរបែប។
គម្រោងទី២ដែលគ្រោងនឹងដាក់ចេញនៅក្នុងឆ្នាំនេះ នឹងបង្ហាញខ្លួនក្នុងទម្រង់ជាផ្សារទំនើបដ៏ធំមួយ ដែលមាននូវហាងទំនិញនិងផលិតផលគ្រប់ប្រភេទទាំងដុំនិងរាយ ប្រមូលផ្តុំនៅក្នុងបរិវេនតែមួយ ដែលមានទីតាំងប្រកបដោយការច្នៃប្រឌិត។
ស្របនឹងតម្រូវការអតិថិជន នៅទីនេះមានឃ្លាំងជួល សណ្ឋាគារសម្រាប់អ្នកជំនួញ អគារអាផាតមិនសម្រាប់ជួល ទីតាំងការិយាល័យ និងមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ ទាំងអស់នេះនឹងបង្កើតនូវបរិយាកាសដ៏ស្អិតរមួតមួយ ដែលអ្វីៗគ្រប់យ៉ាង រាប់ចាប់តាំងពីការដឹកជញ្ជូនឆ្លងកាត់ព្រំដែន រហូតដល់ការរកកន្លែងស្នាក់នៅរបស់អតិថិជន មានលក្ខណៈឆាប់រហ័ស និងទាន់ចិត្ត។
បំពាក់ទៅដោយដំណោះស្រាយពាណិជ្ជកម្មទំនើបចុងក្រោយបង្អស់ ក្រុមហ៊ុនសិង្ហបុរីនេះ បានយល់ច្បាស់ពីសារសំខាន់នៃបច្ចេកវិទ្យា នៅក្នុងពិភពពាណិជ្ជកម្មទំនើប។ ទន្ទឹមនឹង ហាងទំនិញតាមផ្ទះថ្ម ដែលមិនប្រើបច្ចេកវិទ្យាក្នុងជំនួញ ក្រុមហ៊ុម Samanea ក៏មានផ្គត់ផ្គង់ដំណោះស្រាយឌីជីថលជាច្រើន មានដូចជាកម្មវិធីដាក់តាំងផលិតផលតាមអនឡាញ ឬសេវាកម្មភ្ជាប់អតិថិជននៅជុំវិញពិភពលោក ដែលបច្ចេកវិទ្យាទាំងនេះនឹងជួយធានាថា អតិថិជននឹងដើរតាមទាន់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលមានសំទុះយ៉ាងលឿន។
មិនតែប៉ុណ្ណោះ ផ្សារពាណិជ្ជកម្ម Samanea Jarkata មិនមែនត្រឹមតែជាកន្លែងតែមួយ ផ្ដល់សេវាកម្មច្រើន ក្នុងទីក្រុងហ្សាការតា និងជាក្រុមហ៊ុនថ្មីចុងក្រោយក្នុងការ ផ្ដល់សេវាដឹកជញ្ជូនទៅដល់អតិថិជនប៉ុណ្ណោះនោះទេ។
សម្រាប់អ្នកដែលកំពុងស្វែងរកកន្លែងសម្រាកនៅខាងក្រៅក្រុង ផ្សារពាណិជ្ជកម្ម Samanea Jakarta បានភ្ជាប់ការរចនាដ៏ពិសេសរបស់ខ្លួន ទៅនឹងជម្រើសដ៏ពេញនិយមជាច្រើន សម្រាប់អាហារពេលល្ងាច និងសកម្មភាពកម្សាន្តផ្សេងៗ។ ក្នុងនោះមានហាង Mulia Coffenary ដែលបានពង្រឹងកិត្តិនាមរបស់ខ្លួន ជាមួយនឹងកាហ្វេលំដាប់ថ្នាក់ពិភពលោករបស់ខ្លួន ហើយទិដ្ឋភាពផ្សារទាំងមូលដែលអាចមើលឃើញពីជាន់ទីពីររបស់ហាងកាហ្វេនេះ។ ភ្ញៀវមកលេង អាចស្ដាប់នូវការប្រគំបទភ្លេងដោយផ្ទាល់ ហើយទទួលទានអាហារនិងស្រាបៀរ នៅហាង Hard2Stop បានដោយរីករាយ។
ចុងក្រោយបង្អស់ សម្រាប់ផ្នែកបច្ចេកវិទ្យា ផលិតផលបច្ចេកវិទ្យា smart home ដែលមានយីហោ Bardi នឹងបើកហាងដំបូងរបស់ខ្លួន នៅក្នុងផ្សារ Samanea Jakarta ដោយផ្ដល់ជូនអតិថិជននូវចក្ខុវិស័យនាពេលអនាគត និងបង្ហាញនូវបច្ចេកវិទ្យាស្វ័យប្រវត្តកម្មចុងក្រោយសម្រាប់គេហដ្ឋាន។
សម្លឹងឆ្ពោះទៅមុខ ការមកដល់របស់ Samanea នៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌូនេស៊ី នឹងបង្ហាញឱ្យយើងឃើញពីភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ ក្នុងពេលប្រឈមជាមួយការរាតត្បាតជាសាកល។
Samanea Jakarta មានដៃគូសហការជាមួយក្រុមហ៊ុន CFLD International ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលទទួលខុសត្រូវលើគម្រោង New Tangerang City និងជាអ្នកដឹកនាំក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុង។ សម្រាប់ផ្សារពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់នេះ បូករួមជាសេវាកម្មដែលផ្ដល់ជូនអតិថិជន បានបង្ហាញពីសក្ដានុពលនៃប្រភេទពាណិជ្ជកម្មដ៏ទូលាយនេះ នៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍៕