ជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មតូចៗជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ក្រុមហ៊ុន Samanea កំពុងជួយស្រោចស្រង់អាជីវកម្មទាំងនោះឱ្យមានដំណើរការឡើងវិញ។
ផ្សារទំនើបសុមានាទីក្រុងយ៉ាងហ្គន
កំណត់សម្គាល់៖ នេះគឺជាអត្ថបទផ្សាយពាណិជ្ជកម្ម និងត្រូវបានចេញផ្សាយដំបូងនៅលើគេហទំព័រ Southeast Asia Globe
បកប្រែដោយ ៖ តូច ធីណា
ជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មតូចៗជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ក្រុមហ៊ុន Samanea កំពុងជួយស្រោចស្រង់អាជីវកម្មទាំងនោះឱ្យមានដំណើរការឡើងវិញ។
សេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍បានជួបប្រទះបញ្ហាប្រឈមយ៉ាងខ្លាំងដោយសារការរីករាលដាលសកលនៃជំងឺកូវីដ១៩។ក្នុងនោះមានអាជីវកម្មតូចៗក្នុងតំបន់ចំនួន១៨ភាគរយត្រូវបានបិទទ្វារចាប់តាំងពីមានការផ្ទុះឡើងជាលើកដំបូងនៃមេរោគដ៏កាចសាហាវនេះ។ ជាក់ស្តែងកាលពីខែ សីហា កន្លងមកនេះ ៣៦ភាគរយ នៃអាជីវកម្មមីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមត្រូវបានបិទទ្វារ និងប្រមាណជាង៦៥.២ភាគរយបានផ្អាកដំណើរការជាបណ្តោះអាសន្ន។
វិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានទទួលរងផលប៉ះពាល់។យោងតាមការស្ទង់មតិពីអាជីវកម្មចំនួន ៧៥០កន្លែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅចន្លោះខែ មេសា និង ឧសភា បានបង្ហាញថា៧៦ភាគរយនៃអាជីវកម្មទាំងនោះ បានកាត់បន្ថយការធ្វើប្រតិបត្តិការរបស់ខ្លួន ហើយ ២៩ភាគរយ ត្រូវបានបិទទ្វារទាំងស្រុង។
ស្ថិតនៅក្នុងកាលៈទេសៈនៃការធ្លាក់ចុះយ៉ាងខ្លាំងនេះ ក្រុមហ៊ុនសិង្ហបុរី ឈ្មោះ Samanea ជាក្រុមហ៊ុនអភិវឌ្ឍជំនាញផ្នែកទីផ្សារនិងជាមជ្ឈមណ្ឌលចែកចាយបានផ្តល់ឱកាសសម្រាប់អាជីវកម្មទាំងនោះ ក្នុងការស្រោចស្រង់ខ្លួនឡើងវិញ ហើយ មិនត្រឹមតែប៉ុណ្ណោះពួកគេថែមទាំងទទួលបានការរីកចម្រើនថែមទៀតផង។នៅក្នុងទីក្រុងយ៉ាងហ្គន ក្រុមហ៊ុន Samaneaបានជួយសម្រួលដល់បណ្តាអ្នកជួលទីតាំងលក់នៅក្នុងផ្សាររបស់ខ្លួន អំពីការសិក្សាលើទីផ្សារ ការដឹកជញ្ជូនទំនិញ និងការរៀបចំហាង។
ក្រុមហ៊ុន Samanea នៅទីក្រុងយ៉ាងហ្គន មានទំហំផ្ទៃដីប្រមាណ ៣០០០០០ ម៉ែត្រការ៉េ។ លក្ខណៈពិសេសនៅទីតាំងនេះ គឺជាផ្សារ Samanea ដែលជាមជ្ឍមណ្ឌលពាណិជ្ជកម្មដ៏ធំសម្បើម និងសម្បូរបែប មានលក់ដុំ និងរាយនូវទំនិញគ្រប់ប្រភេទ។
នៅតាមបណ្តោយដងទន្លេ បាហ្គូ និងវិថីយ៉ាដាណា នៅក្នុងតំបន់ ដាហ្គន មីយូធីត ក្រុមហ៊ុន Samanea បានបើកផ្សារលក់ទំនិញបោះដុំយ៉ាងធំនៅក្នុងឆ្នាំ២០២០នេះ។ ក្រុមអ្នកជំនាញនឹងជួយឱ្យអាជីវកម្មនៅក្នុងស្រុក ទាំងនោះ នៅតែបន្តការរីកលូតលាស់ ទោះបីជានៅក្នុងពេលវេលាដ៏តានតឹងនៃជំងឺសកលក្តី តាមរយៈការឱ្យក្រុមហ៊ុនអាជីវកម្មទាំងនោះអាចដាក់លក់ដុំ និងរាយនូវផលិតផលរបស់ខ្លួននៅក្នុងទីតាំងផ្សារថ្មីដ៏មានស្តង់ដារនេះ។
ផលិតផលទាំងអស់នោះរួមមាន សំលៀកបំពាក់ ឧបករណ៍អេឡិចត្រូនិក និងគ្រឿងសំណង់ជាដើម។វិស័យសំណង់ គឺជាឧស្សាហកម្មដ៏សំខាន់មួយនៅក្នុងទីក្រុងយ៉ាងហ្គន ហើយអាជីវកម្មសំណង់ និងអ្នកប្រើប្រាស់ នឹងទទួលបានអត្ថប្រយោជន៍ពីការលក់សំភារៈសាងសង់ផ្ទះ និងអាគារជាច្រើន ដែលបានដាក់លក់នៅឯផ្សារSamaneaនេះ។