ជាជាងបង្កើតការតាំងចិត្តសម្រាប់ឆ្នាំថ្មី យើងគួរតែផ្តោតលើការបង្កើតប្រព័ន្ធមួយ ដើម្បីបង្កើតទម្លាប់ប្រចាំថ្ងៃ ដើម្បីជួយអ្នកឱ្យសម្រេចអ្វីដែលខ្លួនចង់បាន។
លោក ជែមស៍ ឃ្លា អ្នកនិពន្ធសៀវភៅ Atomic Habits រៀបរាប់ថា ទម្លាប់គឺជាការសម្រេចចិត្តដែលយើងធ្វើការសម្រេច និងជាសកម្មភាពដែលអ្នកធ្វើរាល់ថ្ងៃ។ ដូច្នេះ មនុស្សយើង គឺជាលទ្ធផលនៃទម្លាប់របស់យើង។
អ្នកនិពន្ធ ដូចជាលោក ឃ្លា និងឆាលីស ឌូហិច ណែនាំថា ជាជាងបង្កើតការតាំងចិត្តសម្រាប់ឆ្នាំថ្មី យើងគួរតែផ្តោតលើការបង្កើតប្រព័ន្ធមួយ ដើម្បីបង្កើតទម្លាប់ប្រចាំថ្ងៃ ដើម្បីជួយអ្នកឱ្យសម្រេចអ្វីដែលខ្លួនចង់បាន។
គន្លឹះចម្បងៗពី សៀវភៅ Atomic Habits របស់លោក ឃ្លា មានដូចជា៖
- ការអភិវឌ្ឍ ១%៖ មានឃ្លាមួយនិយាយថា «ប្រឈមនឹងការលំបាក ឬក៏ដេកផ្ទះ» មិនបានជួយអ្វីនោះទេ។ អ្នកគួរតែផ្តោតលើ ការអភិវឌ្ឍតូចៗក្នុងជីវិតប្រចាំថ្ងៃ និងការគិតវិជ្ជមាននឹងជួយអ្នក។ អភិវឌ្ឍខ្លួនឯងមួយថ្ងៃ ១% អ្នកនឹងឃើញលទ្ធផលឡើង ៣៨%ក្នុងមួយឆ្នាំ!
- អនុវត្តលើការប៉ងប្រាថ្នា៖ ធ្វើឱ្យការកំណត់គោលដៅរបស់អ្នកមានភាពជាក់លាក់ ដូចជាគិតថា តើអ្នកនឹងធ្វើសកម្មភាពយ៉ាងដូចម្តេចទៅលើទម្លាប់របស់អ្នក ដោយនិយាយថា «ខ្ញុំនឹង [សកម្មភាពនៃឥរិយាបថ] នៅ [ម៉ោង] នៅឯ [កន្លែង]»។ ឧទាហរណ៍ ជំនួសឱ្យការនិយាយតាំងចិត្តថា «ខ្ញុំនឹងសម្រកទំងន់» អ្នកគួរតាំងចិត្ត «ខ្ញុំនឹង [លើកដុំដែក ៤ដងក្នុងមួយសប្ដាហ៍] នៅ [ម៉ោង៧ល្ងាច] នៅ [កន្លែងហាត់ប្រាណ]។»
- បន្តធ្វើទម្លាប់ល្អៗបន្ថែម៖ ម្តងមួយៗ អ្នកបានបង្កើតទម្លាប់ថ្មី។ ខិតខំផ្សាភ្ជាប់ទម្លាប់ទាំងនោះជាមួយគ្នា ដើម្បីបង្កើតទម្លាប់ទាំងនោះកាន់តែប្រសើរ។ ក្បួននោះគឺ «បន្ទាប់ពី [ទម្លាប់បច្ចុប្បន្ន] ខ្ញុំនឹង [ទម្លាប់ថ្មី]»។ ឧទាហរណ៍ «បន្ទាប់ពី [ខ្ញុំលើកដុំដែក ៤ដងក្នុងមួយសប្តាហ៍ នៅម៉ោង៧ល្ងាច នៅកន្លែងហាត់ប្រាណ] ខ្ញុំនឹង [ទទួលទានអង្ករសម្រូប ជាមួយទ្រូងមាន់ ២០០ក្រាម ជាមួយនឹងទឹកបន្លែគាបមួយកែវ]»។
ត្រូវចងចាំថា ការអភិវឌ្ឍខ្លួនគួរតែភ្ជាប់មកជាមួយការស្រឡាញ់ខ្លួនឯងផ្ទាល់ដែរ។ អ្នកមិនគួរកំណត់ការតាំងចិត្ត ក្នុងលក្ខណៈយុទ្ធនាការប្រឆាំងបំផ្លិចបំផ្លាញខ្លួនឯងនោះទេ៕
នេះគឺអត្ថបទទី៣នៃកម្រងអត្ថបទអំពី ការតាំងចិត្តសម្រាប់ឆ្នាំថ្មី។ យើងនឹងជួបគ្នានៅអត្ថបទបន្ទាប់ ដើម្បីដឹងអំពីវិធីសាស្ត្រដែលអាចជួយយើងកែប្រែទម្លាប់បែបវិជ្ជមាន