មីតូសគឺជាដំណើរការនៃការបែងចែកកោសិកាក្នុងសារពាង្គកាយរបស់មនុស្ស ដែលជាចំនុចចាប់ផ្តើមនៃការបង្កទៅជារូបរាង ការលូតលាស់ និងការរីកធំធាត់។ យ៉ាងណាមិញ នៅពេលដែលកោសិកាចាប់ផ្តើមលូតលាស់កាន់តែខ្លាំងឡើងៗ ដែលមិនអាចគ្រប់គ្រងបាននៅក្នុងសារពាង្គកាយ វានឹងអាចប្រែក្លាយទៅជាសាច់ដុះនៅកន្លែងមិនសមប្រកប ហើយក្លាយជាជំងឺមហារីក។ ជំងឺនេះបានឆក់យកជីវិតរបស់មនុស្សប្រហែលជា១០លាននាក់ទូទាំងពិភពលោកក្នុងឆ្នាំ២០១៨។