បើទោះបីជាជំងឺ កូវីដ១៩កើនឡើងនិងការរាំងស្ទះផ្នែកនយោបាយក៏ដោយ ក៏ប្រតិបត្តិការរបស់ Samanea មិនមានការរាំងស្ទះនោះដែរ។
កំណត់ចំណាំ៖ អត្ថបទផ្សាយពាណិជ្ជកម្ម

នោះគឺជាទស្សនវិស័យដ៏ល្អអស្ចារ្យរបស់ Samanea ដែលជាការបណ្ដុះថ្នាលសេវាកម្មជំនួញនៅអាស៊ី ចាប់តាំងតែពីថ្ងៃដំបូង។ ក្នុងនោះរួមមានការ ជំរុញអាជីវកម្មខ្នាតតូចតាមរយៈការ បង្កើតបណ្ដាញ ទីផ្សារ និងការប្រកួតប្រជែងលក់ផលិតផលទៅក្រៅប្រទេស ក៏ដូចជាធ្វើឱ្យ ជីវិតកាន់តែប្រសើរឡើង សម្រាប់ប្រជាជនអាស៊ីទាំងមូល។ ហើយនោះមិនមែនគ្រាន់តែជាការលើកឡើងទទេរ នោះទេ។ ផ្សារ Samanea ទាំង៤សាខា បានបើកដំណើរការនៅ ទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា, ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា, ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី និងទីក្រុងបាងកក ប្រទេសថៃ ចាប់តាំងពីជំងឺកូវីដ១៩ បានឆ្លងរាលដាលជាសកលមក។
ខណៈឆ្នាំ ២០២១ ជិតដល់ដំណាច់ ឆ្នាំ ផ្សារ Samanea Yangon ដែលជាផ្សារនាំមុខគេ កំពុងនឹងមមាញឹកក្នុងការរៀបចំយុទ្ធនាការនៃការលក់បំណាច់ឆ្នាំរបស់ខ្លួននៅ ខែ ធ្នូ នេះ។ ដើម្បីអបអរសាទរពិធីបុណ្យគ្រីស ម៉ាស និងចូលឆ្នាំសកលថ្មីខាងមុខនេះ ផ្សារ Samanea Yangon នឹងមានរៀបចំព្រឹត្តិការណ៍ជាច្រើនដូចជា ពិព័ណ៌អាហារ ពិធីដាក់តាំងបង្ហាញរថយន្ត និងជាពិសេសគឺ ការលក់បញ្ចុះតម្លៃដែលនឹងមានរយៈពេលពេញមួយខែតែម្ដង។
ការរៀបចំកម្មវិធីពិសេសតុបតែងតាមរដូវកាលនេះ គួបផ្សំជាមួយការប្រើប្រាស់ទីផ្សារនៃអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម គឺជាផ្នែកមួយនៃការផ្សព្វផ្សាយដ៏សំខាន់នៅ ក្នុងយុទ្ធនាការលក់របស់ផ្សារ Samanea Yangon។ អ្នកមានឥទ្ធិពលនៅលើបណ្ដាញសង្គមជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបានអញ្ជើញឲ្យ ចូលរួមក្នុងកម្មវិធី។ មានការផ្ដល់ជូនជាពិសេស ៗ នៅ ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់លើគណនីរបស់ influencer មួយចំនួនថែមទៀតផង ជារៀងរាល់សប្ដាហ៍ ពេញខែ ធ្នូ។
លើសពីនេះទៅទៀត ក៏មានការចាប់រង្វាន់, “pass through” activities, ការចែកជូនរបស់ដោយឥតគិតថ្លៃជាដើម ដែលសកម្មភាពទាំងនេះនឹងត្រូវបង្កើន នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ដើម្បីជាការទាក់ទាញអតិថិជនមកចូលរួម គ្រប់វ័យ និងសម្រាប់អ្នកចំណាប់អារម្មណ៍ខុសគ្នាផងដែរ។ សម្រាប់អ្នកដែលកំពុងស្វែងរក កន្លែងកំសាន្តលំហែកាយក្នុងទីក្រុងយ៉ាហ្គោន មិនថាជាមួយនឹងក្រុមគ្រួសារ ដៃគូជិតស្និត មិត្តភិក្ដ គឺថាផ្សារ Samanea Yangon បានតុបតែងយ៉ាងស្រស់ស្អាត ពិសេសសម្រាប់រដូវកាលនេះរួមជាមួយនឹងការផ្តល់ជម្រើសសម្រាប់ការដើរទិញទំនិញ ការបរិភោគអាហារ និងការកម្សាន្ដផ្សេងៗទៀត ដែលធ្វើឲ្យផ្សារ Samanea Yangon ជាទីកន្លែងមិនគួររំលង។

ហើយអ្វីដែលភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបនេះ នោះគឺជាឈរជើងដ៏ខ្លាំងនៃផ្នែកនាំមុខទាំងបួនរបស់ផ្សារ Samanea។ ក្នុងនោះរួមមាន គ្រឿងប្រើប្រាស់ក្នុងផ្ទះ សម្ភារៈសំណង់ សម្ភារៈនិងគ្រឿងសង្ហារឹមក្នុងផ្ទះ ព្រមទាំងផលិតផលម៉ាក Goods Yiwu ដែលសុទ្ធតែទទួលបានផលជោគជ័យក្នុងការនាំចូលរួចមកហើយ មកកាន់ ផ្សារ Samanea នៅទីក្រុងយ៉ាំងហ្គោន ភ្នំពេញ, ហ្សាការតា និងបាងកក។
គួរកត់សម្គាល់ផងដែរថា ជាមួយនឹងផ្នែកនាំមុខទាំងបួននេះ កំពុងដំណើរការនៅក្នុងហាងជាង ២០០ ក្នុងសាខានៃទីក្រុងនីមួយៗ ឬរាប់ជារួមគឺជាងមួយពាន់ហាងនៅតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់អ្នកប្រើប្រាស់ក្នុងស្រុក។ ផ្សារ Samanea កំពុងតែធ្វើឱ្យពិភពលោកកាន់តែកៀក ជិតដៃអ្នកប្រើប្រាស់តាមរយៈការផ្តល់ជម្រើសទំនិញ ពីម៉ាកផលិតផលដ៏សំបូរបែប មកពីគ្រប់ទីកន្លែង ពាសពេញពិភពលោក។ ទំនិញទាំងនោះមានរាប់ចាប់ពីតម្រូវការប្រចាំថ្ងៃ ដូចជា សំលៀកបំពាក់ ឧបករណ៍ឌីជីថលសម្រាប់ប្រើប្រាស់ក្នុងផ្ទះ គ្រឿងសង្ហារឹម និងឧបករណ៍អគ្គិសនីជាដើម។
សម្លឹងឆ្ពោះទៅមុខ Samanea មានផែនការពង្រីកទីតាំង និងបន្ថែមអត្ថប្រយោជន៍ ជាច្រើនបន្ថែមទៀតដើម្បីទាក់ទាញការវិនិយោគ មិនត្រឹមតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ គឺទូទាំងទ្វីបអាស៊ី។ ផ្នែកទំនិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ត្រូវបានដាក់ជាគោលដៅនៃផែនការជំនួញរបស់ផ្សារ Samanea។ ជាពិសេស គឺការបង្កើតការិយាល័យផ្គត់ផ្គង់ដ៏ជំនាញ នៅក្នុងទីក្រុង Yiwu ប្រទេសចិន ដែលជាទិសដៅសកលនៃប្រភពទំនិញសម្ភារៈក្នុងគេហដ្ឋាន។ វាធ្វើឱ្យមានភាពងាយស្រួល ក្នុងការរួមបញ្ចូលគ្នាបានយ៉ាងល្អ រវាងអ្នកផ្គត់ផ្គង់ជាងរាប់ពាន់ ដែលមានកេរ្តិ៍ឈ្មោះល្អ ព្រមទាំងទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាដ៏ទំនើបរបស់ទីក្រុងនេះ ក្នុងការដឹកជញ្ជូនឆ្លងប្រទេស ដើម្បីបញ្ជូនមកកាន់ផ្សារ Samanea បង្កើតជាគំរូពាណិជ្ជកម្ម «ផលិតនៅអាស៊ីសម្រាប់អាស៊ី»។
ជាការជំរុញបន្ថែមទៀតផ្នែកទំនិញប្រើប្រាស់ក្នុងផ្ទះ ក៏ចាប់យកឱកាស “Internet Plus” ដោយបង្កើតវេទិកា និងហាងទំនិញអនឡាញ ធ្វើឱ្យអាជីវកម្មទាំងអស់នៅជិតដៃ ស្របពេលជាមួយគ្នានឹងការផ្តល់គុណភាពប្រសើរជាងមុន តម្លៃទាប និងម៉ូដែលថ្មីៗ។
របៀបដែលផ្សារ Samanea ជួយអាជីវកម្មខ្នាតតូចនានា គឺលើសពីអ្វីដែលបានរៀបរាប់ខាងលើ ដែលមានជាការផ្តល់ទីតាំងសម្រាប់ជួលជាហាង នៅតាមទីក្រុងផ្សេងៗ ទំហំទីតាំងតាមតម្រូវការនោះទេ។ ផ្សារ Samanear ក៏ផ្តល់នូវគំរូអាជីវកម្មផ្សេងៗ ដូចជា third partner (ហៅកាត់ TP) ដែលក្រុមហ៊ុននឹងផ្តល់បុគ្គលិកដ៏មានជំនាញរបស់ខ្លួនជួយដល់ម្ចាស់អាជីវកម្ម ក្នុងដំណើរប្រតិបត្តិការប្រចាំថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ការជួលដាក់តាំងផលិតផលរយៈពេលយូរ ម្ចាស់អាជីវកម្មក៏មានជម្រើសជួលធ្នើរតែប៉ុន្មានជួរ សម្រាប់ដាក់បង្ហាញផលិតផលគំរូ ទាក់ទាញអតិថិជនសំខាន់ៗ ដើម្បីពិភាក្សាឱកាសពាណិជ្ជកម្ម ដោយពុំចាំបាច់ បារម្ភពីតម្រូវការឲ្យមានហាងទំនិញប្រតិបត្តិការពេញលេញ។
ផ្សារ Samanea ជឿជាក់ថា វត្តមានរបស់ខ្លួន នឹងធ្វើឲ្យមានតុល្យភាពរវាងប្រជាជនមានចំណូលមធ្យមក្នុងទីក្រុងដែលកំពុងមានចំនួនកើនឡើង និងប្រជាជនតាមជនបទ។ ត្រួសត្រាយផ្លូវ ដើម្បីអនាគតកាន់តែប្រសើរមួយ នៃទ្វីបអាស៊ី ឲ្យសាកសមដូចឈ្មោះរបស់ក្រុមហ៊ុន ដែលមានអត្ថន័យសំដៅដល់ ការរួបរួមកាន់តែខ្លាំងដើម្បីឱ្យទ្វីបអាស៊ីកាន់តែរីកចម្រើនជាងមុន៕
បកប្រែដោយ៖ មុនី ស្រីនាថ