ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពណាមួយដូចខាងក្រោម អ្នកប្រហែលជាត្រូវកែតម្រូវឡើងវិញ គោលដៅឡើងវិញរបស់អ្នក។
ដូចដែលយើងបានរៀបរាប់នៅក្នុងអត្ថបទមុន ការតាំងចិត្តសម្រាប់ឆ្នាំថ្មី អាចអាក្រក់សម្រាប់អ្នក ប្រសិនការកំណត់ទាំងនោះ មិនមែនជាអ្វីដែលអ្នកចង់បានពិតប្រាកដ។
ប្រសិនបើអ្នកមិនច្បាស់ពីខ្លួនឯង ការតាំងចិត្តសម្រាប់ឆ្នាំថ្មី មិនត្រឹមតែជារឿងមិនបានផលនោះទេ ប៉ុន្តែ ក៏វាអាចផ្ដល់ហានិភ័យដល់ខ្លួនអ្នកផងដែរ។
ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពណាមួយដូចខាងក្រោម អ្នកប្រហែលជាត្រូវកែតម្រូវឡើងវិញ គោលដៅឡើងវិញរបស់អ្នក។ អ្នកអាចចោទសួរខ្លួនឯង នូវស្ថានភាពមួយចំនួនដូចខាងក្រោម ៖
- អ្នកកំពុងទទួលរងសម្ពាធ និងឥទ្ធិពលពីអ្នកជុំវិញខ្លួន ហើយទៅធ្វើការងារដែលអ្នកមិនចង់ធ្វើពិតប្រាកដ
- អ្នកអាចមានអារម្មណ៍ថា ខ្លួននឹងទទួលបរាជ័យ មើលស្រាលខ្លួនឯង និងបាត់បង់ទំនុកចិត្ត ប្រសិនបើ ការតាំងចិត្តសម្រាប់ឆ្នាំថ្មី ដែលអ្នកបានកំណត់នោះ មិនអាចទទួលបានជោគជ័យ
- អ្នកនឹងងាយបាក់ទឹកចិត្តយ៉ាងឆាប់រហ័ស ប្រសិនបើអ្នកមិនបានធ្វើតាមផែនការជាច្រើន ដែលអ្នកបានរៀបចំទុក
- តើការតាំងចិត្តសម្រាប់ឆ្នាំថ្មីរបស់អ្នក កើតចេញមកពីការស្រលាញ់ខ្លួនឯង ឬ ការស្អប់ខ្លួនឯង?
ចំណុចដែលបានរៀបរាប់ខាងលើ មិនមានន័យថា ការរៀបចំគោលដៅក្នុងជីវិត សេចក្ដីប្រាថ្នា និង មហិច្ឆតាក្នុងការសម្រេចគោលដៅទាំងអស់នេះ សុទ្ធតែអាក្រក់នោះទេ។ ប៉ុន្តែយើងត្រូវតែធ្វើ ក្នុងរបៀបមួយដែលធ្វើដោយការយកចិត្តទុកដាក់ខ្ពស់ និងមាននិរន្តភាពក្នុងការធ្វើការ៕
នេះគឺអត្ថបទទី២ នៃកម្រងអត្ថបទអំពី ការតាំងចិត្តសម្រាប់ឆ្នាំថ្មី។ យើងនឹងជួបគ្នានៅអត្ថបទបន្ទាប់ ដើម្បីដឹងពីរបៀបកំណត់យុទ្ធសាស្ត្រដើម្បីធ្វើមានការអភិវឌ្ឍខ្លួនឯងប្រកបដោយចីរភាព