តោះ! ចូលរួមភ្លក់ម្ហូបឆ្ងាញ់ៗក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាននៅក្នុងទីក្រុងភ្នំពេញ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយនៅក្នុងអំឡុងថ្ងៃឈប់សម្រាកនេះ។
អត្ថបទដោយ Thina TOCH
និង
ការធ្វើដំណើរកម្សាន្ត និងទទួលទានម្ហូបដែលមានរសជាតិប្លែកៗអាចជាសេចក្តីសុខមួយសម្រាប់ដំណើរកម្សាន្តថ្ងៃឈប់សម្រាក។ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ១៩នេះ ពិភពលោកនិងប្រទេសកម្ពុជាទាំងមូលកំពុងតែតស៊ូប្រយុទ្ធជាមួយមេរោគដ៏សាហាវនេះនៅឡើយ ហេតុនេះការសម្រាកនៅផ្ទះ និងកាត់បន្ថយការចេញទៅតំបន់ដែលមានមនុស្សម្នាច្រើន អាចការពារខ្លួនអ្នក និងអ្នកជុំវិញខ្លួនពីការរីករាលដាលនៃជំងឺឆ្លងនេះបាន។
ជាការពិតណាស់ វាពិតជាពិបាកនឹងជៀសរួចពីអារម្មណ៍ធុញទ្រាន់ក្នុងការសម្រាកនៅតែផ្ទះ និងហាមឃាត់ខ្លួនមិនឱ្យនឹកដល់ដំណើរកម្សាន្តចាស់ៗពីមុនរបស់អ្នកបានឡើយ។ ដូច្នេះ Focus សូមពាំនាំអារម្មណ៍របស់អ្នកមកធ្វើដំណើរកម្សាន្តជាមួយនឹងការភ្លក់ម្ហូបឈ្ងុយឆ្ងាញ់នៅក្នុងតំបន់អាស៊ាន ដើម្បីបំបាត់អារម្មណ៍មួហ្មងក្នុងថ្ងៃឈប់សម្រាកនេះ ហើយមិនត្រូវការចំណាយប្រាក់លើសពី ២៥ដុល្លារសម្រាប់ការញ៉ាំរបស់មនុស្សពីរនាក់ទៀតផង។
តោះទៅរកឯណាបាន សូមតាមដានទាំងអស់គ្នា!
អាហារពេលព្រឹក៖ ម្ហូបឡាវ
ប្រទេស៖ ឡាវ
ឈ្មោះម្ហូប៖ គុយទាវឡាវ
ភោជនីយដ្ឋាន៖ ហ៊ត ម៉េងហ៊
ទីតាំង៖ ផ្លូវ២៨៩ នៅជិតសាលាបឋមសិក្សាទួលគោក
តម្លៃ៖ 4$ សម្រាប់ ២ចាន
អាហារថ្ងៃត្រង់៖ ម្ហូបឥណ្ឌូនេស៊ី
ប្រទេស៖ ឥណ្ឌូនេស៊ី
ឈ្មោះម្ហូប៖
- Sate Ayam Madura (សាច់មាន់ដោតចង្កាក់ជាមួយនឹងទឹកជ្រលក់សណ្ដែកដី)
- Rendang Daging (សាច់គោជាមួយខ្ទិះដូង និងបាយ)
ភោជនីយដ្ឋាន៖ Warung Bali
ទីតាំង៖ ផ្ទះលេខ២៥Eo ផ្លូវ១៧៨ ភ្នំពេញ នៅជិតសារមន្ទីរជាតិកម្ពុជា
តម្លៃ៖ $10សម្រាប់ ២មុខ
អាហារពេលល្ងាច៖ ម្ហូបហ្វីលីពីន
ប្រទេស៖ ហ្វីលីពីន
ឈ្មោះម្ហូប៖
- Beef Sinigang (ស៊ុបសាច់គោជាមួយបន្លែ និងបាយ)
- Chicken Sisig (សាច់មាន់បន្ទះដែកជាមួយខ្ទឹមបារាំង ម្ទេស និងមានស៊ុតនៅពីលើ)
ភោជនីយដ្ឋាន៖ Master Tapsi
ទីតាំង៖ ផ្ទះលេខ២៨Eo ផ្លូវ៤៦០ សង្កាត់ទួលទំពូង ភ្នំពេញ
តម្លៃ៖ $10សម្រាប់ ២មុខ