
សង្គមពុទ្ធិ៖ ឧបសគ្គ និង ក្តីសង្ឃឹមចំពោះអនាគតនៃប្រព័ន្ធអប់រំនៅកម្ពុជា
ប្រព័ន្ធអប់រំរបស់ប្រទេសមួយ ប្រៀបដូចជាឧបករណ៍វាស់វែងយ៉ាងច្បាស់មួយ ដែលបង្ហាញពីការអភិវឌ្ឍនាពេលអនាគត។ មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍អប់រំ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) កំពុងបន្តធ្វើការវិភាគទិដ្ឋភាពអប់រំនៅកម្ពុជា ដើម្បីផ្ដល់អនុសាស៍ឲ្យមានការបង្កើតគោលនយោបាយរដ្ឋាភិបាលដ៏មានអត្ថន័យ ។