ក្រុមការងារ Focus Cambodia បានជ្រើសរើសបុគ្គលសំខាន់៥នាក់ ដែលជារលកក្រោយនៃសហគ្រិនរបស់កម្ពុជា ហើយកំពុងតែចូលរួមធ្វើឲ្យអនាគតកម្ពុជាប្រសើរឡើង តាមរយៈការច្នៃប្រឌិតឌីជីថល ការទទួលខុសត្រូវផ្នែកបរិស្ថាន និងការកសាងសហគមន៍។
ជំរុញដោយកំណើនសេដ្ឋកិច្ចថេរ ជាមួយនឹងឱកាសថ្មីៗលេចឡើងជាបន្តបន្ទាប់ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺពេញដោយថាមពលនិងគួរឱ្យរំភើប។ ក្រុមការងារ Focus Cambodia បានជ្រើសរើសបុគ្គលសំខាន់៥នាក់ ដែលជាសហគ្រិនរលកក្រោយរបស់កម្ពុជា ហើយកំពុងតែចូលរួមធ្វើឲ្យអនាគតកម្ពុជាប្រសើរឡើង តាមរយៈការច្នៃប្រឌិតឌីជីថល ការទទួលខុសត្រូវផ្នែកបរិស្ថាន និងការកសាងសហគមន៍។
អត្ថបទដោយ STEW POST
គឹម កុសុម៉ា នាយកអភិវឌ្ឍអាជីវកម្មនិងឌីជីថល Impact Hub
ក្រឡេកមើលជុំវិញកម្ពុជា យើងពិតជាមិនអាចប្រកែកបានទេ ជាតិសាសន៍នេះសម្បូរទៅដោយយុវជន ហើយទីណាមានយុវជន គឺទីនោះហើយដែលមានឱកាស។
កញ្ញា គឹម កុសុម៉ា គឺជាបុគ្គលម្នាក់ ដែលជឿជាក់យ៉ាងមុតមាំទៅលើសក្តានុពលយុវជនកម្ពុជា ដែលនឹងដើរតួជាអ្នកបង្កើតការផ្លាស់ប្ដូរដ៏សំខាន់សម្រាប់ប្រទេសជាតិ។ ដូច្នេះហើយទើប កុសុម៉ា យកជំនាញរបស់នាងមកកាន់ Imapct Hub ដែលជាវេទិកាមួយ ប្រមូលផ្ដុំដោយសហគ្រិន និងគំនិតច្នៃប្រឌិត។
ស្រ៊ុន សុវណ្ណ សហស្ថាបនិក Edemy
ការស្វែងរកចំណង់ចំណូលចិត្ត គឺជាជំហានដំបូង ឆ្ពោះទៅកាន់ការសម្រេចក្តីសុបិន្តរបស់អ្នក។ បច្ចុប្បន្ន ជាសហស្ថាបនិកនិងនាយកប្រតិបត្តិនៃធុរកិច្ចបង្កើតថ្មី Edemy កញ្ញា ស្រ៊ុន សុវណ្ណ បានរកឃើញចំណង់ចំណូលចិត្តរបស់ខ្លួនតាំងពីវ័យក្មេង។
ក្តីស្រឡាញ់ចំពោះការអប់រំ បានធ្វើឱ្យនាងនិងមិត្តភក្តិ បង្កើតសកម្មភាពបោះតង់យុវជន អំឡុងពេលសិក្សានៅសាកលវិទ្យាល័យ ដែលផ្តោតសំខាន់លើប្រធានបទភាពជាអ្នកដឹកនាំ និងដំណើរការសិក្សា។ សកម្មភាពទាំងនោះ ក៏បានធ្វើឱ្យនាងដឹងច្បាស់ពីសេចក្តីរីករាយ ពេលចិត្តធ្វើការផ្នែកអប់រំផងដែរ។
អាន៖ អំពីបុគ្គលឆ្នើមៗ ១០រូបគួរតាមដានឆ្នាំ ២០២០
សៀង សុខចេង ស្ថាបនិកគេហទំព័រ វប្បធម៌
ការជួយតម្រង់ទិសយុវជនខ្មែរ និងការធ្វើឱ្យសង្គមមានភាពប្រសើរឡើង គឺជាការងារស្នូលរបស់កញ្ញា សៀង សុខចេង នៅឯ វប្បធម៌។
ដោយកើតនិងធំធាត់នៅក្នុងកម្ពុជា ជីវិតរបស់និពន្ធនាយកវ័យ ២៥ឆ្នាំរូបនេះ ចាប់ផ្តើមមានការផ្លាស់ប្តូរនៅអាយុ ១៣ឆ្នាំ គឺនៅពេលដែលខ្លួនចេះប្រើអ៊ីនធឺណិត។ ហើយជង្រុកព័ត៌មានដ៏សម្បូរបែប ភ្លាមៗនោះ ស្រាប់តែស្ថិតនៅចុងម្រាមដៃរបស់នាង។
ចៅ មនោរម្យ ស្ថាបនិកសហគ្រាស Compost City
ចេញផុតពីក្រសែភ្នែក គឺផុតពីគិតហើយ។ នោះគឺជាឥរិយាបថទូទៅមួយ ទៅលើការប្រមូលសំរាម។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជាអត្តចរិតរបស់កញ្ញា មនោរម្យ ស្ថាបនិក Compost City ឡើយ។
មនោរម្យ បានកើតនិងធំដឹងក្តីឡើងនៅក្នុងប្រទេសបារាំង និងមានឪពុកម្តាយជាជនជាតិខ្មែរ ហើយក្នុងខែកញ្ញា ឆ្នាំ២០១៥ មនោរម្យបានត្រលប់មកកម្ពុជាវិញ។ ប៉ុន្តែគន្លងវិថីរបស់គាត់នៅក្នុងពិភពនៃការគ្រប់គ្រងសំរាមគឺចាប់ផ្តើមមានយូរមកហើយ តាំងតែមុនពេលដែលមនោរម្យប្តូរមករស់នៅក្នុងទីក្រុងភ្នំពេញមកម្ល៉េះ។
ជុំ បុរី អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន LUMA System
លោក ជុំ បូរី តែងតែដឹងខ្លួនថា គាត់ចង់ធ្វើការជាមួយនឹងប្រព័ន្ធកុំព្យូទ័រ សូម្បីតែមុនពេលដែលលោក មានចំណេះដឹងជ្រៅជ្រះផ្នែកបច្ចេកវិទ្យាទៅទៀត។ បន្ទាប់ពីរៀនចប់នៅវិទ្យាល័យ នៅក្នុងខេត្តសៀមរាប លោកក៏ដូចជាយុវជនកម្ពុជាជាច្រើននាក់ទៀតដែរ គឺរៀនចាប់យកជំនាញបដិសណ្ឋារកិច្ច តាមការចង់បានរបស់ម្ដាយឪពុក។
ដូច្នេះ ការមានចំណាប់អារម្មណ៍ទៅលើកុំព្យូទ័រ បានទាញឱ្យលោកបូរីចំណាយពេលនៅហាងអ៊ីនធឺណិតកាហ្វេ រាល់ពេលទំនេរតាមដែលខ្លួនឆ្លៀតបាន។
អត្ថបទនេះត្រូវបានចុះផ្សាយដំបូងនៅទស្សនាវដ្តី Focus Cambodia ឆ្នាំ២០២១-២០២២
អានអត្ថបទនេះជាភាសាអង់គ្លេសនៅលើ southeastasiaglobe.com