ដោយយល់ថា ដំណោះស្រាយដែលប្រសើរបំផុត តម្រូវឱ្យមានការសហការ Edemy បានបញ្ចូលសមាជិកក្រុម ដែលមានសមាសភាពជំនាញចម្រុះគ្នា អភិវឌ្ឍដំណោះស្រាយផ្នែកបច្ចេកវិទ្យា។ Edemy គឺជា«ការរួមបញ្ចូលគ្នារវាងការសិក្សានិងបច្ចេកវិទ្យាដោយរលូន» ជាមួយនឹងការផ្តោតលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។
ការស្វែងរកចំណង់ចំណូលចិត្ត គឺជាជំហានដំបូង ឆ្ពោះទៅកាន់ការសម្រេចក្តីសុបិន្តរបស់អ្នក។ បច្ចុប្បន្ន ជាសហស្ថាបនិកនិងនាយកប្រតិបត្តិនៃធុរកិច្ចបង្កើតថ្មី Edemy កញ្ញា ស្រ៊ុន សុវណ្ណ បានរកឃើញចំណង់ចំណូលចិត្តរបស់ខ្លួនតាំងពីវ័យក្មេង។
ក្តីស្រឡាញ់ចំពោះការអប់រំ បានធ្វើឱ្យនាងនិងមិត្តភក្តិ បង្កើតសកម្មភាពបោះតង់យុវជន អំឡុងពេលសិក្សានៅសាកលវិទ្យាល័យ ដែលផ្តោតសំខាន់លើប្រធានបទភាពជាអ្នកដឹកនាំ និងដំណើរការសិក្សា។ សកម្មភាពទាំងនោះ ក៏បានធ្វើឱ្យនាងដឹងច្បាស់ពីសេចក្តីរីករាយ ពេលចិត្តធ្វើការផ្នែកអប់រំផងដែរ។
អានបន្ថែម៖ បុគ្គលឆ្នើម៥រូបគួរតាមដានឆ្នាំ ២០២១
ដោយយល់ថា ដំណោះស្រាយដែលប្រសើរបំផុត តម្រូវឱ្យមានការសហការ Edemy បានបញ្ចូលសមាជិកក្រុម ដែលមានសមាសភាពជំនាញចម្រុះគ្នា អភិវឌ្ឍដំណោះស្រាយផ្នែកបច្ចេកវិទ្យា។ Edemy គឺជា«ការរួមបញ្ចូលគ្នារវាងការសិក្សានិងបច្ចេកវិទ្យាដោយរលូន» ជាមួយនឹងការផ្តោតលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។
កម្មវិធី Tesdopi អនុញ្ញាតឱ្យសិស្សានុសិស្សនិងគ្រូបង្រៀន អាចតាមដានការសិក្សាភ្លាមៗ និងអាចដឹងថាអ្នកណាកំពុងត្រូវការជំនួយ ដើម្បីធ្វើឱ្យដំណើរការនៃការសិក្សា កាន់តែមានប្រសិទ្ធិភាពដល់អ្នកចូលរួម។
សុវណ្ណ និងក្រុមការងារ ធ្វើតេស្តសាកល្បងវិធីថ្មីៗជារឿយៗ ដើម្បីលើកទឹកចិត្តឱ្យសិស្សានុសិស្សប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីការសិក្សា និងជម្នះឧបសគ្គនានាទៅរកដំណើររៀនសូត្រដែលរីករាយ។
សម្រាប់ពួកយើង កិច្ចការរបស់យើងគឺការបង្កើតបច្ចេកវិទ្យាមួយ ដែលពិតជាមានឥទ្ធិពលទៅលើការសិក្សា។ នៅក្នុងដំណើរការនេះ វាអាចមានទាំងការហត់នឿយនិងអារម្មណ៍រំភើបនៅពេលខ្លះ ប៉ុន្តែសរុបសេចក្តីមក វាជាបទពិសោធន៍ដ៏មានន័យសម្រាប់អ្នករាល់គ្នានៅ Edemy៕
ស្រ៊ុន សុវណ្ណ – សហស្ថាបនិក Edemy
អត្ថបទដោយ STEW POST និងបកប្រែដោយ រ៉ូ គីមឡុង។ អត្ថបទនេះត្រូវបានចុះផ្សាយដំបូងនៅទស្សនាវដ្តី Focus Cambodia ឆ្នាំ២០២១-២០២២