Compost City ត្រូវបានបង្កើតឡើងចេញពីបេសកកម្មផ្ទាល់ខ្លួនរបស់មនោរម្យ ដើម្បីកាត់បន្ថយសំរាមពីជីវិតរស់នៅរបស់គាត់។ ក្នុងបេសកកម្មនេះ មនោរម្យទទួលបានការជំរុញទឹកចិត្តចេញ ព្រឹត្តិការណ៍សំខាន់ៗចំនួន២ គឺកូដកម្មមិនប្រមូលសំរាមដោយកម្មករនៅអ៊ីតាលីក្នុងអំឡុងទសវត្សរ៍៩០ និងការរីកដុះដាលនៃចលនារស់នៅដោយគ្មានសំរាម។
ចេញផុតពីក្រសែភ្នែក គឺផុតពីគិតហើយ។ នោះគឺជាឥរិយាបថទូទៅមួយ ទៅលើការប្រមូលសំរាម។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជាអត្តចរិតរបស់កញ្ញា មនោរម្យ ស្ថាបនិក Compost City ឡើយ។
មនោរម្យ បានកើតនិងធំដឹងក្តីឡើងនៅក្នុងប្រទេសបារាំង និងមានឪពុកម្តាយជាជនជាតិខ្មែរ ហើយក្នុងខែកញ្ញា ឆ្នាំ២០១៥ មនោរម្យបានត្រលប់មកកម្ពុជាវិញ។ ប៉ុន្តែគន្លងវិថីរបស់គាត់នៅក្នុងពិភពនៃការគ្រប់គ្រងសំរាមគឺចាប់ផ្តើមមានយូរមកហើយ តាំងតែមុនពេលដែលមនោរម្យប្តូរមករស់នៅក្នុងទីក្រុងភ្នំពេញមកម្ល៉េះ។
អានបន្ថែម៖ បុគ្គលឆ្នើម៥រូបគួរតាមដានឆ្នាំ ២០២១
Compost City ត្រូវបានបង្កើតឡើងចេញពីបេសកកម្មផ្ទាល់ខ្លួនរបស់មនោរម្យ ដើម្បីកាត់បន្ថយសំរាមពីជីវិតរស់នៅរបស់គាត់។ ក្នុងបេសកកម្មនេះ មនោរម្យទទួលបានការជំរុញទឹកចិត្តចេញ ព្រឹត្តិការណ៍សំខាន់ៗចំនួន២ គឺកូដកម្មមិនប្រមូលសំរាមដោយកម្មករនៅអ៊ីតាលីក្នុងអំឡុងទសវត្សរ៍៩០ និងការរីកដុះដាលនៃចលនារស់នៅដោយគ្មានសំរាម។
បន្ទាប់ពីបានមកដល់រាជធានីភ្នំពេញ ភ្លាមៗ គាត់បានចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្តជាមួយក្រុមការងារអេកូយុវទូត(YEA) ដោយរៀបចំសិក្ខាសិលានិងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដើម្បីអប់រំសាធារណជន អំពីចីរភាពនិងការរស់នៅដោយគ្មានសំរាម (Zero-waste living)។ ហើយស្របពេលគ្នានោះដែរ គាត់ក៏ចាប់ផ្តើមធ្វើជីកំប៉ុសពីកាកសំណល់សរីរាង្គកែច្នៃសំរាមចេញពីការប្រជុំរបស់ YEA ។
បន្ទាប់ពីកាន់ដំណែងជានាយកផ្នែកចីរភាពនៅភោជនីយដ្ឋាន Farm to Table មនោរម្យ បានចូលប្រលូកនៅក្នុងបណ្តាញសហគ្រិននៅ Impact Hub ដែលទីកន្លែងដែលគាត់បានដឹងព័ត៌មាន ទាក់ទងនឹងការប្រកួតប្រជែង SmartSpark ដែលផ្តោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។ មនោរម្យបានឈ្នះការប្រកួតនោះ ហើយចេញពីសន្ទុះនៃការឈ្នះនេះ នាងក៏បានបង្កើតសហគ្រាស Compost City ឡើង។
Compost City គឺជាក្រុមហ៊ុនមួយផ្តោតលើចីរភាព ដែលជួយក្នុងការធ្វើជីកំប៉ុសនៅតាមផ្ទះមានភាពងាយស្រួលនិងសប្បាយរីករាយ តាមរយៈការផ្ដល់នូវមធ្យោបាយធ្វើជីកំប៉ុសដោយខ្លួនឯង ក៏ដូចជាបំប៉នដល់សហគមន៍នៃអ្នកធ្វើវា ជាមួយនឹងកម្មវិធីនិងសិក្ខាសាលានានា។
ចៅ មនោរម្យ – ស្ថាបនិកសហគ្រាស Compost City
អត្ថបទដោយ STEW POST និងបកប្រែដោយ រ៉ូ គីមឡុង។ អត្ថបទនេះត្រូវបានចុះផ្សាយដំបូងនៅទស្សនាវដ្តី Focus Cambodia ឆ្នាំ២០២១-២០២២