អស់រយៈពេលពេញមួយខែកញ្ញា ក្រុមការងារ Focus បានចូលរួមប្រកួតកម្មវិធីគ្មានបា្លស្ទិកនៅកន្លែងការងារ ។ រៀងរាល់ការយកបា្លស្ទិកមួយមុខៗ ដែលប្រើប្រាស់បានតែម្តង ចូលមកក្នុងបរិវេណកន្លែងការងារ បុគ្គលនោះនឹងត្រូវបានផាកពិន័យជាប្រាក់ ១០០០រៀល ។

ការប្រកួតនេះ បានជួយឱ្យយើងយល់ច្បាស់ពីការរស់នៅប្រចាំថ្ងៃ ក្នុងការប្រើប្រាស់បា្លស្ទិក។ រាល់ពេលដែលទិញភេសជ្ជៈ កុម្ម៉ង់អាហារ និងទិញទំនិញជាដើម តម្រូវឱ្យយើងត្រូវតែគិតទ្វេដង គ្រប់ពេលមុននឹងទទួលយកថង់។
ដើម្បីផ្លាស់ប្ដូរទម្លាប់របស់យើង វាគឺជារឿងលំបាក ប៉ុន្តែយើងបានអភិវឌ្ឍកាន់តែល្អជារៀងរាល់ថ្ងៃ តាមរយៈការចូលរួមទាំងអស់គ្នា នៅក្នុងការិយាល័យ។ យើងបានជួយរំឭកគ្នាទៅវិញទៅមក ហើយក៏តាមដានលម្អិតចំពោះអ្នកដែលបានបំពាន ក្នុងការប្រកួតនេះ។ ក្រុមការងារបានជំនួសបា្លស្ទិកដោយសម្ភារៈដែលអាចប្រើប្រាស់ឡើងវិញបាន ដូចជាការយកថង់ក្រណាត់ទៅទិញរបស់របរប្រើប្រាស់ ការដាក់ដបតាមខ្លួនពេលទៅទិញកាហ្វេ និងការយកប្រអប់អាហារទៅទិញម្ហូបជាដើម។ ទាំងនេះ គឺជាសកម្មភាពប្រចាំថ្ងៃ ដែលយើងអាចកាត់បន្ថយចំនួនបា្លស្ទិកបាន។
នៅចុងបញ្ចប់នៃការប្រកួតនេះ យើងប្រមូលលុយពិន័យបានជិត ៨០ ០០០ រៀល ហើយយកលុយនេះ ទៅទិញរបស់ញ៉ាំរួមគ្នា តែក៏មិនភ្លេចប្រាប់អ្នកដឹកជញ្ជូនអាហារ កុំឱ្យយកថង់បា្លស្ទិកមកផងដែរ។
យើងមិនអាចលុបបំបាត់ទាំងស្រុងភ្លាមៗនោះទេ ប៉ុន្តែយើងអាចកាត់បន្ថយការប្រើប្រាស់បា្លស្ទិកបាន។ ហើយការអនុវត្តបែបនេះក្នុងរយៈពេលយូរ យើងនឹងចាប់ផ្ដើមបង្កើតទម្លាប់ល្អ៕