បង្កើតអនាគតភ្លឺស្វាង ប្រកបដោយចីរភាព និងភាពរីកចម្រើនសម្រាប់ស្ថាប័នរបស់អ្នក ដោយធ្វើការជាមួយនឹងសេវាជំនួយជាច្រើន ផ្តល់ដោយកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់អាល្លឺម៉ង់។
ប្រទេសអាល្លឺម៉ង់មានលក្ខណៈពិសេសជាច្រើនផ្តល់ជូនដល់អ្នកអ្នកជំនាញដែលមានបទពិសោធន៍យូរឆ្នាំជាច្រើនរូបមានសោមនស្សនឹងចែករំលែកចំនេះដឹងនិងវិជ្ជាជីវៈរបស់ខ្លួន ទៅដល់ធុរកិច្ចបង្កើតថ្មី(start-up)ឬក្រុមហ៊ុនដែលចង់ពង្រីកខ្លួនឱ្យកាន់តែប្រសើរ រាប់ចាប់ពីលំហូរការងារទាំងផ្នែកខាងក្នុង និងខាងក្រៅ ក៏ដូចជាសកម្មភាពពង្រីកផ្នែកទីផ្សារជាដើម។
ក្នុងចំណោមសេវាជំនួយដ៏សំបូរបែបកម្មវិធីសេវាអ្នកជំនាញជាន់ខ្ពស់(SES)គឺជាកម្មវិធីផ្ទេរចំណេះដឹង និងពង្រឹងសមត្ថភាពដោយអ្នកជំនាញដែលបានចូលនិវត្តន៍ ឬអ្នកជំនាញស្ម័គ្រចិត្ត ដែលពួកគេនឹងផ្តល់ការប្រឹក្សា ក៏ដូចជាជំនួយគាំទ្រនានា ដល់ក្រុមហ៊ុនឯកជន ក៏ដូចជាស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល។
ក្រុមហ៊ុន លីលីផលិតនំស្រួយ ដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជាធ្លាប់បានចូលរួមកម្មវិធីសេវាអ្នកជំនាញជាន់ខ្ពស់នេះ ចំនួនបីលើកធំៗ ដើម្បីពង្រឹងគុណភាពសេវាកម្ម និងផលិតកម្មរបស់ខ្លួន។
កាលពីឆ្នាំ២០១០ និង២០១៥ ក្រុមហ៊ុនបានទទួលវគ្គបណ្តុះបណ្តាលពីការធានាគុណភាព និងការបណ្តុះបណ្តាលយុទ្ធសាស្ត្រទីផ្សារ ហើយកាលពីឆ្នាំ ២០១៨ ទៅលើការធានាគុណភាព។ កម្មវិធីបណ្តុះបណ្តាលទាំងនេះ បានផ្តល់ឱកាសឱ្យក្រុមហ៊ុន លីលី ពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីក្លាយជាក្រុមហ៊ុនផលិតអាហារឆ្នើមមួយនៅកម្ពុជា ដោយប្រើប្រាស់ផែនការយុទ្ធសាស្ត្រ ដ៏មានប្រសិទ្ធភាព និងផលិតផលដែលមានគុណភាពខ្ពស់។
ការទទួលបានការគាំទ្រទាំងនេះ មិនមែនគ្រាន់តែជាថ្នាក់រៀនមួយសម្រាប់ការកសាងសមត្ថភាពនោះទេ ប៉ុន្តែវាក៏ជាការផ្លាស់ប្តូរមួយ ដើម្បីនាំផលិតផលនិងសេវាកម្មរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
លោក អៀង ម៉ុង នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន លីលី បានឱ្យដឹងថា៖«វាជាឱកាសដ៏ល្អសម្រាប់យើងក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិកនិងក្រុមហ៊ុនរបស់យើង ហើយគ្រូជំនាញដែលមកបង្រៀននោះ បានបង្ហាត់យើង ផ្នែកត្រួតពិនិត្យគុណភាពនិងបច្ចេកទេស។ វាបានធ្វើឱ្យសង្វាក់ផលិតកម្មនិងផលិតផលរបស់យើងកាន់តែប្រសើរ ដែលអាចប្រកួតប្រជែង នៅក្នុងទីផ្សារអន្តរជាតិបាន»។
អ្នកជំនាញស្ម័គ្រចិត្តរបស់សេវាអ្នកជំនាញជាន់ខ្ពស់(SES) នឹងផ្ទេរចំណេះដឹងនិងជំនាញ ដែលមានក្នុងវិជ្ជាជីវៈរបស់ពួកគេ ទៅស្ថាប័នដែលបានស្នើសុំ ក្នុងទម្រង់កម្មវិធីបង្រៀននេះ នៅចន្លោះចាប់ពី៣៦សប្តាហ៍ រហូតដល់៦ខែ។ ការផ្លាស់ប្តូរបែបវិជ្ជមានរបស់ក្រុមហ៊ុននីមួយៗ គឺជាលទ្ធផលនៃការរំពឹងទុកដ៏ទៀងទាត់ ក្រោយពីទទួលបានសេវាជំនួយទាំងនេះ។
អ្វីដែលជាដំណឹងល្អនោះគឺ នៅពេលនេះមានអ្នកជំនាញជាង ១២.០០០ នាក់ មកពីវិស័យជាង ៥០ផ្សេងៗពីគ្នា កំពុងរង់ចាំចែករំលែកបទពិសោធន៍ ផ្តល់ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នក រាល់សហគ្រាសធុនតូច និងមធ្យម មន្ត្រីសាធារណៈ អ្នកប្រកបវិជ្ជាជីវៈនានាក៏ដូចជា ខាងសមាគមពាណិជ្ជកម្ម វិទ្យាស្ថានសង្គមនិងស្ថាប័នវេជ្ជសាស្ត្រនានា អាចចូលរួមកម្មវិធីនេះបាន។
ភ្ជាប់ទំនាក់ទំនាក់មកកាន់បណ្តាញធុរកិច្ចសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជានាពេលឥឡូវនេះ ដើម្បីទទួលបានជំនួយផ្នែកសេវាអ្នកជំនាញជាន់ខ្ពស់ ព្រមទាំងការគាំទ្រពីសេវាជាច្រើន ដូចជាកម្មវិធីសេវាអ្នកជំនាញជាន់ខ្ពស់(SES)នេះជាដើម។
ក្រោមកិច្ចផ្តួចផ្តើមរបស់សភាពាណិជ្ជកម្មអាល្លឺម៉ង់(ADW) តាំងនាមឱ្យក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បណ្តាញធុរកិច្ចសម្រាប់ការអភិវឌ្ឍន៍ នឹងផ្តល់ព័ត៌មានបន្ថែមជូនលោកអ្នកអំពីកម្មវិធីសេវាអ្នកជំនាញជាន់ខ្ពស់ និងគម្រោងអភិវឌ្ឍន៍ជំនួយផ្សេងៗទៀត។
បង្កើតអនាគតប្រកបដោយចីរភាព និងបង្កើតទ្រព្យសម្បត្តិមួយ ដែលរីកចម្រើនយ៉ាងឆាប់រហ័ស សម្រាប់ស្ថាប័នរបស់អ្នក តាមរយៈសេវាជំនួយនានា ដែលផ្តល់ដោយកិច្ចសហប្រតិបត្តិការអភិវឌ្ឍអាល្លឺម៉ង់។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ លោកស្រី បីយ័ងកា អ៊ុនធីក អ្នកសម្របសម្រួលបណ្តាញធុរកិច្ចសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជាលេខទូរស័ព្ទ៖+855 89 290492 និង អ៊ីម៉ែល ៖
កំណត់សម្គាល់៖ នេះគឺជាអត្ថបទមួយនៃកម្រងអត្ថបទរបស់ដៃគូផ្សព្វផ្សាយអំពីបណ្តាញធុរកិច្ចសម្រាប់ការអភិវឌ្ឍ និងទទួលការគាំទ្រមូលនិធិដោយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)