
ចង្វាក់បេះដូងត្រពាំងសង្កែ ៖ កិច្ចសន្ទនាជាមួយ ម៉ាន យូវ៉ៃ
ផ្តើមចេញពីការនេសាទខុសច្បាប់ រហូតដល់ការបំពុលបរិស្ថានដោយសំណល់ប្លាស្ទិក [កញ្ញា ម៉ាន យូវ៉ៃ] ជាអ្នករស់នៅក្នុងសហគមន៍នេសាទត្រពាំងសង្កែ កំពុងប្រើប្រាស់យុទ្ធនាការផ្សព្វផ្សាយ និងប្រតិបត្តិការជួយស្រោចស្រង់សម្រស់ធម្មជាតិសហគមន៍របស់គាត់។