កំពង់ស្ពឺ៖ ស្ករត្នោតនិងជីវភាពបែបប្រពៃណី
ស្ករត្នោតមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងប្រជាពលរដ្ឋកម្ពុជា។ ប្រជាកសិករក្នុងខេត្តកំពង់ស្ពឺ មានការពឹងពាក់អាស្រ័យក្នុងជីវភាពចំពោះដើមត្នោតយ៉ាងខ្លាំង ខណៈដែលផលិតផលពីស្ករត្នោតកំពង់ស្ពឺ កំពុងបង្ហាញខ្លួនក្នុងទីផ្សារអន្តរជាតិ។ ទោះបីជាមានសារប្រយោជន៍ច្រើនក៏ដោយ បញ្ហាប្រឈមនៃកង្វះកម្លាំងពលកម្ម និងការអភិវឌ្ឍនានា អាចបណ្តាល ឱ្យដើមត្នោតនឹងបាត់បង់នាថ្ងៃអនាគត។