គ្មាននរណាម្នាក់អាចទាយបានទេថាឆ្នាំ២០២០នេះ នឹងក្លាយជាបែបនេះនោះទេ។ យ៉ាងណាមុិញ ទោះបីជាឆ្លងកាត់រឿងរ៉ាវនិងឧបសគ្គជាច្រើនក្នុងឆ្នាំនេះ TEDxRUPP មិនដែលបោះបង់ចោលបេសកកម្មរបស់យើងនោះទេ នោះគឺការផ្សព្វផ្សាយគំនិត។ នៅក្នុងឆ្នាំនេះ TEDxRUPP មានមោទនភាពក្រៃលែងដែលពួកយើងបានប្រារព្ធឡើងដោយជោគជ័យនូវកម្មវិធីចំនួន៤ រួមមាន៖ TED Circles ចំនួន ២ TEDxRUPPSalon និងព្រឹត្តិការណ៍ធំរបស់យើង TEDxRUPP ។
ក្នុងរយៈពេល ៣ខែ ចាប់ពីខែសីហាដល់ខែតុលា TEDxRUPP បានរៀបចំ TED Cirlces ចំនួន ២ដង ដោយជោគជ័យ។ TED Circels ដំបូងបំផុតគឺធ្វើឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ ដែលមានប្រធានបទ How Changes Happen នៅ The Desk Flagship – Phom Penh។ មួុយវិញទៀត TED Circles ទី២ ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៤ ខែតុលាណឆ្នាំ ២០២០ ក្រោមប្រធានបទ Everyone’s Environment នៅ OMO Hub។

កម្មវិធីទាំងពីរនេះបានដំណើរការទៅយ៉ាងរលូន ហើយវាជាកម្មវិធីដែលពោរពេញទៅដោយភាពរីករាយដោយមានអ្នកចូលរួមជាច្រើន ដែលបានចាកចេញពីតំបន់សុខស្រួលរបស់ពួកគេ មកជួបជុំគ្នានៅកន្លែងតែមួយ និងបញ្ចេញគំនិតរបស់ពួកគេ ដោយមានគោលដៅរួមគ្នាមួយ នោះគឺការរបង្កើតសង្គមដែលល្អប្រសើរមួយជាមួយគ្នា។ អ្នកចូលរួមទាំងអស់នោះក៏បានក្លាយជាផ្នែកមួយនៃការសន្ទនាជាសកលជាមួយ TED Circles រាប់ពាន់ផ្សេងទៀតដែលមាននៅជុំវិញពិភពលោក ដែលសុតសឹងតែនិយាយអំពីប្រធានបទដែលសំខាន់បំផុតផងដែរ។
លើសពីនេះទៀត TEDxRUPP ក៏បានរៀបចំកម្មវិធី TEDxRUPPSalons ដោយជោគជ័យផងដែរនៅថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២០ ដោយមានប្រធានបទ From Mind to Reality នៅ Factory Phnom Penh។

TEDxRUPPSalon ត្រូវបានចូលរួមដោយអ្នកចូលរួមជាច្រើនដែលសុតសឹងតែជាអ្នកដែលស្គាល់នូវបទពិសោធន៏ប្លែក ព្រោះវាជាកម្មវិធី TEDx ដែលមានលក្ខណៈពិសេស ដោយមានទស្សនិកជនទំហំតូចជាងមុន ហើយវាផ្តល់ឱកាសអោយអ្នកចូលរួមនូវការសន្ទនាយ៉ាងជិតស្និទ្ធ និងទៅវិញទៅមករវាងវាគ្មិននិងទស្សនិកជនលើប្រធានបទផ្សេងៗ។ អំឡុងពេលចូលរួមកម្មវិធីយើង អ្នកចូលរួមទាំងអស់អាចពិភាក្សាដោយភ្ទាល់ជាមួយវាគ្មិនរបស់យើងភ្លាមៗបន្ទាប់ពីពួកគាត់បាននិយាយចប់។ ហើយនេះគឺជាវិធីល្អបំផុតដើម្បីរក្សាអោយនៅតែមានការសន្ទនាលើប្រធានបទដែលសំខាន់។
COVID-19 បានជះឥទ្ធិពលលើទិដ្ឋភាពជាច្រើនក្នុងជីវិតនិងសង្គមរបស់យើង។ ហើយក្នុងនោះ ក៏រួមបញ្ចូលទាំងព្រឹត្តិការណ៍សំខាន់ដែលពោរពេញទៅដោយភាពរំពឹងខ្ពស់របស់យើងផងដែរ នោះគឺ TEDxRUPP។ បន្ទាប់ពីមានការផ្លាស់ប្តូរមួយចំនួន TEDx RUPPត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី ២៧ ខែធ្នូនេះ ជាមួយនឹងប្រធានបទ Significant of the Insignificant។
វាជាដំណើរប្រកបដោយភាពរីករាយជាមួយគ្នា ហើយក៏ជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់ក្រុមការងាររបស់ TEDxRUPPផងដែរ ដែលមានវាគ្មិននិងអ្នកចូលរួមជាច្រើនបានចូលរួមនិងគាំទ្ររាល់កម្មវិធីទាំងអស់ដែលពួកយើងបានរៀបចំឡើង។ ទោះបី TEDxRUPP2020 បានឈានដល់ទីបញ្ចប់ក៏ដោយក៏នេះមិនមែនជាការលានោះទេ។ TEDxRUPP សន្យាថានឹងបន្តផ្សព្វផ្សាយគំនិត និងដើរតួនាទីក្នុងការកសាងសហគមន៍របស់យើងនៅឆ្នាំខាងមុខៗបន្តទៀត។
យើងក៏សូមថ្លែងអំណរគុណដល់វាគ្មិន អ្នកឧបត្ថម្ភ និងទស្សនិកជនដែលតែងតែនៅក្បែរយើង។ បើគ្មានគំនិតអស្ចារ្យរបស់អ្នក ការគាំទ្រដ៏ធំ និងគំនិតចង់ដឹងចង់ឃើញរបស់អ្នកទាំងអស់គ្នាទេ សហគមន៍ TEDxRUPP របស់យើងក៏មិនអាចកើរមានតាំងពីដំបូងម្ល៉េះ។
នេះជាកម្មវិធីដែលធ្វើឡើងដោយឯករាជ្យ ស្ថិតក្រោមអាជ្ញាប័ណ្ណពី TED និងត្រូវបានរៀបចំឡើងដោយអ្នកស្ម័គ្រចិត្តនៅក្នុងសហគមន៍ និងមានគោលបំណងក្នុងការបង្កើតការពិភាក្សា ក៏ដូចជាផ្តល់ឱ្យប្រជាជននូវវេទិកាមួយដើម្បីចែករំលែក អ្វីដែលពួកគេពេញចិត្ត គំនិត និងបទពិសោធន៍របស់ពួកគេ។ ដល់បច្ចុុបន្ននេះ កម្មវិធីនេះត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុន Smart, True Money, IZE Cola, Foodpanda, Manulife, Nano Sounds Brew Coffee, Tino the Coffee Yard, និង CO-Creative Corner ។ ព្រឹត្តិការណ៍នេះក៏ទទួលការគាំទ្រពី Sabay, Ahladang, Bizkhmer, Focus, Omohub, the Desk, Factory និង Koompi៕