នៅពេលឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី រឿងល្អដែលអ្នកគួរធ្វើនោះគឺ ការចំណាយពេលសញ្ជឹងគិត អំពីអ្វីដែលកើតឡើងកន្លងមក ព្រមទាំងរៀបចំការចាប់ផ្តើមសម្រាប់ឆ្នាំថ្មី ដោយគ្មានការដាក់ សម្ពាធខ្លួនឯង។
នៅពេលឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី រឿងល្អដែលអ្នកគួរធ្វើនោះគឺ ការចំណាយពេលសញ្ជឹងគិត អំពីអ្វីដែលកើតឡើងកន្លងមក ព្រមទាំងរៀបចំការចាប់ផ្តើមសម្រាប់ឆ្នាំថ្មី ដោយគ្មានការដាក់ សម្ពាធខ្លួនឯង។
សមាគមចិត្តសាស្ត្រអាមេរិកបានបញ្ជាក់ថា ការឆ្លុះបញ្ចាំងមកលើខ្លួនឯង ប្រៀបបីដូចជាការប្រលង ការវិភាគ ការ សញ្ជឹងគិត ការវិភាគពីអារម្មណ៍ និងសកម្មភាពរបស់អ្នកដូចគ្នាដែរ។ ការសិក្សាជាច្រើនទៀត ក៏បានបង្ហាញផងដែរថា ការធ្វើកំណត់ត្រា អាចជួយអ្នកក្នុងការឆ្លុះបញ្ចាំង និងកត់ចំណាំទុក អាចផ្តល់សារៈសំខាន់ជាច្រើនដល់សុខភាពរបស់អ្នកផងដែរ។
ប្រសិនបើការធ្វើកំណត់ត្រា មានការលំបាកសម្រាប់អ្នក មានវិធីសាស្ត្រជាច្រើនផ្សេងទៀតដែលអ្នកអាចសាកល្បងបាន ដូចជាកម្មវិធីតាមដានទម្លាប់ជាប្រចាំខែ និងការតាមដានអារម្មណ៍របស់ខ្លួន។ បង្កើតកាលវិភាគ នៅក្នុងប្រតិទិនរបស់អ្នក ជាមួយនឹងសារដែលអាចក្រើនរំលឹកខ្លួនឯង ក៏ដូចជា តាមដានដំណើរការវិវត្តរបស់អ្នក។ ក្នុងរយៈពេលខ្លី វាអាចនឹងប្រែក្លាយទៅជាទម្លាប់របស់អ្នក។
ចែករំលែកគម្រោងរបស់អ្នកជាមួយមិត្តភក្កិ និងស្វែងរកអ្នកដែលមានចំណាប់អារម្មណ៍ដូចគ្នា ចងក្រងជាសហគមន៍នៅតាមប្រព័ន្ធអនឡាញ។ ម៉្យាងទៀតអ្នកក៏អាចស្វែងរកបុគ្គលគំរូ (mentor) ដើម្បីជួយធ្វើការណែនាំ ត្រួសត្រាយអ្នកផងដែរ។
ខួរក្បាលរបស់អ្នកផ្លាស់ប្តូរការគិត និងរៀនអំពីអ្វីៗដែលថ្មីបាន ប្រសិនបើអ្នកធ្វើការខិតខំប្រឹងប្រែងផ្លាស់ប្តូរវា។ យោងទៅតាមលោក ថារ៉ា ស្វាត អ្នកនិពន្ធសៀវភៅអំពីការដឹកនាំ Neuroscience for Leadership បានបង្ហាញថា វាអាចចំណាយពេលពី ពីរទៅបីខែ ក្នុងការផ្លាស់ប្តូរការគិតរបស់អ្នក ប្រសិនបើអ្នកមានអាយុលើសពី២៥ឆ្នាំ។ ម្យ៉ាងទៀត អ្នកគួរតែស្វែងរកមជ្ឈដ្ឋានមួយ ដែលជួយគាំទ្រអ្នក ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់។
សរុបសេចក្តីមក បើអ្នកព្យាយាមសម្រេចការងារអ្វីមួយ អ្នកមិនចាំបាច់ត្រូវតែចាំដល់ ថ្ងៃទី១ ខែ មករា ដើម្បីចាប់ផ្តើមនោះទេ ពីព្រោះថាការកំណត់ពេលវេលា គ្រាន់តែជារបៀបរបប ដែលកំណត់ដោយសង្គមតែប៉ុណ្ណោះ។ ចាប់ផ្តើមពីថ្ងៃនេះ ដោយសាកល្បងជាមួយនឹងគន្លឹះរបស់យើង។ អ្នកគួរតែឧស្សាហ៍សង្កេតមើលខ្លួនឯង។ ហើយសូមចងចាំថា អ្វីទាំងអស់ដែលអ្នកធ្វើ គួរតែធ្វើជាមួយនឹងក្តីស្រលាញ់ ចំពោះខ្លួនឯង។
ស៊ូ ស៊ូ!!
នេះគឺអត្ថបទចុងក្រោយនៃកម្រងអត្ថបទអំពី ការតាំងចិត្តសម្រាប់ឆ្នាំថ្មី។ អ្នកអាចអានអត្ថបទមុនៗទាក់ទងនឹងប្ររធានបទនេះ៖
តើការតាំងចិត្តសម្រាប់ឆ្នាំថ្មីជាអ្វីឱ្យប្រាកដ?
ហេតុអ្វីបានជាការតាំងចិត្តសម្រាប់ឆ្នាំថ្មី អាចបង្កផលអាក្រក់ជាជាងផលល្អ?