fbpx

អាជីព

ព័ត៌មាន​ដែល​ជួយ​​អ្នក​អភិវឌ្ឍសមត្ថភាព ដើម្បី​អាជីពនិង​អាជីវកម្ម​ផ្ទាល់ខ្លួន​នា​ពេល​អនាគត

ហេតុ​អ្វី​ស្ត្រី​មិន​សូវ​សុំ​ពន្យារពេល?

ពេល​បំពេញការងារ មិនថា​មនុស្ស​គ្រប់រូប​មិនថា​ស្រី​ប្រុស សុទ្ធតែ​ធ្លាប់​ជួបប្រទះ​នូវ​ឧបសគ្គ ដែល​ធ្វើ​ឱ្យ​ការងារ​រាំងស្ទះ មិន​អាច​បញ្ចប់​ទាន់​កាល​កំណត់។ ពេល​ទឹក​ដល់​ច្រមុះ ក៏​មានតែ​សុំ​មេ​ពន្យារ​ពេល។ ប៉ុន្តែ​អ្នកដឹង​ទេ​ថា មនុស្ស​ស្រី​មិនសូវ​សុំ​ពន្យារពេល​បន្ថែម​នោះ​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​បុរស។

អានអត្ថបទ

យុវជនជំនាន់ថ្មី និងទំនោរការងារបច្ចុប្បន្ន

សម្រាប់​យុវជន​ជំនាន់​ថ្មី ចំណុច​ដែល​ទាក់ទាញ​ក្នុង​ការ​ប្រឡូក​ក្នុង​វិស័យ​ការងារ មិនបាន​ផ្តោត​សំខាន់​ទៅលើ​ប្រាក់បៀវត្ស​ន៍​ល្អ​មួយ​មុខ​នោះ​ទេ។ ការ​អភិវឌ្ឍ​សមត្ថភាព ឯករាជ្យ​ភាព សេរីភាព ការ​ផ្តល់​តម្លៃ​ឱ្យ​គ្នា​ទៅវិញទៅមក​ក្នុង​ក្រុមការងារ ជាពិសេស​បទពិសោធន៍ ដែល​អាច​នឹង​ជួយ​សម្រេច​បានអ្វី​មួយ​ជា​របស់​ខ្លួនឯង​នៅ​ថ្ងៃ​អនាគត ជា​ការងារ​ដែល​ពួក​គេ​កំពុង​ស្វែងរក។

អានអត្ថបទ

បុគ្គលឆ្នើម​៥រូបគួរតាមដាន​ឆ្នាំ ២០២១

ក្រុមការងារ Focus Cambodia បានជ្រើសរើសបុគ្គលសំខាន់៥នាក់ ដែល​ជា​រលក​ក្រោយ​នៃ​សហគ្រិនរបស់កម្ពុជា ហើយ​កំពុងតែចូលរួមធ្វើឲ្យអនាគតកម្ពុជាប្រសើរឡើង តាមរយៈការច្នៃប្រឌិតឌីជីថល ការទទួលខុសត្រូវផ្នែកបរិស្ថាន និងការកសាងសហគមន៍។

អានអត្ថបទ

បុគ្គលឆ្នើម៖ជុំ បូរី អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន LUMA System

លោក​ ជុំ បូរី តែងតែមាន​គំនិត​ចង់​បង្កើត​ដំណោះស្រាយ ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​ទាំងមូល ហើយ​នោះ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​លោក​បង្កើត​ក្រុមហ៊ុន LUMA System។

អានអត្ថបទ

បុគ្គលឆ្នើម​៖ស្រ៊ុន សុវណ្ណ សហស្ថាបនិក Edemy

ដោយ​យល់ថា ដំណោះស្រាយ​ដែល​ប្រសើរ​បំផុត តម្រូវ​ឱ្យ​មានការ​សហការ Edemy បាន​បញ្ចូល​សមាជិក​ក្រុម ដែល​មាន​សមាសភាព​ជំនាញ​ចម្រុះគ្នា អភិវឌ្ឍ​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា។ Edemy គឺជា​«ការ​រួមបញ្ចូល​គ្នា​រវាង​ការសិក្សា​និង​បច្ចេកវិទ្យា​ដោយ​រលូន» ជាមួយ​នឹង​ការ​ផ្តោត​លើ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM​)។

អានអត្ថបទ

បុគ្គលឆ្នើម​៖ចៅ មនោរម្យ ស្ថាបនិក​សហគ្រាស Compost City​

Compost City ត្រូវ​បាន​បង្កើត​ឡើង​ចេញពី​បេសកកម្ម​ផ្ទាល់ខ្លួន​របស់​មនោរម្យ ដើម្បី​កាត់បន្ថយ​សំរាម​ពី​ជីវិត​រស់នៅ​របស់​គាត់។ ក្នុង​បេសកកម្ម​នេះ មនោរម្យ​ទទួល​បានការ​ជំរុញ​ទឹកចិត្ត​ចេញ ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗចំនួន២ គឺ​កូដកម្ម​មិន​ប្រមូល​សំរាម​ដោយ​កម្មករ​នៅ​អ៊ីតាលី​ក្នុង​អំឡុង​ទសវត្សរ៍៩០ និង​ការ​រីក​ដុះដាល​នៃ​ចលនារស់នៅ​ដោយ​គ្មាន​សំរាម។

អានអត្ថបទ

បុគ្គលឆ្នើម​៖គឹម កុសុម៉ា នាយក​អភិវឌ្ឍ​អាជីវកម្ម​និង​ឌីជីថល Impact Hub

នៅ​ឆ្នាំ2017 កុសុម៉ា បាន​ចូល​ធ្វើការ​នៅ Impact Hub ក្នុងនាម​ជាម​ន្ត្រី​ទំនាក់ទំនង​សាធារណៈ។ នៅ​ទីនេះ​ហើយដែល​កញ្ញា​បាន​រក​ឃើញ​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​ចំពោះ​ការផលិត​វីដេអូ ហើយ​ចាប់​តាំងពី​ពេលនោះ​មក កញ្ញា​បាន​បន្ត​បង្កើត​មាតិកា​បែប​អប់រំ និង​ជុំ​រុញ​ទឹកចិត្ត ដើម្បី​ពង្រីក​បណ្ដាញ​ទំនាក់ទំនង​នៃ​កន្លែង​ធ្វើការ​រួម​មួយ​នេះ។

អានអត្ថបទ

បុគ្គលឆ្នើម​៖សៀង សុខចេង សហស្ថាបនិកគេហទំព័រវប្បធម៌

សុ​ខចេង និង Alix បាន​ចាប់ផ្ដើមដំណើរការ​ វប្បធម៌ ដោយបង្កើត​មាតិកា​ឌីជីថល​បែប​កម្សាន្ត​ ក្នុង​គោលបំណង​ផ្ដល់​ឱ្យ​យុវជន​កម្ពុជា​នូវ​ព័ត៌មាន​ដែល​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន ដើម្បី​ជួយ​ពួក​គេ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ជីវិត និង​រស់នៅ​ឱ្យ​បាន​ពេញ​បរិបូរ​ ទៅ​តាម​សក្ដានុពល​ដែល​ពួក​គេ​មាន។

អានអត្ថបទ

បទសម្ភាសន៍​ជាមួយ​លោកគ្រូ វិក្រាន្ត៖ Burnout ជា​ភាព​អស់កម្លាំង​ចិត្ត​លើ​ការងារ នៅ​ពេល​ស្ត្រេស​វិវត្ត​ទៅជា​ភាព​អវិជ្ជមាន

តើ​ធ្វើ​យ៉ាងណា​ទើប​យើង​អាច​សម្គាល់ថា ស្ត្រេស​កំពុង​វិ​វត្ថ​ទៅជា burnout​?ហើយ​តើ​បុគ្គល​អាច​ទ្រាំទ្រ​នឹង burnout បាន​កម្រិត​ណា​?ហើយ​តើ​ការ​លាឈប់​ពី​ការងារ ជា​ដំណោះស្រាយ​រឺ​ទេ​?

អានអត្ថបទ

អ្នកចម្រៀង​ជំនាន់​ទី៣នៃ​គ្រួសារ​ត្រកូល «សុីន»

ទោះពេលវេលាបានឆ្លងផុតទៅយូរឆ្នាំយ៉ាងណាក្តី សមិទ្ធផលចម្រៀងរបស់ អធិរាជសម្លេងមាស សុីន សុីសាមុត នៅតែស្ថិតក្នុងចិត្តប្រជាជនកម្ពុជាជានិច្ច។
មកស្គាល់ចៅស្រីបង្កើតរបស់អធិរាជ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា។

អានអត្ថបទ

ជង្រុក​នៃ​វេបសាយ​ក្នុង​ការស្វែងរក​ការងារ​នៅ​កម្ពុជា​

ការស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូវីដ១៩នេះ អាច​មានការ​លំបាក​ជាង​ពេល​ធម្មតា។ ប៉ុន្តែ​អ្នក​នៅតែ​អាច​ស្វែងរក​ឱកាស​ការងារ​ទាំងអស់​នោះ​បាន ដោយ​គ្រាន់តែ​ស្គាល់​ពី​វេបសាយ​ការងារ ដែល​អាច​ជួយ​អ្នករកឃើញ​ការងារ​ដែល​អ្នក​ប្រាថ្នា​បាន។

អានអត្ថបទ

ហេតុអ្វី​មនុស្ស​គួរ​មាន​គោលដៅ និង​ក្តី​ស្រមៃ​?

“តាំងពី​យូរ​មក​ហើយ គ្រួសារ​ខ្ញុំ មិត្តភ័ក្ដិ​ខ្ញុំ អ្នក​ស្គាល់​ខ្ញុំ​គិត​ថា អ្នក​រៀន​ទេសចរណ៍ ពេល​រៀនចប់​ទៅ រត់​ម៉ូតូ ឬ​បើក​តុក​តុក ដុប​បារាំង ហើយ​ធ្វើជា​អ្នក​មគ្គុទ្ទេសក៍​ទេសចរណ៍ ។ តាមពិត​ទៅ សម្រាប់​វិស័យ​នេះ គឺ​ទូលំទូលាយ​ណាស់ អាច​ជា​រូប​ភាព​ផ្សេង​ៗ ទាំង​ការ​បង្កើត​គេហទំព័រ ការចែក​រំលែក​ព័ត៌មាន និង​ការ​ធ្វើអាជីវកម្ម​ជាដើម។”

អានអត្ថបទ

This post is also available in: EN

Focus

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus