
ភ្លើងព្រៃ៖ ស្នាដៃបកប្រែអក្សរសិល្ប៍ថ្មីបំផុតពីគ្រឹះស្ថានបោះពុម្ពកម្ពុមេរា
Focus បានជួបសម្ភាសន៍អ្នកនាង សូ ភីណា សហស្ថាបនិកគ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរា ដែលចែករំលែកបទពិសោធន៍ បកប្រែស្នាដៃអក្សរសិល្ប៍ចុងក្រោយរបស់ខ្លួន គឺ «ភ្លើងព្រៃ និងរឿងនិទានដទៃទៀត» ព្រមទាំងពិភាក្សាអំពីដំណើរការបកប្រែអក្សរសិល្ប៍បរទេស ដែលប្រកបដោយគុណភាព និងស្របច្បាប់ សម្រាប់អ្នកអាននៅកម្ពុជា។