fbpx

Category: អាជីព

ចក់ សុភាព និង​ការ​ព្យាបាល​ជំងឺសង្គម

លោកស្រី ចក់ សុភាព ជា​ស្ត្រី​លេចធ្លោ​មួយ​រូប ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ក្នុង​ស្ថាប័ន​ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ខណៈ​ដែល​លោកស្រី ធ្វើការ​ក្នុង​វិស័យ​មួយ​ដែល​មានការ​ប្រឈម​ខ្លាំង លោកស្រី ក៏បាន​បង្ហាញ​ការ​យកឈ្នះ​បញ្ហា​យេនឌ័រ និង​វ័យ តាមរយៈ​ការ​បង្ហាញ​សមត្ថភាព​ជា​អ្នកដឹកនាំ និង​ស្ត្រី​មួយ​រូប។

Read More

តួនាទីស្ត្រីនៅក្នុងប្រព័ន្ធចំណីអាហារនៅកម្ពុជា

អាហារមិនត្រឹមតែជានិមិត្តរូបនៃជីវិតនោះទេ ប៉ុន្តែក៏ជាស្បៀងដ៏សំខាន់សម្រាប់ផ្គត់ផ្គង់អ្ន​កប្រើប្រាស់ និង អ្នកផលិត។​​ មិនតែប៉ុណ្ណោះ ការទទួលបានស្បៀង​ និង​អាហារូបត្ថម្ភ ​គឺ​ជា​​សិទ្ធិ​មនុស្ស​​ជាមូលដ្ឋាន​ ដែលគ្រប់គ្នាគួរតែទទួលបាន ក្នុងការរស់រានជាមនុស្ស ដោយមិនមែនផ្តោតសំខាន់ទៅលើការធ្វើជំនួញរកសុី តែមួយមុខនោះទេ។

Read More

ហេតុ​អ្វី​ស្ត្រី​មិន​សូវ​សុំ​ពន្យារពេល?

ពេល​បំពេញការងារ មិនថា​មនុស្ស​គ្រប់រូប​មិនថា​ស្រី​ប្រុស សុទ្ធតែ​ធ្លាប់​ជួបប្រទះ​នូវ​ឧបសគ្គ ដែល​ធ្វើ​ឱ្យ​ការងារ​រាំងស្ទះ មិន​អាច​បញ្ចប់​ទាន់​កាល​កំណត់។ ពេល​ទឹក​ដល់​ច្រមុះ ក៏​មានតែ​សុំ​មេ​ពន្យារ​ពេល។ ប៉ុន្តែ​អ្នកដឹង​ទេ​ថា មនុស្ស​ស្រី​មិនសូវ​សុំ​ពន្យារពេល​បន្ថែម​នោះ​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​បុរស។

Read More

ជួប​ជាមួយ​សិល្បករ ង៉ែត រ៉ា​ឌី អំពី​ការ​ស្វែងយល់​ពី​ការ​អភិរក្ស​សិល្បៈ​ខ្មែរ និង​ការ​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម តាមរយៈ​ទម្រង់​សិល្បៈ​សហសម័យ

លោក ង៉ែត រ៉ា​ឌី ជា​សិល្បករ​ជំនាញ​ទម្រង់​ល្ខោនខោល និង​ទម្រង់​សហសម័យ។ ដោយ​ទទួលការ​បណ្ដុះបណ្ដាល​ខាង​ផ្នែក​របាំ​ពី​តាំងពី​ក្មេង ក្នុង​សាលា​មធ្យម​វិចិត្រ​សិល្បៈ ជា​តួ​ស្វា ក្រោម​ទម្រង់​ល្ខោនខោល លោក​រ៉ា​ឌី​បាន​ខិតខំ​ដុសខាត់​ជំនាញ​របស់​លោក​ផ្ទាល់ ក្នុង​ការបង្កើត​ស្នា​ដៃ​ថ្មីៗ ដែល​ផ្សារភ្ជាប់​ទៅ​នឹង​រឿងរ៉ាវ​នៅក្នុង​សង្គម​សម័យ​បច្ចុប្បន្ន។ ក្រៅពី​ផ្សព្វផ្សាយ​ភាព​ច្នៃប្រឌិត​នេះ ក្រោម​លក្ខណៈ​ជា​ទស្សនីយភាព លោក​តែងតែ​មិន​ចោល​នូវ​ការ​បង្កប់​អត្ថន័យ​អប់រំ និង​ផ្សព្វផ្សាយ ពី​កេរមរតក​សិល្បៈ​របស់​ខ្មែរ​ទៅកាន់​សាធារណជន។

Read More
video creator

ជួប​ជាមួយ​ស្ថាបនិក ‘Think Plastic​’ អាត សុធា​វី អំពី​ការ​កែប្រែ​ទម្លាប់​លើ​ប្លាស្ទិក​ប្រើ​​តែ​ម្ដង ដើម្បី​បរិស្ថាន​

ដោយ​ការស្រឡាញ់ធម្មជាតិតាំងពីវ័យក្មេង និងការមាន​ជំនាញ​ខាង​ផលិត​វីដេអូស្រាប់ កញ្ញា អាត សុធាវី ប្រើ​ហ្វេសប៊ុក​ ដើម្បី​ផលិតមាតិកា ដើម្បីលើកកំពស់ការយល់ដឹងពី​សំណល់​ប្លាស្ទិក​ប្រើ​បាន​តែ​មួយ​ មុខ​តាម​រយៈ​យុទ្ធនាការ ‘Think Plastic’។ ជំនួសនឹង ការរបៀបរស់នៅដែលផ្អែកលើភាពងាយស្រួល ប៉ុន្តែមានជីវិតរយៈពេលខ្លី កញ្ញាកំពុងជំរុញគំនិតនៃបែបផែនជីវិតរស់នៅ ដែលផ្អែកលើចីរភាពរបស់បរិស្ថានកម្ពុជាជារួម។

Read More

យុវជនជំនាន់ថ្មី និងទំនោរការងារបច្ចុប្បន្ន

សម្រាប់​យុវជន​ជំនាន់​ថ្មី ចំណុច​ដែល​ទាក់ទាញ​ក្នុង​ការ​ប្រឡូក​ក្នុង​វិស័យ​ការងារ មិនបាន​ផ្តោត​សំខាន់​ទៅលើ​ប្រាក់បៀវត្ស​ន៍​ល្អ​មួយ​មុខ​នោះ​ទេ។ ការ​អភិវឌ្ឍ​សមត្ថភាព ឯករាជ្យ​ភាព សេរីភាព ការ​ផ្តល់​តម្លៃ​ឱ្យ​គ្នា​ទៅវិញទៅមក​ក្នុង​ក្រុមការងារ ជាពិសេស​បទពិសោធន៍ ដែល​អាច​នឹង​ជួយ​សម្រេច​បានអ្វី​មួយ​ជា​របស់​ខ្លួនឯង​នៅ​ថ្ងៃ​អនាគត ជា​ការងារ​ដែល​ពួក​គេ​កំពុង​ស្វែងរក។

Read More
Focus

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus