ដោយសារតែកត្តាពេលវេលា កត្តាចំណេះដឹង និងកង្វះទំនុកចិត្តលើខ្លួនឯង ការចូលរួមសង្គមរបស់យុវជននៅកម្ពុជា នៅមានកម្រិតនៅឡើយ នេះបើយោងតាមការស្រង់មតិមួយ ដែលធ្វើឡើងដោយ BBC Media Action ហើយចេញផ្សាយកាលពីឆ្នាំ២០២១ កន្លងទៅ។ បន្ថែមទៅទៀត ចំណេះដឹងខាងឌីជីថល ការស្វែងរកព័ត៌មាន និងបញ្ហាទូទៅក៏ជារនាំងឃាំងពួកគេផងដែរ។
ការសិក្សាដដែលនេះក៏បានរកឃើញដែរថា ជំនាញទន់នេះ គឺជាចលករសំខាន់ ដែលអាចបង្កើនទំនុកចិត្ត របស់យុវជន បង្កើតសមត្ថភាពរបស់ពួកគេក្នុងការចូលរួមសង្គម។