
អត្ថប្រយោជន៍នៃការដាំរុក្ខជាតិលម្អក្នុងផ្ទះ
ក្នុងរយៈពេលចុងក្រោយនេះ គឺនៅពេលមានការរាតត្បាតពីជំងឺកូវីដ១៩ ដែលធ្វើឱ្យមនុស្សត្រូវនៅផ្ទះ គេមើលឃើញថាមានមនុស្សជាច្រើន បានងាកមកមានចំណាប់អារម្មណ៍លើការដាំរុក្ខជាតិក្នុងផ្ទះ។ ហើយចំណង់ចំណូលចិត្តលើការដាំរុក្ខជាតិក្នុងផ្ទះ បាននឹងកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជាផងដែរ។




