fbpx

Category: គួរដឹង

នារីឆ្នើម៥រូបគួរតាមដានក្នុងឆ្នាំ២០២២

Focus-Ready for Tomorrow បាន​ជ្រើសរើស​នារីរី​ឆ្នើម​ចំនួន៥រូប ដែល​ពួក​យើង​​ធ្លាប់​បានផ្សព្វផ្សាយ​កន្លងមក ដើម្បី​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ក្នុង​ឆ្នាំ២០២២នេះ។

Read More

អ៊ុ​ក វណ្ណ​ដេ៖ អ្នក​ចម្បាំង​សំរាម និងភាពអវិជ្ជា​លើ​ឧទ្យានជាតិ​គិរីរម្យ

លោក អ៊ុ​ក វណ្ណ​ដេ គឺជា​បុគ្គល​ម្នាក់​ដែល​អនុវត្ត​ការកាត់បន្ថយ​សំរាម​ពី​ជីវិត​ប្រចាំថ្ងៃ​របស់​ខ្លួន ហើយ​លោក​ផ្ទាល់​មានចិត្តចង់​បញ្ចេញ​សារ​របស់​ខ្លួន ទៅ​សាធារណជន​ក្នុង​ការ​កាត់​បន្ថយ​សំរាម តាមរយៈ​គំរូ​របស់​សាលា​ដូង​គិរីរម្យ។ សាលា​ដូង​គិរីរម្យ ប្រើប្រាស់​សំរាម​កែច្នៃ​មក​ជា​គ្រឿងលម្អ​តុបតែង​បន្ទប់​រៀន បណ្ណាល័យ និង​ទីធ្លា​សាលា​ទាំង​មូល។ លោក វណ្ណ​ដេ មាន​ទិស​ដៅ​មួយ​ថា ទៅ​ថ្ងៃ​អនាគត សំឡេង​របស់​លោក​នឹង​ទៅ​ដល់​ពិភព​លោក​ទាំង​មូល និង​ជាពិសេស​មេ​ដឹក​នាំ​ប្រទេស​មហាអំណាច​នានា ឱ្យ​ពួក​គេ​ទទួលខុសត្រូវ​ជាង​នេះ ជុំវិញ​គោលនយោបាយ​គាំពារ​បរិស្ថាន​ផែនដី​របស់​យើង ដើម្បីអនាគត​របស់​មនុស្សជាតិ​ទាំងមូល។

Read More

ហេតុ​អ្វី​ស្ត្រី​មិន​សូវ​សុំ​ពន្យារពេល?

ពេល​បំពេញការងារ មិនថា​មនុស្ស​គ្រប់រូប​មិនថា​ស្រី​ប្រុស សុទ្ធតែ​ធ្លាប់​ជួបប្រទះ​នូវ​ឧបសគ្គ ដែល​ធ្វើ​ឱ្យ​ការងារ​រាំងស្ទះ មិន​អាច​បញ្ចប់​ទាន់​កាល​កំណត់។ ពេល​ទឹក​ដល់​ច្រមុះ ក៏​មានតែ​សុំ​មេ​ពន្យារ​ពេល។ ប៉ុន្តែ​អ្នកដឹង​ទេ​ថា មនុស្ស​ស្រី​មិនសូវ​សុំ​ពន្យារពេល​បន្ថែម​នោះ​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​បុរស។

Read More

កញ្ញា Catherine ទម្លាយ​រនាំង​ពិភាក្សា​អំពី​ភេទ​និង​យេនឌ័រ​

ផ្តើ​ម​ចេញពី​ការ​មិន​ពេញចិត្ត ចំពោះ​កង្វះ​ការ​ពិ​​​ភាក្សាអំពី​សមភាព​យេនឌ័រ​នៅ​កម្ពុជា
កញ្ញា Catherine Harry សម្រេចចិត្ត​បង្កើត​ឲ្យ​មានការ​ផ្លាស់​ប្តូ​រ​វិជ្ជមាន តាមរយៈ​ការផលិត​មាតិកា​លើ​ប​ណ្តា​ញ​សង្គម។

Read More

ជួប​ជាមួយ​សិល្បករ ង៉ែត រ៉ា​ឌី អំពី​ការ​ស្វែងយល់​ពី​ការ​អភិរក្ស​សិល្បៈ​ខ្មែរ និង​ការ​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម តាមរយៈ​ទម្រង់​សិល្បៈ​សហសម័យ

លោក ង៉ែត រ៉ា​ឌី ជា​សិល្បករ​ជំនាញ​ទម្រង់​ល្ខោនខោល និង​ទម្រង់​សហសម័យ។ ដោយ​ទទួលការ​បណ្ដុះបណ្ដាល​ខាង​ផ្នែក​របាំ​ពី​តាំងពី​ក្មេង ក្នុង​សាលា​មធ្យម​វិចិត្រ​សិល្បៈ ជា​តួ​ស្វា ក្រោម​ទម្រង់​ល្ខោនខោល លោក​រ៉ា​ឌី​បាន​ខិតខំ​ដុសខាត់​ជំនាញ​របស់​លោក​ផ្ទាល់ ក្នុង​ការបង្កើត​ស្នា​ដៃ​ថ្មីៗ ដែល​ផ្សារភ្ជាប់​ទៅ​នឹង​រឿងរ៉ាវ​នៅក្នុង​សង្គម​សម័យ​បច្ចុប្បន្ន។ ក្រៅពី​ផ្សព្វផ្សាយ​ភាព​ច្នៃប្រឌិត​នេះ ក្រោម​លក្ខណៈ​ជា​ទស្សនីយភាព លោក​តែងតែ​មិន​ចោល​នូវ​ការ​បង្កប់​អត្ថន័យ​អប់រំ និង​ផ្សព្វផ្សាយ ពី​កេរមរតក​សិល្បៈ​របស់​ខ្មែរ​ទៅកាន់​សាធារណជន។

Read More

ជួប​ជាមួយ​ស្ថាបនិក ‘Green Lady Cambodia​’ ហុក សុ​វណ្ណ​វត្តី អំពី​ការ​លើកកម្ពស់​អនាម័យ​សុខភាព​បន្ត​ពូជ​ស្ត្រី

កសាង​លើ​បទពិសោធន៍​ចូលរួម​កម្មវិធី​ស្ម័គ្រចិត្ត​ទាក់ទង​នឹង​បរិស្ថាន ហុក សុ​វណ្ណ​វត្តី បង្កើត​សហគ្រាស​សង្គម Green Lady Cambodia ផលិត​ក្រណាត់​អនាម័យ​ស្ត្រី ដើម្បី​ផលប្រយោជន៍​បរិស្ថាន និង​អប់រំ​ផ្សព្វផ្សាយ​អំពី​វដ្ត​រដូវ គឺជា​មិនមែន​ជា​រឿង​កេរ្តិ៍​ខ្មាស ប៉ុន្តែ​សំខាន់​សម្រាប់​សុខភាព​បន្ត​ពូជ​របស់​ស្ត្រី។

Read More
Focus

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus