fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

ដំណើរ​កម្សាន្ត​នៅ​ជុំវិញ​ទន្លេ​មេគង្គ

នៅ​លើ​កោះទ្រង់ ស្ថិត​នៅ​កណ្តាល​ទន្លេ​មេគង្គ ទេសចរ​អាច​ឈ្វេងយល់​ពី​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា​នៅ​តាម​ជនបទ ហើយ​ប្រហែល​ជា​អាច​មើល​ឃើញ​សត្វ​ផ្សោត​ដែល​មាន​ជម្រក​នៅ​ក្នុង​ទន្លេ​មេគង្គ​ទៀត​ផង។

អត្ថបទ​ដោយ Paul Millar

អានអត្ថបទ

របៀប​ធ្វើ​ដំណើរ​កម្សាន្ត​ប្រកប​ដោយ​សុវត្ថិភាព​ក្នុង​អំឡុង​ពេល​កូវីដ​១៩

ការ​ធ្វើ​ដំណើរ​កម្សាន្ត​ប្រកប​ដោយ​ភាព​វ័យឆ្លាត និង​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​រដូវកាល​កូវីដ​១៩ អាច​ធ្វើ​ឱ្យ​អ្នក​រួច​ផុត​ពី​មេរោគ​ដ៏​សាហាវ​នេះ​បាន។

អានអត្ថបទ

តោះ​ដើរលេង

ដំណើរ​កម្សាន្ត ការរុករក​វប្បធម៌ និង​ធម្មជាតិ​ប្រទេស​កម្ពុជា​តាមរយៈ​ការ​ផ្លាស់ប្ដូរ​ទិសដៅ​ទេសចរណ៍​ដែល​បង្ហាញ​ពី​ទីតាំង​ប្លែកៗ​មួយចំនួន។

អត្ថបទ​ដោយ CRISTYN LLOYD

អានអត្ថបទ

បទសម្ភាសន៍៖ តើ​អ្វី​ជា​ថ្នាំ​ការពារ​ជំងឺ​អេដស៍?

អេដស៍​ជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​មកដល់​ពេលនេះ​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​នោះ​ទេ។ ជំងឺ​នេះ​នៅតែ​ជា​ដំបៅ​សង្គម ហើយ​នៅក្នុង​សង្គម​មួយចំនួន អ្នក​ជំងឺ​នៅតែ​ត្រូវ​អ្នក​ជុំវិញ​ខ្លួន​រើសអើង។

អានអត្ថបទ

ចំណុច​គួរ​ដឹង​សម្រាប់​រៀបចំ​ពិធី​មង្គលការ​ចំណាយ​ប្រាក់​តិច

ពិធី​រៀប​អាពាហ៍ពិពាហ៍ គឺជា​ពិធី​មួយ​ដ៏​សំខាន់​ក្នុង​ឆាកជីវិត​របស់​មនុស្ស​ភាគច្រើន ហើយ​ក៏​ជា​ទំនៀមទម្លាប់​ខ្មែរ​ដែល​មាន​ជា​យូរលង់​ណាស់​មក​ហើយ។ ទោះបីជា​មាន​ការ​ផ្លាស់ប្ដូរ​ខ្លះៗ​ទៅតាម​បរិបទ​នៃ​សម័យកាល​ក្តី ពិធី​សិរីមង្គល​នេះ​នៅតែ​ត្រូវ​បាន​គេ​ផ្តល់​តម្លៃ និង​ប្រតិបត្តិ​មក​ជាហូរហែ។

អានអត្ថបទ

ដំណើរ​ជីវិត​នៃ​វប្បធម៌​សាក់​យ័ន្ត​ខ្មែរ

តើ​ការ​ចាក់​សាក់​បែប​បុរាណ ឬ​ការ​សាក់​យ័ន្ត​បែប​ខ្មែរ​នេះ​នឹង​នៅតែ​អាច​បន្ត​ដំណើរ​របស់​ខ្លួន​នៅក្នុង​យុគសម័យ​ទំនើប​បាន​ទៀត​ដែរ​ឬ​ទេ?

អានអត្ថបទ

តើ​ការ​ទទួលទាន​ទឹករ៉ែ​តែងតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​មែន​ឬ​ទេ?

ទឹក​សំខាន់​ណាស់​សម្រាប់​ជីវិត។ ទោះជាយ៉ាងណា មនុស្ស​មួយចំនួន​ព្យាយាម​ទទួលទាន​ទឹករ៉ែ​ឱ្យ​បាន​ច្រើន ពីព្រោះ​វា​ត្រូវ​បាន​គេ​បង្ហាញថា​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព។ តើ​ពិត​មែន​ឬ​ទេ​ដែល​ថា​ទឹករ៉ែ​តែងតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព?

អានអត្ថបទ

បទសម្ភាសន៍៖ សារសំខាន់​នៃ​ការស្រាវជ្រាវ

«បើសិន​ខ្ញុំ​មិន​មាន​បទពិសោធន៍​ក្នុង​ការស្រាវជ្រាវ​ពី​មុន​មក​ទេ ខ្ញុំ​គិតថា​ខ្ញុំ​អាច​នឹង​ប្រើប្រាស់​អារម្មណ៍​ច្រើន​ក្នុង​ការ​ឆ្លើយតប ឬ​បញ្ចេញ​មតិ​ទៅលើ​បញ្ហា​ដែល​កើតឡើង​នៅក្នុង​សង្គម»។

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus