fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

ហេតុអ្វី​យើង​ត្រូវ​បង្ហាញ​ការ​គាំទ្រ​ជា​សាធារណៈ?

ឈ្វេងយល់​ពី​ចំណុច​សំ​ខាន់​ខ្លីៗ​និង​ងាយៗ អំពី​ការ​តស៊ូ​មតិ ជាមួយ​ផតខាស់«គួរ​ក្រៅ​ម៉ោង» រៀន​ថ្ងៃនេះ ជា​ទុន​សម្រាប់​ថ្ងៃស្អែក។ តើ​ការ​តស៊ូ​មតិ​ជា​អ្វី? ហើយ​ហេតុអ្វីបានជា​ការ​បង្ហាញ​ការ​គាំទ្រ​អ្វីមួយ ជា​សាធារណៈ?

អានអត្ថបទ

សំលៀង​ការ​និយាយ​ជា​សាធារណៈ​ពី​ចំណុចសូន្យ

មនុស្ស​គ្រប់ៗ​រូប​តែង​តែ​មាន​ភាព​ភ័យខ្លាច​ខុស​គ្នាៗ។ ក្នុង​នោះ ភាព​ភ័យខ្លាច​ក្នុង​ការ​និយាយ​ជា​សាធារណៈ ភាគច្រើន​ជា​អ្វី​ដែល​មនុស្ស​ខ្លាច។ ក៏ប៉ុន្តែ តាមពិត​ទៅ​វា​ជា​អ្វី​ដែល​យើង​ទាំងអស់​អាច​យក​ឈ្នះ​បាន។

អានអត្ថបទ

ហេតុអ្វី​ពេលខ្លះ​ត្រូវ​ចាំបាច់​និយាយ​ក្នុងចំណោម មហាជន?

ទោះបី​អ្នក​ខ្លាច ហើយ​មិន​មាន​ទំ​នុក​ចិត្ត​ក្នុង​ការ​និយាយ​ជា​សាធារណៈ​ក៏ដោយ។
ប៉ុន្តែ អ្នក​អាច​រៀន​ពី​វា​បាន។ ព្រោះ​ជំនាញ​មួយ​នេះ​ផ្ដល់​អត្ថ​ប្រយោជន៍​ជាច្រើន​ដល់​អ្នក។

អានអត្ថបទ

«គ្រាន់តែនិយាយ ម៉េចបានខ្លាច»

មាន​ឆ្ងល់​អត់​ថា ហេតុអ្វី​មាន​អារម្មណ៍​ភ័យខ្លាច នៅពេល​និយាយ​ជា​ក្នុងចំណោម​មនុស្ស​ឬុ​ជា​សា​ធា​រណៈ​ម្ដងៗ? ហើយ​គួរ​ធ្វើ​ម៉េចទៅ​ដើម្បី​ឱ្យ​ការ​និយាយល្អ​ជាង​មុន? ដើម្បី​ស្រាយ​ចម្ងល់​និង​ដោះស្រាយ​បញ្ហា​ទាំងនេះ តោះ​មក​រៀន​គួរ​ក្រៅ​ម៉ោង​ជាមួយ Focus ដើម្បី​រៀន​ថ្ងៃនេះ ជា​ទុន​សម្រាប់​ថ្ងៃស្អែក​ទាំងអស់គ្នា។

អានអត្ថបទ

ប៊ូឌីញ ស ៖ ភាពយន្តនិយាយអំពីការចងចាំ

នាពេលដើមខែមេសានេះ លោក នាង កាវិច មានការមមាញឹកយ៉ាងខ្លាំង ដោយចំណាយពេលជាច្រើនចូលរួមក្នុងកម្មវិធីចែករំលែកបទពិសោធន៍ ទាក់ទងនឹងការផលិតភាពយន្តរបស់លោក។ លោកកំពុងធ្វើការផ្សព្វផ្សាយ ស្នាដៃភាពយន្តថ្មីចុងក្រោយរបស់លោក គឺរឿង ប៊ូឌីញ ស ដែលលោកបានដឹកនាំ និងសរសេរសាច់រឿង ហើយបច្ចុប្បន្នកំពុងចាក់បញ្ចាំង នៅតាមរោងភាពយន្តនានាក្នុងប្រទេសកម្ពុជា។

អានអត្ថបទ

គន្លឹះ​បង្កើន​ភាព​ក្លាហាន​ក្នុង​ការ​សួរ

ការយល់​ដឹង​ពី​គន្លឹះ​ងាយៗ​ក្នុង​ការ​សួរ ជា​ចំណេះ​ជំនាញ​មួយ ដែល​មនុស្ស​ម្នា​ក់ៗគួរតែ​ស្ពាយ​ជាប់​ខ្លូន ព្រោះ​វា​អាច​ពាំនាំ​មក​នូវ​សារៈ​ប្រយោជន៍​ជាច្រើន សម្រាប់​ជីវិត​រស់នៅ ប្រចាំថ្ងៃ និង ការ​ប្រាស្រ័យ​ទាក់ទង​នៅក្នុង​សង្គម។

អានអត្ថបទ

បើឆ្ងល់ហើយ សួរទៅ!

ការ​សួរ​សំណួរ ជា​បំណិន​ជីវិត​មួយ​យ៉ាង​សំខាន់ ដែល​អាច​ជួយ អ្នកទទួល​បាន​នូវ​ចំណេះ​ដឹង​ថ្មីៗ។ ជាពិសេស វា​អាច​ផ្តល់​ភាព​ងាយស្រួល សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ថែមទៀត​ផង។

អានអត្ថបទ

គួរក្រៅម៉ោង៖ Episode 01: ម៉េច​បាន​អត់​ហ៊ាន​សួរ?

តើ​អ្វី​ដែល​ធ្វើ​ឱ្យ​យើង​គ្រប់គ្នា តែងតែ​ស្ទាក់ស្ទើរ​ក្នុង​ការ​សួរ? នៅ​ក្នុង​ភាគ​ទី១ នៃ​ផតខាស់«គួរ​ក្រៅ​ម៉ោង» អ្នក​នឹង​បាន​ស្តាប់​ការពិភាក្សា​គ្នា​អំពី​បទពិសោធន៍​របស់​ពិធីករ​ទាំងពីរ តាមរយៈ​ការស្វែងរក​ចំណុចខ្សោយ​របស់​ខ្លួន និង​ងាក​មក​ច្បិច​យក​នូវ​តិចនិក​សំ​ខាន់​ថ្មីៗ ងាយស្រួល​យល់​និង​អនុវត្ត ដើម្បី​បង្កើន​ទំនុក​ចិត្ត​ក្នុង​សួរ​សំណួរ មិនថា​ក្នុង​ការសិក្សា ឬ​កិច្ចការ​សង្គម។

អានអត្ថបទ

គួរក្រៅម៉ោង៖​ Episode 0: ផតខាស់ «គួរក្រៅម៉ោង» ណែនាំខ្លួន

ចំណេះបានពីរៀន មានបានមកពីរក។ ចូលរៀនជាមួយនឹងផតខាស់« គួរក្រៅម៉ោង» ដើម្បីបង្កើនចំណេះដឹងសំខាន់ៗទាក់ទងនឹងជំនាញទន់ និងវិធីសាស្ត្រងាយៗ ក្នុងការអនុវត្តជំនាញទាំងនេះ ប្រកបដោយទំនុកចិត្ត និងដុសខាត់បញ្ញាស្មារតីរបស់អ្នក ដើម្បីជាទុនសម្រាប់ថ្ងៃស្អែក។

អានអត្ថបទ

«វ៉ាន់ ណាត» សៀវភៅ​កម្រង​គំនូរ​របស់​អតីត​អ្នក​ទោស​មន្ទី​រស-២១ ចេញផ្សាយ​ហើយ

សៀវភៅកម្រងគំនូរ «វ៉ាន់ ណាត» បានលេចចេញជារូបរាងក្នុងនាមជាសាក្សីប្រវត្តិសាស្ត្រ បង្ហាញរឿងរ៉ាវកើតឡើងក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សមិទ្ធផលនេះជាកិច្ចសន្យារវាងជនជាតិខ្មែរ-បារាំងមួយរូប និង លោក វ៉ាន់ ណាត ដែលជាអតីតអ្នកទោសនៃមន្ទីរស-២១ មុនពេលដែលរូបលោកចែកឋានទៅ។

អានអត្ថបទ

រឿងពិតនៅពីក្រោយការគេង៖ ហេតុអ្វីយើងមានអារម្មណ៍អស់កម្លាំង?

ការទទួលទានដំណេកឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់ណាស់ សម្រាប់សុខភាព មនុស្សម្នាក់ៗ។ ប៉ុន្តែនៅមានរឿងរ៉ាវជាច្រើន ដែលគេមិនទាន់អាចបកស្រាយបាន នៅពីក្រោយមូលហេតុ នៃការគេង។

អានអត្ថបទ

នារីឆ្នើម៥រូបគួរតាមដានក្នុងឆ្នាំ២០២២

Focus-Ready for Tomorrow បាន​ជ្រើសរើស​នារីរី​ឆ្នើម​ចំនួន៥រូប ដែល​ពួក​យើង​​ធ្លាប់​បានផ្សព្វផ្សាយ​កន្លងមក ដើម្បី​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ក្នុង​ឆ្នាំ២០២២នេះ។

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus