fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

ដើមទងភាពចម្រូងចម្រាសនៃការកែប្រែនិងបន្ថែមពណ៌លើរូបថតជនរងគ្រោះនៅអតីត មន្ទីរស-២១ និង​ការទាមទាររបស់កម្ពុជា

ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ក្រៅពី​ព័ត៌មាន​អំពី​ស្ថានភាព​កូ​វីដ១៩ក្នុង​ប្រទេស​កម្ពុជា មានរឿង​មួយទៀត​ដែល​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ចាប់អារម្មណ៍​លើ​យ៉ាង​ខ្លាំង នោះ​គឺ​ការដែល​ជនជាតិ​អៀរឡង់​ម្នាក់​ត្រូវ​បាន​សម្ភាសន៍​ដោយសារ​ព័ត៌មាន VICE ពី​ការ​ថែម​ពណ៌​តាម​ឌីជីថល​លើ​រូបភាព​ជនរងគ្រោះ​នៅ​អតី​តមន្ទីរ​ស២១របស់​ខ្លួន។

អានអត្ថបទ

អ្នកប្រើប្រាស់សេវាកម្មដឹកជញ្ជូនម្ហូប កត់សម្គាល់ពីបញ្ហាប្លាស្ទិក

ការ​កើនឡើង​នៃ​ចំនួន​អ្នកប្រើ​ប្រាស់​សេវាកម្ម​ដឹកជញ្ជូន​ម្ហូប (Food Delivery Service​) ជា​លទ្ធផល​មួយ​ផ្នែក​នៃ​ការ​រីក​រាលដាល​នៃ​កូ​វីដ១៩។ ប៉ុន្តែ ក្រៅពី​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន បញ្ហា​សំរាម​ថង់​ប្លាស្ទិក​កើត​ចេញពី​សេវា​ដឹកជញ្ជូន ក៏​ជា​កត្តា​មិន​គួរ​មើល​រំលង​ដែរ។

អានអត្ថបទ

Focus អានប្រចាំខែមេសា៖ សៀវភៅ​និយាយ​ពីវប្បធម៌ខ្មែរ

នៅ​ក្នុង​ខែ​មេសា​នេះ ក្លឹប​សៀវភៅ​របស់ Focus ផ្តោត​លើ​វប្បធម៌​ខ្មែរ ស្រប​ពេល​ដែល​យើង​នឹង​ប្រារព្ធ​ពិធី​ចូលឆ្នាំខ្មែរ។

អានអត្ថបទ

ស្វែងយល់ពីដំណាក់កាលនៃទុក្ខព្រួយ

មាន​មនុស្ស​មិន​តិចនាក់​ទេ ដែល​កើត​ទុក្ខ​ព្រួយ គេងមិនលក់ នឿយហត់ ដោយ​សារ​ការរាតត្បាត​ជា​សកល របស់​​ជំងឺ​កូ​​​វីដ១៩។ ប៉ុន្តែតើ​អ្នក​ដឹង​ទេ​ថា ការកើតទុក្ខមានដំណាក់កាល និងការវិវត្តន៍របស់វា?​ ហើយ​តើ​យើង​អាច​រៀនបាន​អ្វីខ្លះ ពេល​ដែលយើង​ដឹង​ពី​ដំណាក់កាល​នៃ​ទុក្ខព្រួយ​របស់​ខ្លួនយើងផ្ទាល់?

អានអត្ថបទ

បទវិចារណកថា៖ “ការរើសអើងពណ៌សម្បុរ”​ ជា​បញ្ហា​សង្គម​ និង​របួស​រាំ​រ៉ៃ

ពណ៌​សម្បុរ មិន​មែន​ជា​ឧប​ករ​ណ៌​វាស់​វែង​តម្លៃ ឬ​សមត្ថភាព​មនុស្ស ហើយ​រឹត​តែ​មិន​មែន​ជា​កញ្ចក់​ឆ្លុះ​សម្រាប់​ឲ្យ​អ្នក​ដ៏​ទៃ​វាយ​តម្លៃ

អានអត្ថបទ

ពង្រឹង​សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាជាមួយនឹងកម្មវិធី develoPPP.de

អាល្លឺម៉ង់មានផ្តល់ជូននូវកម្មវិធីគាំទ្រជាច្រើន ដែលអាចឱ្យក្រុមហ៊ុនមកពីប្រទេសទាំងពីរ ធ្វើការអភិវឌ្ឍ
ទំនាក់ទំនងរបស់ខ្លួន និងភាពជាដៃគូសម្រាប់អាជីវកម្មរយៈពេលយូរអង្វែងប្រកបដោយចីរភាព។

អានអត្ថបទ

ដំណើរនៃកិច្ចសហប្រតិបត្តិការរបស់អាល្លឺម៉ង់នៅកម្ពុជា

គម្រោង​អភិវឌ្ឍន៍​របស់​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា តែងតែបាន​ដើរតួ​ជា​មូលដ្ឋាន​គ្រឹះ​ ក្នុង​ការ​គាំទ្រ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​បណ្តុំ​នៃ​សេវា​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​សង្គម ​ប្រកបដោយ​ចីរភាព ​និង​កំណើន​សេដ្ឋកិច្ច ។

អានអត្ថបទ

ភ្ជាប់ទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍របស់អ្នក

បណ្តាញ​ធុរកិច្ច​សម្រាប់ការអភិវឌ្ឍនៅ​កម្ពុជា ​គឺជា​បណ្តាញ​ទំនាក់ទំនង​ដ៏​មានប្រសិទ្ធភាព​ ដែល​អ្នក​អាច​ភ្ជាប់​ជាមួយ​ដៃគូ​អាជីវកម្ម ​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់ ក្នុង​ការ​រីក​លូតលាស់ និង​ស្វែងរក​ឱកាស​ជាច្រើន​សម្រាប់​ការ​រីកចម្រើន។

អានអត្ថបទ

ពង្រឹងអាជីវកម្មរបស់អ្នកជាមួយសេវាកម្មគាំទ្រ

បង្កើត​អនាគត​ភ្លឺស្វាង ប្រកបដោយ​ចីរភាព និង​ភាព​រីកចម្រើន​សម្រាប់​ស្ថាប័ន​របស់​អ្នក ដោយធ្វើ​ការ​ជាមួយនឹង​សេវា​ជំនួយ​ជាច្រើន ផ្តល់​ដោយ​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍ​របស់​អាល្លឺម៉ង់។

អានអត្ថបទ

តើ​មាន​មេរៀន​អ្វីខ្លះ​ដែរ​សាធារណជន​អាច​យល់​បាន និង​ចាត់វិធានការ​ប្រឆាំង នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​?

វីដេអូ​ហិង្សា​ដែល​បាន​ចែ​ចាយ​លើ​បណ្ដាញ​សង្គម បាន​បង្កើត​ជា​ការ​វែកញែក​យ៉ាង​គំហុក អម​ជាមួយ​មតិ​ខុស​ៗគ្នា​ទៅលើ​ទង្វើ​នេះ​។

អានអត្ថបទ

ពង្រីកនិងពង្រឹងជំនាញរបស់អ្នកដោយមិនគិតថ្លៃអំឡុងពេលនៅផ្ទះ

ការរាតត្បាតជាសហគមន៍របស់កូវីដ១៩នេះ អាច​ជា​ពេល​ដ៏​លំបាក​មួយ​សម្រាប់​អ្នក​សិក្សា​ ប៉ុន្តែ​ពួកគេ​ក៏​អាច​ឆ្លៀត​យក​ពេល​វេលា​នេះ​ធ្វើការ​ពង្រឹង​និង​ពង្រីក​ជំនាញ​របស់​ពួកគេ​បន្ថែម តាមរយៈ​វេទិកា​សិក្សា​​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បន្ថែម ដោយ​ឥតគិតថ្លៃ​ក្នុង​អំឡុង​ពេល​នៅ​ផ្ទះ​នេះ។

អានអត្ថបទ

ពីសិស្សមកជានិស្សិត៖ កូវីដផ្លាស់ប្តូរអ្វីខ្លះ?

ការ​ផ្លាស់​ប្ដូរ​ពី​នាម​ជា​សិស្ស​ទៅ​និ​សិ្ស​ត គឺជា​រឿង​មួយ​ដែល​យុវជន​ជាច្រើន​ទន្ទឹម​រង់ចាំ ព្រោះ​វា​ជា​ពេល​មួយ​ដែល មានការ​ផ្លាស់​ប្ដូរ​ជាច្រើន​កើតឡើង​ក្នុង​ជីវិត។ តើ​ការ​រំពឹង​ទុក និង​ការពិត​ដែល​ពួក​គេ​ជួបប្រទះ​បច្ចុប្បន្ន ខុស​ដូចម្ដេច​ខ្លះ​ជាមួយ​វត្តមាន​ជិត២ឆ្នាំ​របស់​កូ​វីដ១៩​?

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus