fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

ជួប​ជាមួយ​សិល្បករ ង៉ែត រ៉ា​ឌី អំពី​ការ​ស្វែងយល់​ពី​ការ​អភិរក្ស​សិល្បៈ​ខ្មែរ និង​ការ​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម តាមរយៈ​ទម្រង់​សិល្បៈ​សហសម័យ

លោក ង៉ែត រ៉ា​ឌី ជា​សិល្បករ​ជំនាញ​ទម្រង់​ល្ខោនខោល និង​ទម្រង់​សហសម័យ។ ដោយ​ទទួលការ​បណ្ដុះបណ្ដាល​ខាង​ផ្នែក​របាំ​ពី​តាំងពី​ក្មេង ក្នុង​សាលា​មធ្យម​វិចិត្រ​សិល្បៈ ជា​តួ​ស្វា ក្រោម​ទម្រង់​ល្ខោនខោល លោក​រ៉ា​ឌី​បាន​ខិតខំ​ដុសខាត់​ជំនាញ​របស់​លោក​ផ្ទាល់ ក្នុង​ការបង្កើត​ស្នា​ដៃ​ថ្មីៗ ដែល​ផ្សារភ្ជាប់​ទៅ​នឹង​រឿងរ៉ាវ​នៅក្នុង​សង្គម​សម័យ​បច្ចុប្បន្ន។ ក្រៅពី​ផ្សព្វផ្សាយ​ភាព​ច្នៃប្រឌិត​នេះ ក្រោម​លក្ខណៈ​ជា​ទស្សនីយភាព លោក​តែងតែ​មិន​ចោល​នូវ​ការ​បង្កប់​អត្ថន័យ​អប់រំ និង​ផ្សព្វផ្សាយ ពី​កេរមរតក​សិល្បៈ​របស់​ខ្មែរ​ទៅកាន់​សាធារណជន។

អានអត្ថបទ
video creator

ជួប​ជាមួយ​ស្ថាបនិក ‘Think Plastic​’ អាត សុធា​វី អំពី​ការ​កែប្រែ​ទម្លាប់​លើ​ប្លាស្ទិក​ប្រើ​​តែ​ម្ដង ដើម្បី​បរិស្ថាន​

ដោយ​ការស្រឡាញ់ធម្មជាតិតាំងពីវ័យក្មេង និងការមាន​ជំនាញ​ខាង​ផលិត​វីដេអូស្រាប់ កញ្ញា អាត សុធាវី ប្រើ​ហ្វេសប៊ុក​ ដើម្បី​ផលិតមាតិកា ដើម្បីលើកកំពស់ការយល់ដឹងពី​សំណល់​ប្លាស្ទិក​ប្រើ​បាន​តែ​មួយ​ មុខ​តាម​រយៈ​យុទ្ធនាការ ‘Think Plastic’។ ជំនួសនឹង ការរបៀបរស់នៅដែលផ្អែកលើភាពងាយស្រួល ប៉ុន្តែមានជីវិតរយៈពេលខ្លី កញ្ញាកំពុងជំរុញគំនិតនៃបែបផែនជីវិតរស់នៅ ដែលផ្អែកលើចីរភាពរបស់បរិស្ថានកម្ពុជាជារួម។

អានអត្ថបទ

ផ្សារ Samanea ៖ ភាព​ធន​ជម្នះ​នឹង​ជំងឺ ​​កូវីដ១៩ និង​ឧបសគ្គ​ផ្សេងទៀត ក្នុង​ទីក្រុង Yangon

បើ​ទោះបីជា​ជំងឺ​ កូវីដ១៩កើនឡើង​និង​ការ​រាំងស្ទះ​ផ្នែក​នយោបាយ​ក៏ដោយ ក៏​ប្រតិបត្តិ​ការ​របស់ Samanea មិន​មានការ​រាំងស្ទះ​នោះ​ដែរ។

អានអត្ថបទ

បើ​មានអំពើ​ហិង្សា និង​ការបៀតបៀន​នៅកន្លែង​ធ្វើការ៖ តើ​មាន​ច្បាប់​អ្វី ដែល​ជួយ​អ្នក​បាន?

អនុសញ្ញា​លេខ១៩០ ជា​ច្បាប់​អន្តរជាតិ​ដំបូងបង្អស់ ដែល​បាន​ចែងថា រដ្ឋាភិបាល និយោជក និង​សហជីព ចាំបាច់​ត្រូវ​បង្ការ អំពើ​ហិង្សា និង​ការបៀតបៀន នៅ​ក្នុង​ពិភព​ការងារ​ដោយ​របៀបណា។ ប៉ុន្តែ​ប្រទេស​កម្ពុជា​មិនទាន់​ផ្ដល់​សច្ចាប័ន លើ​ច្បាប់​នេះ​នៅឡើយ​ទេ។

អានអត្ថបទ

ជួប​ជាមួយ​សហ​ស្ថាបនិក ‘វប្បធម៌​’ សៀង សុ​ខ​ចេ​ង អំពី​ការ​ធ្វើ​ឱ្យ​វប្បធម៌​រស់​ឡើងវិញ

ជួប​ជាមួយ សៀង សុ​ខ​ចេ​ង ជា​សហ​ស្ថាបនិក​គេហទំព័រ​វប្បធម៌ ដែល​ជា​អ្នកបង្កើត​មាតិកា​ទាក់ទង​នឹង​វប្បធម៌ ជំនាន់​ថ្មី​របស់​កម្ពុជា។

អានអត្ថបទ

ប្រអប់ខ្លឹម​៖ រៀនដោយអនុវត្ត

យុវជន​ខ្មែរ​មួយ​ក្រុម បង្កើត​ឧបករណ៍​សម្រាប់​ការសិក្សា​អនុវត្ត មុខវិជ្ជា​បែប​វិទ្យាសាស្ត្រ ក្នុង​តម្លៃ​សមរម្យ ដើម្បី​ជំរុញ​ការសិក្សា STEM លើស​ពី​ទ្រឹ​ស្តី​ក្នុង​សៀវភៅពុម្ព។

អានអត្ថបទ

ម​ហោ​ស្រ​ព​អក្សរ​សិល្ប៍​ខ្មែរ​លើក​ទី៤ ពាំនាំ​សិល្បៈ​នៃ​ការ​បក​ប្រែ​អក្សរសិល្ប៍​ដល់​មហាជន

១ឆ្នាំក្រោយ​ខកខាន​ការ​ប្រារព្ធ ដោយសារ​ជំងឺ​កូ​វីដ១៩ ក្រុមការងារ អ្នកនិពន្ធ និង​អ្នកគាំទ្រ​អក្សរសិល្ប៍​ខ្មែរ បាន​នាំមក​វិញ​នូវ​មហោស្រព​អក្សរសិល្ប៍​ខ្មែរលើ​កទី៤ តាមរយៈ​អន​ឡា​ញ​ជាលើកដំបូង​បង្អស់។

អានអត្ថបទ

មជ្ឈមណ្ឌល​បុប្ផា​ណា៖ ចាក់​បញ្ចាំង​ភាពយន្តឯកសារ​អន​ឡាញ ដើម្បី​បង្កើន​ចំណេះដឹង​ដល់​សារ​ធារ​ណជន​

«Online Ciné Weekday» និង «Online Ciné Saturday» គឺជា​ការ​ចាក់​បញ្ចាំង​ភាពយន្តឯកសារ តាម​អន​ឡា​ញលើ​ផេ​ក​ហ្វេសប៊ុក​របស់​មជ្ឈមណ្ឌល​បុប្ផា​ណា តាំងពី​ឆ្នាំ២០២០មកដល់​សព្វថ្ងៃ​នេះ។ តើ​ការ​ប្តូរ​មក​បញ្ចាំង​តាម​អន​ឡា​ញនេះ នឹង​រួមចំណែក​ដូចម្តេច ចំពោះ​បេសកកម្ម​អភិរក្ស​បណ្ណ​សារ​សោតទស្សន៍​របស់​កម្ពុជា?

អានអត្ថបទ

ទិវា​សំអាត​ពិភពលោក២០២១៖ ផ្លាស់​ប្តូរ​ឥរិយាបថ​សង្គម​ចំពោះ​បញ្ហា​សំរាម ផ្តើម​ចេញពី​ខ្លួន​អ្នក​

សំរាម​ចោល​លើ​ដី ប៉ុន្តែ​ហេតុអ្វី​យើង​ត្រូវ​ខ្វាយខ្វល់​ដល់​ទន្លេ និង​សមុទ្រ? បញ្ជ្រាប​ការយល់​ដឹង​អំពី​បញ្ហា​សំរាម គឺជា​ចំណុច​ស្នូល ក្នុង​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​សង្គម ចំពោះ​ការ​វេច​ខ្ចប់ និង​ការ​ចោលសំរាម​នៅ​កម្ពុជា។ ទិវា​សំអាត​ពិភពលោក ត្រូវ​បាន​គេ​មើលឃើញ​ថា​នឹងជា​សកម្មភាព​គំរូ ជំរុញ​ឱ្យ​មនុស្ស មាន​ទំនួល​ខុសត្រូវ​ចំពោះ​បញ្ហា​សំរាម។ ជួប​ជាមួយ​លោក នូ សុវណ្ណ តំណាង​ទិវា​សំអាត​នៅ​កម្ពុជា អំពី​គម្រោង​ផែនការ​សកម្មភាព​សំអាត ក្នុង​ឆ្នាំ២០២១នេះ។

អានអត្ថបទ

ចំណុចគួរពិចារណាមុននឹងទិញផលិតផលបំប៉នសុខភាព

ការ​ស្វែងយល់​ឱ្យ​ច្បាស់​មុននឹង​សម្រេចចិត្ត​ប្រើប្រាស់​ផលិតផល​ឬ អាហារ​បំប៉ន​សុខភាព អាច​ជួយ​អ្នក​ជ្រើសរើស​ផលិតផល ដែល​មិន​ប៉ះពាល់​ដល់​សុខភាព ខាតបង់​ពេលវេលា និង ប្រាក់កាស​របស់​អ្នក។

អានអត្ថបទ

មកស្វែងយល់ពី «សហគមន៍អនឡាញ» (Online Community)

នៅក្នុង​ពិភពលោក មាន​សកម្មភាព​ជាច្រើន អាច​ប្រព្រឹត្ត​តាម​អន​ឡាញ​ជាមួយ​វត្តមាន​របស់ បណ្តាញ​អុីន​ធឺ​ណិ​ត។ ហើយ «សហគមន៍​អន​ឡាញ» កំពុង​កើនឡើង​ក្នុង​ប្រទេស​កម្ពុជា។ តើ​អ្វីទៅ​ជា​សហគមន៍​អន​ឡាញ? ហើយ​សហគមន៍​អន​ឡា​ញនី​មួយៗ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​អ្វី?

អានអត្ថបទ

ភាព​វៃ​ឆ្លាត​ផ្នែក​ផ្លូវ​អារម្មណ៍ (Emotional Intelligences)៖ កម្រិត​បញ្ញា ដែល​មាន​ឥទ្ធិពល​ដល់​ឥរិយាបថ និង​ទំនាក់ទំនង

ខុសពី IQ ដែល​ផ្ដោត​សំខាន់​លើ​បញ្ញា​ការ​គិត​បែប​ដោះស្រាយ​ចំណោទ បញ្ហា ដែល​សមប្រកប​ជាមួយ​អាយុ (Mental Age) ភាព​វៃ​ឆ្លាត​អារម្មណ៍ ជា​បញ្ញា​ដែល​ភ្ជាប់​ជាមួយ​ទំនាក់ទំនង​សង្គម ការ​ប្រើ​ប្រាស់ និង​គ្រប់គ្រង​អារម្មណ៍​ឲ្យ​សមស្រប ទាំង​ឥរិយាបថ និង​ការ​គិត។

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus