fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

អង្គការវ័តធើសេដបញ្ចប់បេសកម្ម​ ក្រោយពីជួយដល់ប្រជាពលរដ្ឋជាង១លាននាក់ ប្រកបដោយជោគជ័យ

បន្ទាប់ពីបានចំណាយពេលជាងមួយទសវត្សរ៍ នៅក្នុងការបង្កើតទីផ្សារអនាម័យនៅតាមទីជនបទ ពេលវេលានៃការបញ្ចប់ប្រតិបត្តិការរបស់អង្គការ​ក្នុង​ស្រុកមួយ​នេះ​ បានមកដល់ហើយ។

អានអត្ថបទ

កំពង់ស្ពឺ៖ ស្ករត្នោតនិងជីវភាពបែបប្រពៃណី

ស្ករត្នោត​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជាមួយ​នឹង​ប្រជាពលរដ្ឋ​កម្ពុជា។ ប្រជាកសិករ​ក្នុង​ខេត្ត​កំពង់ស្ពឺ មានការ​ពឹង​ពាក់​អាស្រ័យ​ក្នុង​ជីវភាព​ចំពោះ​ដើម​ត្នោត​យ៉ាង​ខ្លាំង ខណៈ​ដែល​ផលិតផល​ពី​ស្ករត្នោត​កំពង់ស្ពឺ កំពុង​បង្ហាញខ្លួន​ក្នុង​ទីផ្សារ​អន្តរជាតិ។ ទោះបីជា​មាន​សារប្រយោជន៍​ច្រើន​ក៏ដោយ បញ្ហា​ប្រឈម​នៃ​កង្វះ​កម្លាំង​ពលកម្ម និង​ការ​អភិវឌ្ឍ​នានា អាច​បណ្តាល ឱ្យ​ដើម​ត្នោត​នឹង​បាត់បង់​នា​ថ្ងៃ​អនាគត។

អានអត្ថបទ

បាងកក៖​ បទពិសោធន៍ទិញទំនិញបំពេញតាមតម្រូវការរបស់អ្នក នៅបេះដូងនៃទីក្រុងបាងកក

កសាង​កេរ្តិ៍ឈ្មោះ នៅក្នុង​ទីក្រុង​ដែល​មា​នប្រ​វិត្ត​យូរអង្វែង​លើ​ផ្នែក​ពាណិជ្ជកម្ម ផ្សារ Somnea បាងកក ដែល​មាន​ទីតាំងនៅ​កន្លែង​មាន​លក្ខណៈ​យុទ្ធសាស្ត្រ នឹង​នាំមក​នូវ​សេវា​ដឹកជញ្ជូន​ដ៏​ទំនើប​ទាន់សម័យ និង​ពាណិជ្ជកម្ម​ដ៏​ពិសេស​មួយ សមស្រប​សម្រាប់​ការ​លក់ដុំ និង​ការ​លក់រាយ នៅក្នុង​ទីក្រុង​នេះ។

អានអត្ថបទ

កំពត៖ ក្តាមសេះ និង ជីវភាពរស់នៅរបស់សហគមន៍នេសាទត្រពាំងរពៅ

លើស​ពី​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់ ក្តាមសេះ​អាច​អនុញ្ញាត​អាច​អ្នកនេសាទ​ធ្វើការ​នេសាទ​បាន​គ្រប់ពេលវេលា​នៅ​ខេត្ត​កំពត ជាមួយ​នឹង​សមត្ថភាព​ទ្រទ្រង់​នូវ​ជីវភាព​របស់​ប្រជាជន​ទូទៅ​នៃ​សហគមន៍​នេសាទ​តាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ ដោយសារ​តម្រូវការ​ក្នុង​ស្រុក។ ទោះបីជា​យ៉ាងណាក៏ដោយ ទោះបីជា​ការ​នេសាទ​ក្តាម​បាន​ជួយ​ទ្រទ្រង់​ជីវភាព សហគមន៍​ទាំងនោះ​មិនមែន​ស្រណុក​សុខ​ស្រួល​រួច​ឆ្ងាយ​ពី​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន និង​បញ្ហា​ដទៃ​ដែល​កើត​ចេញពី​ការ​អភិវឌ្ឍ​ឡើយ។

អានអត្ថបទ

ចាក់គ្រឹះអំណានតាមរយៈការជំរុញកុមារឱ្យស្រឡាញ់ការអាន

នៅពេល​អត្រា​អក្ខរកម្ម​ជា​មូលដ្ឋាន បាន​កើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងរយៈពេល ២០ ឆ្នាំ​ចុងក្រោយ​នេះ ការ​អាន​នៅតែ​ជាសកម្ម​ភាព​មួយ ដែល​មានតែ​ក្នុង​ថ្នាក់រៀន និង​បរិ​វេណ​សាលា។ ប៉ុន្តែ​មាន​ក្រុម​មួយចំនួន កំពុងធ្វើការ​ដើម្បី​ជំរុញ​ឱ្យ​មានការ​ស្រឡាញ់​ផ្នែក​អក្សរសាស្ត្រ នៅក្នុង​ប្រទេស។ ការធ្វើការជាមួយអ្នកបង្កើត​សៀវភៅ​ក្នុង​ប្រទេស គឺជា​គន្លឹះ​នៃ​ភាព​ជោគជ័យ​របស់​ពួក​គេ។

អានអត្ថបទ

ពោធិ៍សាត់៖ ប្រហុក និងការរស់នៅរបស់សហគមន៍ភូមិអណ្ដែតទឹក

ប្រហុក ជា​ម្ហូប​មួយ​ប្រភេទ​ដែល​បាន​បង្ហាញ​អំពី​អត្តសញ្ញាណ​របស់​ខ្មែរយើង ដោយសារតែ​រសជាតិ​ប្លែក​មាត់​និង​ក្លិន​របស់​វា អម​ជា​មួយ​នឹង​វត្តមាន​ដ៏​យូរលង់​ណាស់​មក​ហើយ​នៅ​លើទឹក​ដី​សុវណ្ណភូមិ​នេះ ហើយ​ប្រជាជន​ខ្មែរនៅតែ​បន្ត​ទម្លាប់​នៃ​ការ​ធ្វើ​ប្រហុក​នេះ​មកទល់​សព្វថ្ងៃ។

អានអត្ថបទ

ខេត្ត​ស្ទឹងត្រែង ៖ ត្រី​ប៉ាសេ​អុីនិង​ជីវភាព​អ្នកស្រុក​ទន្លេ​

ទន្លេ​ប្រៀប​ដូចជា​ជីវិត កាលណា​ទឹកទន្លេ​មានការ​ប្រែប្រួល ជីវភាព​ប្រជាជន​ស្រុក​ជាប់​ទឹក ក៏​ផ្លាស់ប្ដូរ​

អានអត្ថបទ

មណ្ឌល​គិ​រី ៖ ស​ម្ល​ប្រូង និង​ វ​ប្ប​ធម៌​ជន​ជាតិ​ដើម​ភាគ​តិច​ពូ​នង​

សម្ល​ប្រូង ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​ពូន​ង ឆ្លុះបញ្ចាំង​ពី​ការរស់នៅ និង​ជីវិត ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ លើទឹក​ដី​ឦសាន្តនៃ​មណ្ឌលគិរី។

អានអត្ថបទ

បុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅក្នុងសម័យកាលកូវីដ១៩

នៅពេលដែលខែចេត្រចូលមកដល់ អ្វីដែលប្រជាជនខ្មែររមែងនឹកដល់មុនគេ គឺការអបអរពិធីបុណ្យ​ចូលឆ្នាំប្រពៃណីខ្មែរ។ ប៉ុន្តែរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារការលេចឡើងនៃជំងឺរាតត្បាត​សកលកូវីដ១៩ លំអាននៃការប្រារព្ធពិធីបុណ្យ​នេះ ត្រូវបានផ្អាកជាបណ្តោះអាសន្ន។

អានអត្ថបទ

កាត់តរូបភាពប្រវត្តិសាស្ត្រ៖ រឿងពិតនៅពីក្រោយរូបថត

សិល្បករ​ម្នាក់ បាន​បង្ក​ឱ្យ​មាន​ភាព​ច្របូកច្របល់ និង​តក់ស្លុត បន្ទាប់ពី​ការ​កាត់ត​បញ្ចូល​ស្នាមញញឹម​ទៅលើ​មុខ​អ្នកទោស​ដែល​ត្រូវ​បាន​ថតរូប នៅ​មន្ទីរ​ស -២១ ក្នុង​សម័យ​ខ្មែរក្រហម។ នៅ​ពេល​នេះ​ប្អូនប្រុស​របស់​លោក ខ្វា លាង ដែល​ត្រូវ​បាន​ណែនាំ​ជា​ឈ្មោះ​ខុស​ថា​ជា បូរ៉ា​នៅ​ក្នុង​អត្ថបទ​ដ៏​ចម្រូងចម្រាស នឹង​លាតត្រដាង​រឿង​ពិត​នៃ​សាច់ញាតិ​ដែល​បាន​បាត់បង់​ជាយូរមកហើយ។

អានអត្ថបទ

នៅរបត់ផ្លូវសំខាន់របស់ព្រះរាជាណាចក្រកម្ពុជា

ស្ថិត​នៅ​ទីតាំងដ៏សំខាន់​មួយ និងមាន​បច្ចេកវិទ្យា​ជឿនលឿនសម្រាប់​ការដឹកជញ្ជូន ទីក្រុង​ពាណិជ្ជកម្ម ភ្នំពេញ Samanea មានអ្វីៗគ្រប់យ៉ាង ដែលអតិថិជន​និង​អ្នក​ប្រើប្រាស់ត្រូវការ​ ក្នុងទីផ្សារកំពុងរីកលូតលាស់​នៃប្រទេកម្ពុជា។

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus