fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

នៅ​ក្នុង​ដៃ​នាង៖ ទស្សនាវដ្ដី​សម្រាប់​សហគ្រិន​ស្ត្រី

ឈ្វេងយល់​ពី​ចំណុច​សំខាន់ៗ​អំពី​សហគ្រិន​ស្ត្រី​វ័យក្មេង​នៅ​កម្ពុជា តាមរយៈ​ទស្សនាវដ្ដី «នៅ​ក្នុង​ដៃ​នាង» ដែល​បាន​បង្ហាញ​ពី​ចំណេះដឹង និង​សិទ្ធិ​សំខាន់ៗ​ទាក់ទង​នឹង​អាជីវកម្ម ដែល​អាច​ជួយ​អ្នក​ឱ្យ​ចាប់​ផ្តើម និង​ពង្រឹង​អា​ជី​កម្ម​របស់​ខ្លួន​បាន។

អានអត្ថបទ

The Open Room : ការ​ផ្សារភ្ជាប់​អតីតកាល បច្ចុប្បន្ន​កាល និង​អនាគតកាល​នៃ​អត្តសញ្ញាណ​ខ្មែរ

កិច្ចពិភាក្សា«The Open Room» គឺជា​វេទិកា​ចែករំលែក​អំពី​បទពិសោធន៍​របស់​យុវជន​កម្ពុជា ដែល​បាន​បង្កើត​សមិទ្ធផល និង​ស្នាដៃ​លេចធ្លោ​ក្នុង​អាជីព​របស់​ខ្លួន។ វេទិកា​នេះ​នឹង​ពាំនាំ​មក​ជាមួយ​នូវ សារ​ដ៏​សំ​ខាន់ៗសម្រាប់​យុវជន​ជំនាន់​ក្រោយ ដែល​មាន​គោលបំណង​ចង់​បង្កើត​ស្នា​ដៃ​ថ្មីៗសម្រាប់​ខ្លួនឯង និង​សង្គម​នា​ពេល​អនាគត។

អានអត្ថបទ

អ្វីទៅជា សហគមន៍អនឡាញ (Online Community)?

ផតខាស់ភាគទី៦ និងជាភាគចុងក្រោយបានមកដល់ហើយ នៅចាំអីទៀត មកសិក្សាអំពីសហគមន៍អនឡាញ តាមរយៈ ផតខាស «គួរក្រៅម៉ោង» រៀនថ្ងៃនេះ ជាទុនសម្រាប់ថ្ងៃស្អែក។ ធ្លាប់លឺ Facebook Group និង Group Chatអត់? ​ចុះសហគមន៍អនឡាញវិញ ធា្លប់លឺអត់? តើវាមានភាពខុសគ្នា ឬដូចគ្នា?

អានអត្ថបទ

ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព បាន​កំណត់​អនាគត​សម្រាប់​កិច្ច​គាំទ្រ​សហគ្រិនភាព​កម្ពុជា

មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ផ្ដល់​នូវ​ការ​គាំទ្រ និង​ផ្ដល់​ឱកាស​ទៅដល់ ប្រជាជន​នៅ​ក្នុង​សង្គម​កម្ពុជា ក្នុង​ការ​បោះ​ជំ​ហ៊ាន​ថ្មី​មួយ ដើម្បី​ចូលរួម​បង្កើត​ភាព​រីកចម្រើន​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​សហគ្រិនភាព​នៅ​កម្ពុជា បន្ទាប់ពី​វិបត្តិ​រយៈពេល២ឆ្នាំ ដោយសារ​ជំងឺរាតត្បាត​ជាស​កល​
កូវីដ-១៩។

អានអត្ថបទ

តិច​និច​កៀង​គរការ​គាំទ្រ​ពី​អ្នកដទៃ

ការយល់​ដឹង​ពី​គន្លឹះ​ងាយ​ៗ ដើម្បី​ទទួល​បានការ​គាំទ្រ​ពី​អ្នក​ដទៃ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ជាពិសេស​ចំពោះ​បញ្ហា​រួម អាច​ផ្ដល់​នូវ​សារប្រយោជន៍​ជាច្រើន សម្រាប់​ជីវិត​រស់នៅ ប្រចាំថ្ងៃ​របស់​អ្នក និង សង្គម​ទាំងមូល​ផង​ដែរ។

អានអត្ថបទ

ហេតុអ្វីយើងត្រូវការអ្នកដទៃគាំទ្រ ដើម្បីសម្រេចការងារធំ?

ដើម្បី​ទទួល​បានការ​គាំទ្រ​ពី​មនុស្ស​ជុំវិញ​ខ្លួន ក្នុង​ការសម្រេច​ការងារ​ឬដោះស្រាយ​បញ្ហា​អ្វីមួយ វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ហើយ​ជាពិសេស​នៅពេល​ដែល​វា​ជា​បញ្ហា​រួម ហើយ​អាច​ប៉ះទង្គិច​ដល់​ផលប្រយោជន៍​របស់​បុគ្គល ឬក្រុម​ណាមួយ។

អានអត្ថបទ

នាង កាវិច៖ អ្នកដឹកនាំរឿងឆ្នើមរបស់កម្ពុជា

ការពុះពារជំនះឧបសគ្គ និងការដក់ចិត្តដក់អារម្មណ៍នឹងវិស័យភាពយន្ត បានជម្រុញឱ្យលោក​ កាវិច ក្លាយជាអ្នកដឹកនាំរឿងវ័យក្មេងដ៏មានទេពកោសល្យមួយរូប ដែលអាចប្រើប្រាស់ខ្សែភាពយន្តទៅរំញោចផ្នត់គំនិត អ្នកទស្សនា។

អានអត្ថបទ

ចង្កឹះ​មួយ​បាច់ ទើប​គេ​កាច់​មិន​បាក់

ឱ្យ​តែ​គេ​និយាយ​ពី​សាមគ្គីភាព យើង​តែងតែ​លឺ​ពាក្យចាស់​គេ​លើកឡើង​មក​ថា “ចង្កឹះ​មួយ​បាច់ ទើប​គេ​កាច់​មិន​បាក់” តើ​ពាក្យ​នេះ​មានន័យ​ដូច​ម្តេច? ហើយ​ហេតុអ្វីបានជា​គេ​និយម​ប្រើ​ម្ល៉េះ? នៅ​ក្នុង​ភាគ​ទី៥ នៃ​ផតខាស់«គួរ​ក្រៅ​ម៉ោង»អ្នក​នឹង​បាន​ស្តាប់​ការពិភាក្សា​គ្នា​អំពី​បទពិសោធន៍​របស់​ពិធីករ​ទាំងពីរ​ទាក់ទង​ឥទ្ធិពល​នៃ​ការ​ទទួល​បានការ​គាំទ្រ​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន។

អានអត្ថបទ

ស្នៀត​សំខាន់ៗ​ក្នុង​ការ​តស៊ូ​មតិ

ឈ្វេងយល់​ពី​ស្នៀត​សំខាន់ៗ ដែល​អាច​ជួយ​ឱ្យ​អ្នកមាន​ភាព​ងាយស្រួល​ក្នុង​ការ​តស៊ូ​មតិ។ ជំនាញ​តស៊ូ​មតិ ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ជំនាញ​មួយ​ដ៏​សំខាន់ ដែល​មាន​អត្ថ​ប្រយោជន៍។ ជាពិសេស សម្រាប់​យុវជន​ក្នុង​ស្ថានភាព​ជាច្រើន ដែល​អាច​ឱ្យ​ពួក​គេ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម​ក្នុង​សង្គម។

អានអត្ថបទ

ហេតុអ្វី​យើង​ត្រូវ​បង្ហាញ​ការ​គាំទ្រ​ជា​សាធារណៈ?

ថ្មីៗនេះ មាន​ពាក្យ​ជា​ច្រើន​លេចចេញ​មក ពេល​យើង​សន្ទនា​រាល់ថ្ងៃ​នេះ ជា​ពិសេស​នៅ​លើ​អន​ឡាញ។ ថ្ងៃនេះ​ Focus នឹង​យកពាក្យ​ថា Advocacy មក​ពន្យល់។ ធ្លាប់​ឆ្ងល់​ទេ​ថា តើ​អ្វីទៅ​ជា Advocacy? ហេតុអ្វី​យើង​ចាំបាច់​ត្រូវតែ​ស្គាល់​ពី​វា? តើ​ធ្វើ​ដូច​ម្ដេច​យើង​អាច​ក្លាយ​ជា​អ្នក advocate មួយ​រូប​បាន ជាពិសេស​នៅ​ក្នុង​សម័យ​ឌីជីថល​នេះ? ដើម្បី​ក្លាយ​ជា advocate មួយ​រូប​ត្រូវ​មាន​ជំនាញ​អ្វីខ្លះ? តើ​មាន​នរណា​ខ្លះ​ដែល​ធ្វើ​ការងារ​ទាក់ទង​ទៅ​នឹង​ជំនាញ​មួយ​នេះ?

អានអត្ថបទ

អ្នកនាង ប៊ែល៖ សិល្បៈ​នៃ​ការ​ផ្សារភ្ជាប់​របាំ​បុរាណ និង​របាំ​សហសម័យ

ការ​ធំ​ដឹង​ក្តី​ឡើង​នៅ​ក្នុង​រង្វង់​សិល្បៈ អម​ជាមួយ​នឹង​ឆន្ទៈ​ស្រឡាញ់​វប្បធម៌​ខ្មែរ​បាន​ជំរុញ​ឱ្យ អ្នកនាង ជុំ​វណ្ណ សូ​ដា​ជីវី បាន​ជ្រើស​យក​របាំ​បុរាណ​ខ្មែរ ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សម្តែង​របស់​ខ្លួន មុននឹង​បោះជំហាន​ចូល របាំ​សហសម័យ ហើយ​កែខៃ​ជា​ស្នា​ដៃ​ថ្មីៗ ដើម្បី​រួមចំណែក​លើកស្ទួយ​សិល្បៈ​វប្បធម៌ និង​បង្កើត​ជា​សមិទ្ធផល​ថ្មី សម្រាប់​យុវជន​ជំនាន់​ក្រោយ។

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus