fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

ចក់ សុភាព និង​ការ​ព្យាបាល​ជំងឺសង្គម

លោកស្រី ចក់ សុភាព ជា​ស្ត្រី​លេចធ្លោ​មួយ​រូប ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ក្នុង​ស្ថាប័ន​ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ខណៈ​ដែល​លោកស្រី ធ្វើការ​ក្នុង​វិស័យ​មួយ​ដែល​មានការ​ប្រឈម​ខ្លាំង លោកស្រី ក៏បាន​បង្ហាញ​ការ​យកឈ្នះ​បញ្ហា​យេនឌ័រ និង​វ័យ តាមរយៈ​ការ​បង្ហាញ​សមត្ថភាព​ជា​អ្នកដឹកនាំ និង​ស្ត្រី​មួយ​រូប។

អានអត្ថបទ

តួនាទីស្ត្រីនៅក្នុងប្រព័ន្ធចំណីអាហារនៅកម្ពុជា

អាហារមិនត្រឹមតែជានិមិត្តរូបនៃជីវិតនោះទេ ប៉ុន្តែក៏ជាស្បៀងដ៏សំខាន់សម្រាប់ផ្គត់ផ្គង់អ្ន​កប្រើប្រាស់ និង អ្នកផលិត។​​ មិនតែប៉ុណ្ណោះ ការទទួលបានស្បៀង​ និង​អាហារូបត្ថម្ភ ​គឺ​ជា​​សិទ្ធិ​មនុស្ស​​ជាមូលដ្ឋាន​ ដែលគ្រប់គ្នាគួរតែទទួលបាន ក្នុងការរស់រានជាមនុស្ស ដោយមិនមែនផ្តោតសំខាន់ទៅលើការធ្វើជំនួញរកសុី តែមួយមុខនោះទេ។

អានអត្ថបទ

ង៉ែត ម៉ូសេ៖ អ្នកជំនាញ​អ្នក​ប្រឹក្សា​ផ្នែក ​ សន្តិសុខ​ឌីជីថល​នៅ​កម្ពុជា

លោក​ង៉ែត ម៉ូសេ ជា​អ្នក​ប្រឹក្សា​ផ្នែក​សន្តិសុខ​ឌីជីថល​នៅ​កម្ពុជា​មួយ​រូប ដែល​ធ្វើការ​ដើម្បី លើកកម្ពស់​សិទ្ធិ​ឌីជីថល និង​អប់រំ អ្នកប្រើ​ប្រាស់​អំពី​ការពារ​ឯកជន​ភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត តាមរយៈ​ការចែក​រំលែក​ចំណេះដឹង និង​ការ​តស៊ូ​មតិ​ផ្សេងៗ។

អានអត្ថបទ

សយ ពិសី៖ ការអប់រំ​ជា​កូន​សោសម្រាប់​ការ​ផ្ដាច់​វដ្ដ​នៃ​ភាព​ក្រីក្រ ចំណោម​ជនជាតិ​ដើម​​ភាគតិច

សយ ពិសីជាយុវតី ជនជាតិដើមភាគតិចព្រៅ (Brao) ដំបូងបង្អស់ ដែលទទួលបានការអប់រំនៅក្រៅប្រទេស។ ក្នុងដំណើរឈោងចាប់យក​ការអប់រំ ពិសីមានក្តីស្រម៉ៃ ចង់បញ្ចប់វដ្តនៃភាពក្រីក្រក្នុងគ្រួសាររបស់ខ្លួន អមជាមួយនឹងគោលដៅចូលរួមចំណែក ផ្លាស់ប្តូរផ្នត់គំនិតសហគមន៍របស់ខ្លួនទៅលើការសិក្សា។

អានអត្ថបទ

ពៅ សុីនួន​ និងការទម្លុះរនាំងយេនឌ័រក្នុងសង្គមខ្មែរ

អាន​បទសម្ភាសន៍ Focus ជាមួយ​កញ្ញា ពៅ ស៊ីនួន ជានា​រី​ឆ្នើម​មួយ​រូប ដែល​ធ្វើការងារ ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ និង​មាន​មហិច្ឆតា​ចង់​ទម្លុះ​រនាំង​យេនឌ័រ​ដែល​ចា​ក់​ឬសចាក់​គល់​នៅក្នុង​សង្គម​ខ្មែរ។

អានអត្ថបទ

អ៊ុ​ក វណ្ណ​ដេ៖ អ្នក​ចម្បាំង​សំរាម និងភាពអវិជ្ជា​លើ​ឧទ្យានជាតិ​គិរីរម្យ

លោក អ៊ុ​ក វណ្ណ​ដេ គឺជា​បុគ្គល​ម្នាក់​ដែល​អនុវត្ត​ការកាត់បន្ថយ​សំរាម​ពី​ជីវិត​ប្រចាំថ្ងៃ​របស់​ខ្លួន ហើយ​លោក​ផ្ទាល់​មានចិត្តចង់​បញ្ចេញ​សារ​របស់​ខ្លួន ទៅ​សាធារណជន​ក្នុង​ការ​កាត់​បន្ថយ​សំរាម តាមរយៈ​គំរូ​របស់​សាលា​ដូង​គិរីរម្យ។ សាលា​ដូង​គិរីរម្យ ប្រើប្រាស់​សំរាម​កែច្នៃ​មក​ជា​គ្រឿងលម្អ​តុបតែង​បន្ទប់​រៀន បណ្ណាល័យ និង​ទីធ្លា​សាលា​ទាំង​មូល។ លោក វណ្ណ​ដេ មាន​ទិស​ដៅ​មួយ​ថា ទៅ​ថ្ងៃ​អនាគត សំឡេង​របស់​លោក​នឹង​ទៅ​ដល់​ពិភព​លោក​ទាំង​មូល និង​ជាពិសេស​មេ​ដឹក​នាំ​ប្រទេស​មហាអំណាច​នានា ឱ្យ​ពួក​គេ​ទទួលខុសត្រូវ​ជាង​នេះ ជុំវិញ​គោលនយោបាយ​គាំពារ​បរិស្ថាន​ផែនដី​របស់​យើង ដើម្បីអនាគត​របស់​មនុស្សជាតិ​ទាំងមូល។

អានអត្ថបទ

បេសកម្មការពារព្រៃសហគមន៍រុក្ខាវ័នភាគពាយ័ព្យ៖ ព្រះតេជគុណថូ ធូរស់

ជួប​ជាមួយ​ព្រះ​តេជគុណ​ថូ ធូ​រស់ ព្រះជន្ម៣៦ព្រះវស្សា ជា​ប្រធាន​សង្ឃ​សហគមន៍​រុក្ខា​វ័​ន​ ចំពោះ​ការ​លះបង់​ព្រះ​កាយពល និង​ពេលវេលា ក្នុង​កិច្ចការ​បន្តវេន​ថែរក្សា​ការពារ​ព្រៃឈើ ដែល​ត្រូវ​បាន​ចាត់ទុកជា​សួត​របស់​ផែនដី។

អានអត្ថបទ

អេង ស្រីពៅ៖ មែកធាងយុវជនបរិស្ថាន

ការ​តស៊ូ ជា​ស្រមោល​អន្ទោលតាមប្រាណ សម្រាប់​មនុស្ស​ម្នា​ក់ៗក្នុង​ពេល​បំពេញការងារ ព្រោះ​គ្មាន​ការងារ​ណាមួយ អាច​ទៅមុខ​បាន​ដោយ​រលូន​រហូត​នោះ​ទេ។ ឈ្វេងយល់​ពី​ដំណើរ​តស៊ូ របស់​យុវតី អេង ស្រីពៅ ក្នុង​ការ​បំពេញការងារ ជា​អ្នកតស៊ូ​មតិ​ផ្នែក​បរិស្ថាន​មួយ​រូប ក្នុង​ប្រទេស​កម្ពុជា។

អានអត្ថបទ

ហេតុ​អ្វី​ស្ត្រី​មិន​សូវ​សុំ​ពន្យារពេល?

ពេល​បំពេញការងារ មិនថា​មនុស្ស​គ្រប់រូប​មិនថា​ស្រី​ប្រុស សុទ្ធតែ​ធ្លាប់​ជួបប្រទះ​នូវ​ឧបសគ្គ ដែល​ធ្វើ​ឱ្យ​ការងារ​រាំងស្ទះ មិន​អាច​បញ្ចប់​ទាន់​កាល​កំណត់។ ពេល​ទឹក​ដល់​ច្រមុះ ក៏​មានតែ​សុំ​មេ​ពន្យារ​ពេល។ ប៉ុន្តែ​អ្នកដឹង​ទេ​ថា មនុស្ស​ស្រី​មិនសូវ​សុំ​ពន្យារពេល​បន្ថែម​នោះ​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​បុរស។

អានអត្ថបទ

គុណប្រយោជន៍យ៉ាអួចំពោះជំងឺលើសឈាម

ការសិក្សា​ថ្មី​មួយ​បាន​រក​​ឃើញ​ថា ការ​បរិភោគ​​យ៉ា​​អួ(Yoghurt) ជាប្រចាំ
អាច​ជួយ​កាត់បន្ថយ​កម្រិត​សម្ពាធ​ឈាម សម្រាប់​អ្នក​ដែល​មាន​ជំងឺលើសឈាម។

អានអត្ថបទ

«ម្ហូប» យុទ្ធនាការ​ឌីជីថល​ផ្សព្វផ្សាយ​ការយល់​ដឹង និង​លើកកម្ពស់​សន្តិសុខ​ស្បៀង​តាម​អ៊ីនធឺណិត

អាហារ​ប្រៀបបានទៅ​នឹង កំពូលស្រួច​របស់​ភ្នំទឹក​កកអុីចឹង។ ពេល​យើង​ក្រ​លៀ​កមើល​មួយ​ភ្លេត​យើង​អាច​មិន​អាច​មើលឃើញ​ពី​ទំ​ររបស់​កំពូល​នោះ​ភ្លាម​នោះ​ទេ។ ដូចនេះ វា​ចាំបាច់​ឲ្យ​មានការ​គិត​លើ​ចំណីអាហារ​លើស​ពី​អ្វី​ដែរ​យើង​ឃើញ​នៅ​លើ​តុបាយ​របស់​យើង។

អានអត្ថបទ

កញ្ញា Catherine ទម្លាយ​រនាំង​ពិភាក្សា​អំពី​ភេទ​និង​យេនឌ័រ​

ផ្តើ​ម​ចេញពី​ការ​មិន​ពេញចិត្ត ចំពោះ​កង្វះ​ការ​ពិ​​​ភាក្សាអំពី​សមភាព​យេនឌ័រ​នៅ​កម្ពុជា
កញ្ញា Catherine Harry សម្រេចចិត្ត​បង្កើត​ឲ្យ​មានការ​ផ្លាស់​ប្តូ​រ​វិជ្ជមាន តាមរយៈ​ការផលិត​មាតិកា​លើ​ប​ណ្តា​ញ​សង្គម។

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus