fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

ទំនៀមទម្លាប់ថ្មី៖ ការជំរុញឱ្យមានការផ្លាស់ប្ដូរឆ្ពោះទៅរកសមធម៌ និងបរិយាបន្ន

ដើម្បីធានាថាស្ថាប័ននិងគោលនយោបាយរបស់ប្រទេសជាតិ នឹងដំណើរការសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប មជ្ឈមណ្ឌលពង្រឹងអភិបាលកិច្ច និងសង្គមសម្រាប់គ្រប់គ្នា នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានបង្វែរការយកចិត្តទុកដាក់របស់ខ្លួនទៅលើបញ្ហាដែលបន្ទាន់ បំផុតសម្រាប់ប្រជាជនដែលងាយរងគ្រោះ។

អានអត្ថបទ

ធ្វើយ៉ាងម៉េច និយាយឱ្យត្រូវគ្នាជាមួយមនុស្សខុសជំនាន់?

ការយល់ច្បាស់ពីជំនាញក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន ជាបំនិន​ដ៏​ចាំបាច់​មួយ​​ ដែលអាចយកមកប្រើប្រាស់ពេញមួយជីវិត។ ជាពិសេស វាជាតម្រូវការសំខាន់ ដែលអាចធ្វើឱ្យអ្នកកាន់តែមាន ភាពងាយស្រួលក្នុងការសិក្សា ពេលធ្វើការ និងការរស់នៅប្រចាំថ្ងៃ។

អានអត្ថបទ

ម្ចាស់កសិដ្ឋាន និងអ្នកអភិរក្ស សហការគ្នាការពារក្រពេីជិតផុតពូជ

ទន្ទឹមនឹងក្រពើភ្នំនៅក្នុងព្រៃ ប្រឈមនឹងការផុតពូជ អ្នកអភិរក្សកំពុងងាកទៅរកជំនួយពីកសិដ្ឋានចិញ្ចឹមក្រពើនៅតំបន់ អាស៊ីអាគ្នេយ៍ ទោះបីជាដឹងថាតួនាទីរបស់ពួកគេ ក៏រួមចំណែកជម្រុញការបាត់បង់សត្វប្រភេទនេះក៏ដោយ។

អានអត្ថបទ

វឌ្ឍនភាព និងឧបសគ្គ៖ ការរៀបចំមាគ៌ាឆ្ពោះទៅរកវិបុលភាព

ស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ការសង្កេតទៅលើគន្លងការអភិវឌ្ឍ ក្លាយជាផ្នែកសំខាន់មួយ ក្នុងការធានានូវវឌ្ឍនភាពនាពេលអនាគត។ មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) បាននាំមុខគេក្នុងការតម្រង់ទិស និងវិភាគកំណើននេះ ដើម្បីផ្តល់ជូននូវទិន្នន័យដ៏មានតម្លៃ ទៅដល់អ្នកបង្កើតគោលនយោបាយ ក្នុងការរៀបចំអនាគតសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

អានអត្ថបទ

កម្ពុជា​មាន​គោល​បំណង​ស្នើ «តំបន់អភិរក្សធម្មជាតិ» អោយមានការទទួល​ស្គាល់​ជា​អន្តរជាតិ

ក្រសួងបរិស្ថាន​ រៀបចំ​ដាក់ស្នើ​ជា​លើកដំបូង​ នូវសម្បត្តិបេតិកភណ្ឌ​ពិភពលោក​ «ធម្មជាតិ» និង​ឧទ្យានភូគព្ភសាស្ត្រសាកល ឬ Geopark

អានអត្ថបទ

សង្គម​ពុទ្ធិ៖ ឧបសគ្គ និង ក្តី​សង្ឃឹម​ចំពោះ​អនាគត​នៃ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា

ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​មួយ ប្រៀប​ដូចជា​ឧបករណ៍​វាស់វែង​យ៉ាង​ច្បាស់​មួយ ដែល​បង្ហាញ​ពី​ការ​អភិវឌ្ឍ​នា​ពេល​អនាគត។ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​នវានុវត្តន៍​អប់រំ នៃ​វិទ្យាស្ថាន​បណ្តុះ​បណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) កំពុង​បន្ត​ធ្វើការវិភាគ​ទិដ្ឋភាព​អប់រំ​នៅ​កម្ពុជា ដើម្បី​ផ្ដល់​អនុ​សាស៍​ឲ្យ​មានការ​បង្កើត​គោលនយោបាយ​រដ្ឋាភិបាល​ដ៏​មាន​អត្ថន័យ ។

អានអត្ថបទ

ដែនដី​នៃ​ភាព​សម្បូរ​បែប៖ បញ្ហា​ប្រឈម និង​ឱកាស​សម្រាប់​វិស័យ​កសិកម្ម​របស់​កម្ពុជា

ជាមួយ​តួនាទី​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​វប្បធម៌ និង​សេដ្ឋកិច្ច​របស់​កម្ពុជា កសិកម្ម​ក៏​ជាស​សរ​ស្តម្ភ​នៃ​ការងារ​របស់​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល និង​ស្រាវ​ជា្រវ​ដើម្បី​អភិ​ឌ្ឍ​ន៍​កម្ពុជា CDRI ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ បាន​បង្វែរ​ការ​យកចិត្ត​ទុកដាក់​មក​លើ​វិស័យ​ដ៏​សំខាន់​នេះ។

អានអត្ថបទ

‌‌‍«កូនឈើ​ដាំ​ឡើងវិញ» ក្រោយ​មាន​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី

ក្រុមហ៊ុន​ឈូស​ឆាយ​ព្រៃ​នៅ​តំបន់​អភិរក្ស ភ្នំ​តាម៉ៅ បាន​ងាក​មក​ដាំ​កូនឈើ​ឡើងវិញ ក្រោយពី​មានការ​ផ្ទុះឡើង​នូវ​មតិ​សាធារណៈ ដែល​ធ្វើឲ្យ​នាយក​រដ្ឋមន្ត្រី​ចេញ​អន្តរា​គម​លើបណ្តាញ​សង្គម។

អានអត្ថបទ

ឆ្ងល់អត់ ម៉េចក៏មានរបស់បង្កើតថ្មីរហូត?

ការបង្កើតស្នាដៃ និងអ្វីថ្មីៗទាំងអស់សុទ្ធតែត្រូវបានកកើតឡើងពីគំនិត និងការច្នៃប្រឌិតរបស់មនុស្ស។ ជាពិសេសគំនិតច្នៃប្រឌិតទាំងអស់នេះ អាចបង្កើតឱ្យមានភាពងាយស្រួលជាច្រើនដល់មនុស្ស និងសង្គមទាំងមូល។

អានអត្ថបទ

ឧបសគ្គ​រវាង​ការអភិវឌ្ឍវារីអគ្គីសនី​ខ្នាត​តូច និង​ផល​ប៉ះពាល់​បរិស្ថាន

ភាព​ស្រពិចស្រពិល​ក្នុង​ការ​ធ្វើ​និយ័ត​កម្ម បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ស្រប​ពេល​ដែល​មានការ​សាងសង់​ទំនប់​វារី​អគ្គីស​នី​ខ្នាត​តូច​ទូទាំង​ប្រទេស​កម្ពុជា និង​ជុំវិញ​ពិភពលោក

អានអត្ថបទ

ដុំ​ហ្វីល​មរតក៖ ស្នាដៃ​របស់​ផលិតករ​ភាពយន្ត​កម្ពុជា​បួន​រូប ចន្លោះ​ទសវត្សរ៍​ឆ្នាំ១៩៦០ដល់១៩៧៥

សៀវភៅ «ដុំ​ហ្វីល​មរតក» លេចចេញ​រូបរាង ដើម្បី​បំពេញ​ចន្លោះប្រហោង​ព័ត៌មាន
អំពី​ឧស្សាហកម្ម​ភាពយន្ត​នៅ​កម្ពុជា ក្នុងអំឡុងឆ្នាំ១៩៦០ ដល់​ឆ្នាំ១៩៧៥។

អានអត្ថបទ

“ទេវតាមានភ្នែក” ៖ ក្តីសង្ឃឹម​របស់​ក្រុមអភិរក្ស​ចំពោះ​ការ​អភិវឌ្ឍ​នៅ​ព្រៃ​ការពារ

ការលើកលែងផ្លូវច្បាប់ និងការការពារមិនច្បាស់លាស់ បានត្រួសត្រាយផ្លូវ សម្រាប់​ការសាងសង់​ និង​រំខាន​ជីវិត​សត្វ​ព្រៃ​ នៅក្នុង​ព្រៃភ្នំតាម៉ៅរបស់​ប្រទេស​កម្ពុជា។

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus