fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

តិច​និច​ទប់ទល់​នឹង​ស្ថានភាព​មិន​ប្រាកដប្រជា

អារម្មណ៍​មួយ​ដែល​វិលវល់ និង​គ្មាន​ផែនការ​ច្បាស់លាស់​សម្រាប់​ថ្ងៃខាងមុខ អាច​ធ្វើ​ឱ្យ​អ្នក​មិន​សប្បាយចិត្ត ហត់នឿយ​នឹង​ជីវិត ជាពិសេស​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​ផ្ទាល់​តែម្តង។

អានអត្ថបទ

គន្លឹះខ្លះៗសម្រាប់គ្រប់គ្រងពេលវេលាអំឡុងធ្វើការពីផ្ទះ

ការ​ធ្វើការ​ពី​ផ្ទះ​អាច​ជា​រឿង​ដែល​ស្ដាប់​ទៅ​ងាយស្រួល ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ចោទ​នោះ គឺ​មិនមែន​មនុស្ស​ទាំងអស់គ្នា គ្រប់គ្រង​ពេលវេលា​បាន​ល្អ​នោះ​ទេ។

អានអត្ថបទ

អត្ថបទ​វិចារក​ថា៖ « តើ​ការ​បំបៅ​ដោះ​កូន​នៅកន្លែង​ការងារ អាច​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ​ដែរ​ឬទេ​?»

កាល​ពី​ថ្មី​ៗកន្លងមក​នេះ អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ដែល​ធ្វើការ​ទាក់ទិន​នឹង​បញ្ហា​សមភាព​យេនឌ័រ បាន​សម្តែង​ក្តី​បារម្ភ និង បង្កើត​ឱ្យ​មាន​កិច្ច​សន្ទនា​ជាច្រើន​នៅ​លើ​បណ្តាញ​សង្គម អំពី​ការ​លើកកម្ពស់​សិទ្ធ​ស្ត្រី​នៅកន្លែង​ការងារ។

អានអត្ថបទ

រដ្ឋ​ប្រហារ​នៅ​មីយ៉ាន់ម៉ា៖ ហេតុអ្វី​យុវជន​គួរ​ស្វែងយល់​ពី​បញ្ហា​ក្នុង​តំបន់​?

អត្ថបទវិចារណកថា៖​ រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា បានក្លាយជាប្រធានបទក្ដៅគគុក នៅអាសុីអាគ្នេយន៍ដែល រដ្ឋាភិបាល និងប្រជាជន ជាពិសេសយុវជនកំពុងតាមដាន។

អានអត្ថបទ

ការ​វិវត្ត​ថ្មីៗ​ចុងក្រោយ​ពី​ការ​ប្រឆាំង​នឹង​ការបៀតបៀន​និង​រើសអើង​ភេទ

Focus នឹង​នាំ​អ្នក​ត្រលប់​មក​មើល​ការ​វិវត្ត​ថ្មី​ៗ​ចុងក្រោយ លើ​ពិភពលោក អំពី​ប្រធានបទ​ការ​ប្រឆាំង​នឹង​ការបៀតបៀន​និង​រើសអើង​ភេទ ជាពិសេស​មក​លើ​ស្ត្រី។ 

អានអត្ថបទ

ជម្រើសភាពយន្ត Focus៖ រឿងចំនួន៥ អំពីស្រ្តីដែលអ្នកគួរតែមើល

រឿងរ៉ាវពីស្ត្រី​ទាំងអស់​ដែល​ត្រូវ​បាន​លើក​បង្ហាញ​ ធ្វើឱ្យយើងអាចទទួលបានការបំផុសទឹកចិត្ត របៀប​ជំនះឧបសគ្គ ក៏ដូចជា​ការណ៍​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជុំវិញខ្លួន​យើង ទទួល​យក​នូវ​អ្វីដែលខ្លួនយើង​ចង់​បាន។

អានអត្ថបទ

Samanea Jakarta៖ បទពិសោធន៍ទិញទំនិញដ៏សម្បូរបែប

Samanea បាន​នាំមក​នូវ​មធ្យោបាយ​ដឹកជញ្ជូន និង​ការរចនា​ដ៏​ពិសេស​ប្លែក​មួយ សម្រាប់​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី។ ខណៈ​ពេល​ដែល​យើង​បាន​បិទ​ទំព័រ​ចុងក្រោយ​នៃ​ឆ្នាំ២០២០ ផល​ប៉ះពាល់​នៃ​ការ​រាតត្បាត​ជាសាកល នៅតែ​បន្ត​ជះ​ផល​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ពិភពលោក។ ប្រទេស​ឥណ្ឌូណេស៊ី ក៏​មិនមែន​ជា​ករណី​លើកលែង​ដែរ។ ប៉ុន្តែ​វ៉ាក់សាំង​ត្រូវ​បាន​ដាក់​ចេញ ហើយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចាប់​ផ្ដើម​មានសន្ទុះ ក្តី​សង្ឃឹម​ទំនងជា​នឹង​កើតមាន​ក្នុង​ពេល​ឆាប់​ៗ​ក្នុង​ឆ្នាំ ២០២១ ។

អានអត្ថបទ

Focus អាន​ប្រចាំខែ «មីនា»៖ សៀវភៅ​និយាយ​ពីស្ត្រី

នៅក្នុង​ខែ​មីនា​នេះ ក្លឹប​សៀវភៅ​របស់ Focus ផ្តោត​លើ​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ។ នៅ​រៀងរាល់​ខែ​មីនា ជា​ពេល​ដែល​យើង​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ Focus ចង់​ផ្តោត​ចំណាប់​អារម្មណ៍ អ្នកអាន​ទៅលើ​សៀវភៅ ដែល​និយាយ​អំពី​ប្រវត្តិ​ស្ត្រី​ឆ្នើម​ក្នុង​ប្រវត្តិសាស្ត្រ ឬ​សៀវភៅ​ប្រលោមលោក ដែល​តួអង្គ​ស្រី​មាន​ភាព​ម្ចាស់ការ​ខ្ពស់​នៅ​ក្នុង​ដំណើររឿង (Strong Female Lead​)។

អានអត្ថបទ

វេទិកា​ផ្សព្វផ្សាយ​ចំនួន៦ បង្កើត​ឡើង​ដោយ​ស្ត្រី​កម្ពុជា​

បច្ចុប្បន្ន មាន​វេទិកា​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ជាច្រើន ដែល​វេទិកា​ទាំងនោះ​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​គោល​បំណង​ផ្សេង​ៗ និង​ខុស​ដាច់ដោយឡែក​ពី​គ្នា។

អានអត្ថបទ

បុគ្គលឆ្នើម​៥រូបគួរតាមដាន​ឆ្នាំ ២០២១

ក្រុមការងារ Focus Cambodia បានជ្រើសរើសបុគ្គលសំខាន់៥នាក់ ដែល​ជា​រលក​ក្រោយ​នៃ​សហគ្រិនរបស់កម្ពុជា ហើយ​កំពុងតែចូលរួមធ្វើឲ្យអនាគតកម្ពុជាប្រសើរឡើង តាមរយៈការច្នៃប្រឌិតឌីជីថល ការទទួលខុសត្រូវផ្នែកបរិស្ថាន និងការកសាងសហគមន៍។

អានអត្ថបទ

បុគ្គលឆ្នើម៖ជុំ បូរី អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន LUMA System

លោក​ ជុំ បូរី តែងតែមាន​គំនិត​ចង់​បង្កើត​ដំណោះស្រាយ ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​ទាំងមូល ហើយ​នោះ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​លោក​បង្កើត​ក្រុមហ៊ុន LUMA System។

អានអត្ថបទ

បុគ្គលឆ្នើម​៖ស្រ៊ុន សុវណ្ណ សហស្ថាបនិក Edemy

ដោយ​យល់ថា ដំណោះស្រាយ​ដែល​ប្រសើរ​បំផុត តម្រូវ​ឱ្យ​មានការ​សហការ Edemy បាន​បញ្ចូល​សមាជិក​ក្រុម ដែល​មាន​សមាសភាព​ជំនាញ​ចម្រុះគ្នា អភិវឌ្ឍ​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា។ Edemy គឺជា​«ការ​រួមបញ្ចូល​គ្នា​រវាង​ការសិក្សា​និង​បច្ចេកវិទ្យា​ដោយ​រលូន» ជាមួយ​នឹង​ការ​ផ្តោត​លើ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM​)។

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus