fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

ខួប៣០ឆ្នាំ នៃវិទ្យាស្ថាន CDRI ៖ កិច្ចសន្ទនាពិសេសជាមួយ លោកស្រីអគ្គនាយិកា បណ្ឌិត អេង នេត្រា

Southeast Asia Globe បានធ្វើបទសម្ភាសន៍ពិសេស ជាមួយលោកស្រីអគ្គនាយិកា នៃវិទ្យាស្ថានស្រាវជ្រាវវ័យចំណាស់នេះ ខណៈដែលពួកគេបន្តការរចនាគោលនយោបាយ និងការអភិវឌ្ឍ នៅក្នុងតំបន់

អានអត្ថបទ

មន្ត្រីកម្ពុជាត្រូវបានឃាត់ខ្លួនទាក់ទងនឹងរឿងជួញដូរសត្វព្រៃ ជា «ការពញ្ញាក់» នៅក្នុងវិស័យជួញដូរវានរសត្វ

ក្នុងដំណើរទៅកាន់កិច្ចប្រជុំស្តីពីការការពារប្រភេទសត្វដែលរងការគំរាមកំហែង មន្ត្រីរដ្ឋាភិបាលម្នាក់ ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធសត្វស្វាដែលជិតផុតពូជ ដែលនេះក្លាយជាសំណួរ ទៅលើឧស្សាហកម្មបង្កាត់ពូជរបស់កម្ពុជា។

អានអត្ថបទ

ធើ្វម៉េចទើបគំនិតអាចក្លាយជាការពិតបាន?

ការចេះប្រើប្រាស់គំនិតរបស់អ្នកឱ្យក្លាយទៅជាការពិតគឺជាគន្លឹះសំខាន់ដែលអាចជួយឱ្យ អ្នកអាចសម្រេច គោលដៅ ក្នុងជីវិត និងចូលរួមដោះស្រាយរាល់នូវបញ្ហាផ្សេងៗនៅចំពោះមុខ។

អានអត្ថបទ

គន្លឹះក្នុងការនិយាយទៅកាន់អ្នកដទៃជាលើកដំបូង

ការយល់ច្បាស់ពីរបៀបនិយាយទៅកាន់អ្នកដទៃ អាចជួយអ្នកមានភាពងាយស្រួលក្នុង ការប្រាស្រ័យទាក់ទងទៅកាន់មនុស្សជុំវិញខ្លួន។ មិនថានៅក្នុងជីវិតរបស់យើងមិនថានៅសាលា កន្លែងធ្វើការ ឬចូលរួមសកម្មភាពសង្គមណាមួយឡើយ យើងតែងជួបមនុស្សថ្មីៗជាច្រើន ដែលយើងមិនធ្លាប់ស្គាល់ពីមុនមក។

អានអត្ថបទ

ព្រៃឥតសូរសព្ទ៖ ក្រុមអ្នកអភិរក្សខ្នះខ្នែងសង់ «ខ្សែបន្ទាត់ការពារចុងក្រោយ» សង្គ្រោះសត្វព្រៃនៅកម្ពុជា

«លេណដ្ឋាន» ក្លាយជាចំនុចកណ្ដាល នៃផលប៉ៈពាល់បរិស្ថាន និងការការពារសត្វព្រៃ។

អានអត្ថបទ

ព្រៃឥតសូរសព្ទ៖ អាជីវកម្មសត្វព្រៃ ​ក្រោយ​ជំងឺរាតត្បាត ​គំរាមកំហែង​ដល់​សុខភាព​មនុស្ស និង​ព្រៃឈើ

ខណៈដែលការបរបាញ់សត្វ ត្រូវបានគេអនុវត្តជាយូរមកហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ការកើនឡើងនៃសម្ពាធពាណិជ្ជកម្ម និងវិធីសាស្រ្តនៃការបរបាញ់ដែលចំណាយតិច កំពុងធ្វើឱ្យសត្វព្រៃបាត់បង់លឿនជាងការកកើត ដែលប៉ះពាល់ដល់សុខភាពមនុស្ស និងព្រៃឈើ។

អានអត្ថបទ

តើធ្វើដូចម្តេចដើម្បីធ្វើឱ្យការផ្តល់មតិកែលម្អប្រសើរជាងមុន?

មតិកែលម្អគឺជាគន្លឹះនៃការ​​អភិវឌ្ឍរបស់បុគ្គលម្នាក់ៗក្នុងមជ្ឈដ្ឋានផ្សេងៗដូចជាក្នុងការសិក្សា កន្លែងការងារ និងជាពិសេសការរស់នៅប្រចាំថ្ងៃ។ ដូច្នេះហើយ ទើបការផ្តល់មតិកែលម្អ​បានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតរស់នៅប្រចាំថ្ងៃ​​ ក្នុងគោលបំណងពង្រឹងសមត្ថភាព​ និងជំនាញ​។​

អានអត្ថបទ

សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ «ការស្តារកម្ពុជាឡើងវិញ​៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»

វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា CDRI កំពុងបង្កើតដំណើរប្រកបដោយនិរន្តរភាព ឆ្ពោះទៅរកការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ១៩

អានអត្ថបទ

ព្រះរាជាណាចក្រអច្ឆរិយៈ ៖ ការយល់ដឹង និងការគ្រប់គ្រង ធនធានធម្មជាតិរបស់ប្រទេសកម្ពុជា

អ្វីដែលសំខាន់សម្រាប់ការរស់រានមានជីវិត និងវឌ្ឍនភាពរបស់ប្រទេសណាមួយគឺ ការគ្រប់គ្រងធនធានធម្មជាតិដែលទាមទារឱ្យមានយុទ្ធសាស្ត្រឆ្ពោះទៅមុខ ហើយមជ្ឈមណ្ឌលធនធានធម្មជាតិ និងបរិស្ថាន(CNRE) នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា CDRI នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការវិភាគទិដ្ឋភាពធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងក្នុងការណែនាំអ្នកបង្កើតគោលនយោបាយ។

អានអត្ថបទ

«គោព្រៃ» នៅកម្ពុជា ដង្ហើយហៅ ការអភិរក្ស

ខណះថនិកសត្វដែលជានិមិត្តរូបនៃប្រទេសកម្ពុជាត្រូវបានចាត់ទុកថាផុតពូជទៅហើយ អ្នកស្រាវជ្រាវមួយចំនួនសង្ឃឹមថាការប្រឹងប្រែងចុងក្រោយក្នុងការស្វែងរកទីជម្រករបស់គោព្រៃ អាចកំណត់ជោគវាសនា និងក្លាយជា «សារដាស់តឿន» ឲ្យមានការអភិរក្ស

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus