fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

ឥទ្ធិពល​នៃ​ស្តង់ដារ​សម្រស់​ក្នុង​សង្គម​កម្ពុជា

សម្រស់​ជា​អំណោយ​ដ៏​មាន​តម្លៃ​ដែល​អ្នក​ទទួល​បាន​ឥត​ព្រាងទុក​ពី​ធម្មជាតិ ផ្ទុយពី​ស្តង់ដារ​សម្រស់​ដែល​ជា​ការ​រំពឹង​ទុក​ដ៏​មាន​ឥទ្ធិពល​ដែល​អ្នក​ទទួល​បាន​ពី​សង្គម។

អានអត្ថបទ

តើ​មនុស្ស​ដែល​ញញឹម សុទ្ធតែ​គ្មាន​ជំងឺ​បាក់ទឹកចិត្ត​ឬ (Smiling Depression)?

គួរ​យកចិត្ត​ទុកដាក់​ចំពោះ​សុខុមាលភាព​របស់​ខ្លួនឯង និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក។ គប្បី​អង្កេត និង​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត​បែប​មុខ​ញញឹម។

អានអត្ថបទ

បទសម្ភាសន៍៖ ការ​តស៊ូ​របស់​កីឡាការិនី​ឡើង​ជញ្ជាំង​នៅ​កម្ពុជា

«ប្រសិនបើ​អ្នក​ស្រឡាញ់ និង​ចង់​ធ្វើ​កិច្ចការ​អ្វី​មួយ សូម​កុំ​ឱ្យ​ការ​គិត​របស់​អ្នកដទៃ​ប៉ះពាល់​ដល់​ក្តី​ស្រមៃ​ខ្លួនឯង»។

អានអត្ថបទ

អាថ៌កំបាំង​នៃ​កូវីដ៖ ការពិត ឬ​ការប្រឌិត?

ការ​បន្ត​រីក​រាលដាល​ជំងឺ​កូវីដ​១៩​ទូទាំង​ពិភពលោក និង​ការ​ផ្ទុះឡើង​វិញ​នៅក្នុង​តំបន់​មួយចំនួន​ដែល​បាន​គ្រប់គ្រង​លើ​ស្ថានភាព​នៃ​ជំងឺ​នេះ​បាន​យ៉ាង​ល្អ​ផង​ដែរ​នោះ បាន​បណ្តាល​ឱ្យ​មនុស្ស​ជាច្រើន​សម្ដែង​ការ​បន្ទោស​ទៅកាន់​ក្រុម​មនុស្ស​មួយចំនួន​ថា​ជា​មូលហេតុ​នៃ​ការ​ឆ្លង​ជំងឺ។

អានអត្ថបទ

បទសម្ភាសន៍៖ តើ​កុមារ​ត្រូវ​ប្រើប្រាស់​អ៊ីនធឺណិត​ដូចម្តេច​ដើម្បី​ឱ្យ​មាន​សុវត្ថិភាព

«យើង​ត្រូវ​ដឹង​ថា អ៊ីនធឺណិត​មិន​អាច​ជំនួស​ពេលវេលា​អាន​ឬ​លេង ពេលវេលា​ហាត់ប្រាណ ឬ​ពេលវេលា​នៅ​ជាមួយ​គ្រួសារ​បាន​នោះ​ទេ ពីព្រោះ​សកម្មភាព​ទាំងអស់​នេះ​គឺ​សំខាន់​ណាស់​សម្រាប់​ការលូតលាស់​របស់​កុមារ»។

អានអត្ថបទ

វិធីសាស្ត្រ​ដើម្បី​អាជីវកម្ម​ជោគជ័យ​ពី ស៊ី អ៊ិនវេសមិន (SHE Investments)

គន្លឹះ ៧​យ៉ាង​ពី​អ្នកស្រី លឹម លីដា សហ​ស្ថាបនិក និង​ជា​អ្នក​គ្រប់គ្រង​គម្រោង​របស់ ស៊ី អ៊ិនវេសមិន (SHE Investments) សម្រាប់​ស្ត្រី​និង​សហគ្រិន​ស្ត្រី ដើម្បី​ចាប់ផ្តើម​អាជីវកម្ម និង​ពង្រីក​អាជីវកម្ម​បែប​គ្រួសារ ឬ​អាជីវកម្ម​មិន​ផ្លូវការ។

អានអត្ថបទ

ការ​រស់នៅ​បែប​សាមញ្ញ និង​រីករាយ

អ្នក​មាន​ធនធាន​មួយចំនួន​សុខចិត្ត​ចាប់​យក​របៀប​រស់នៅ​តាម​បែប​ធម្មតា​ដូច​មនុស្ស​សាមញ្ញ​ទូទៅ ព្រោះ​សម្រាប់​ពួកគេ​ការ​រស់នៅ​របៀប​នេះ​ធ្វើ​ឱ្យ​ជីវិត​មានន័យ និង​រីករាយ។

អានអត្ថបទ

បទសម្ភាសន៍៖ សារសំខាន់ និង​ឧបសគ្គ​រារាំង​ការ​ពង្រីក​អាជីវកម្ម​សម្រាប់​សហគ្រិន​ស្ត្រី

សហគ្រាស​សង្គម ស៊ី អ៊ិនវេសមិន (SHE Investments) ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​សហ​ស្ថាបនិក​បី​រូប គឺ​អ្នកស្រី លឹម លីដា អ្នកស្រី សេលា ប៉យ័ និង​លោក ជេម វីលសុន នៅ​ក្នុង​ឆ្នាំ​២០១៥។

អានអត្ថបទ

អាជីវកម្ម​មីក្រូ​សហគ្រាស សហគ្រាស​ខ្នាត​តូច និង​មធ្យម​ផ្តល់​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ច

តើ​អ្វី​ទៅ​ជា​អាជីវកម្ម​មីក្រូ​សហគ្រាស សហគ្រាស​ខ្នាត​តូច មធ្យម? តើ​សហគ្រាស​បែបនេះ​អាច​ជួយ​ពង្រឹង​សេដ្ឋកិច្ច​បាន​ដោយ​របៀប​ណា?

អានអត្ថបទ

ការ​ផ្លាស់ប្ដូរ​របៀប​រៀន​តាម​អ៊ីនធឺណិត និង​អត្ថន័យ​របស់​វា​សម្រាប់​កុមារ

តើ​ការសិក្សា​នៅ​សាលារៀន​នឹង​ប្រែប្រួល​ទៅជា​បែប​ណា​ក្រោយ​រដូវកាល​ជំងឺ​កូវីដ​១៩? តើ​ដំណោះស្រាយ​អប់រំ​តាមរយៈ​ឌីជីថល​នៅពេល​បច្ចុប្បន្ន​នេះ​មាន​ឥទ្ធិពល​អ្វី​ខ្លះ​លើ​សិស្សានុសិស្ស?

អានអត្ថបទ

តើ​ត្រូវ​ចំណាយ​ពេល​មើល​អេក្រង់​ឧបករណ៍​អេឡិចត្រូនិក​ដូចម្តេច ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​សុខភាព?

ភាព​ជឿនលឿន​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​អ៊ីនធឺណិត ភាព​សម្បូរ​បែប និង​តម្លៃ​សមរម្យ​នៃ​ឧបករណ៍​អេឡិចត្រូនិក​នៅ​លើ​ទីផ្សារ បាន​ធ្វើ​ឱ្យ​ទំនោរ​នៃ​ការប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​មាន​ការ​កើនឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ។

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus