fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការ​ធ្វើ​ការងារ​ពី​ផ្ទះ

រវាង​ការ​ធ្វើការ​ក្នុង​ការិយាល័យ និង​ធ្វើការ​ពី​ផ្ទះ មួយ​ណា​អនុញ្ញាត​ឱ្យ​អ្នក​មាន​លទ្ធភាព​ផលិត​ល្អ​ជាង? អ្វី​ទៅ​ជា​គុណសម្បត្តិ និង​គុណវិបត្តិ​របស់​ការ​ធ្វើការ​ពី​ផ្ទះ?

អានអត្ថបទ

ការ​លើក​កម្ពស់​ការសិក្សា​ពី​ចម្ងាយ​និង​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​អំឡុង​ពេល​កូវីដ​១៩ និង​សម្រាប់​អនាគត

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ផែនការ​សម្រាប់​ការសិក្សា​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ការសិក្សា​ស្របពេល​នៃ​ការ​ផ្ទុះ​ឡើង​ជំងឺ​កូវីដ​១៩ និង​ដើម្បី​បង្កើន​សមត្ថភាព​សម្រាប់​ការអប់រំ​នៅពេល​អនាគត។

អានអត្ថបទ

បទសម្ភាសន៍៖ ដំណើរការ​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩​នៅ​កម្ពុជា

កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​បន្តបន្ទាប់​ចាប់តាំងពី​ខែ​មករា មក។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​មិនទាន់​បាន​ដឹង​អំពី​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​នៅឡើយ​ទេ។

អានអត្ថបទ

វិធី​កាត់បន្ថយ​ហានិភ័យ​សុខភាព​ដោយសារ​អង្គុយ​ធ្វើការ​រយៈពេល​យូរ

អ្នកធ្វើការ​ពេញ​ម៉ោង​ភាគច្រើន​ចំណាយ​ពេល​អង្គុយ​ធ្វើការ​យូរ។ តើ​ពួកគេ​គួរតែ​ធ្វើ​អ្វី ដើម្បី​កាត់បន្ថយ​ហានិភ័យ​បង្កឡើង​ពី​ការ​អង្គុយ?

អានអត្ថបទ

អាថ៌កំបាំង​នៃ​កូវីដ៖ ការពិត ឬ​ការ​ប្រឌិត?

ព័ត៌មាន​ដែល​ថា​កម្រិត​កម្តៅ និង​កម្រិត​សំណើម​ខ្ពស់​អាច​សម្លាប់​មេរោគ​កូរ៉ូណា និង​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​គេ​ចែករំលែក​ចាប់តាំងពី​ការ​លេចចេញ​ឡើង​នៃ​ជំងឺ​នេះ​តាំងពី​ដំបូង​មក​ម្ល៉េះ។

អានអត្ថបទ

អ្នក​ធ្វើការ​ផ្នែក​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ស្នើ​ពលរដ្ឋ​រាយការណ៍​ពី​អំពើ​ហិង្សា​ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ​១៩

អំពើ​ហិង្សា​ក្នុង​គ្រួសារ ជាពិសេស​ទៅលើ​ស្ត្រី​នៅក្នុង​អំឡុង​ពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ គឺជា​បញ្ហា​មួយ​ដែល​អ្នក​ធ្វើការ​ផ្នែក​ការពារ​សិទ្ធិ​ស្ត្រី​មានការ​ព្រួយបារម្ភ​ថា​កើតមាន​ឡើង។

អានអត្ថបទ

ការលូតលាស់​សេវាកម្ម​ដឹក​ជញ្ជូន​ចំណី​អាហារ បង្កើត​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា

អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​មើល​ឃើញ​ថា ទីផ្សារ​សេវាកម្ម​ដឹកជញ្ជូន​ម្ហូប​អាហារ​នៅ​ប្រទេស​កម្ពុជា កំពុង​ស្ថិត​ក្នុង​ការលូតលាស់​គួរ​ឲ្យ​កត់សម្គាល់ និង​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាជន​ក្នុង​ពេល​ដែល​អ្នកខ្លះ​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារ​វិបត្តិ​កូវីដ​១៩។

អានអត្ថបទ

ការស្រាវជ្រាវ​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​មាន​ការ​ជំរុញ​បន្ថែម ប៉ុន្តែ​ពេលវេលា​នៅ​មិន​ទាន់​ច្បាស់លាស់

ជាទូទៅ​ការ​បង្កើត​វ៉ាក់សាំង គឺជា​ដំណើរការ​ដ៏​លំបាក និង​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ដែល​គេ​អនុញ្ញាត​ដាក់​ឱ្យ​ប្រើប្រាស់។ ជាមួយនឹង​ការ​គំរាមកំហែង​ឥត​ព្រាងទុក​នៃ​ជំងឺ​កូវីដ​១៩ ដែល​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ផ្លាស់ប្ដូរ​ជាច្រើន ក្រុម​អ្នក​ស្រាវជ្រាវ​កំពុង​ប្រឹងប្រែង​កាត់បន្ថយ​ពេលវេលា​ក្នុង​ការ​បង្កើត​វ៉ាក់សាំង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​នេះ​ឱ្យ​បាន​កាន់តែ​ឆាប់​រហ័ស។

អានអត្ថបទ

ផល​ប៉ះពាល់​របស់​កូវីដ​១៩ លើ​វិស័យ​អប់រំ​កម្ពុជា

អ្នក​ធ្វើការ​ក្នុង​វិស័យ​អប់រំ បាន​បង្ហាញ​កង្វល់​ចំពោះ​ការអប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ខណៈ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​បិទ​គ្រឹះស្ថាន​អប់រំ​គ្រប់​កម្រិត​ទូទាំង​ប្រទេស​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។

អានអត្ថបទ

ការ​ប៉ះពាល់​សុខភាព​ផ្លូវចិត្ត​ពលរដ្ឋ​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​ពេល​ជំងឺ​កូវីដ​១៩

ប្រជាជន​ខ្មែរ​ដែល​ជួបប្រទះ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារ​បាត់បង់​ការងារ និង​ប្រាក់​ចំណូល​ជាប្រចាំ​របស់​ខ្លួន​ក្នុង​អំឡុងពេល​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​នេះ កំពុង​ប្រឈមមុខ​នឹង​ការ​ប៉ះពាល់​នូវ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ជា​ខ្លាំង។

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus