fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

ភាពពិត ឬ​ភាព​មិន​ពិត​នៃ​ជំងឺ​កូវីដ​១៩

ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា នេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​លើកឡើង​នូវ​គំនិត​មួយ​ពី​ការប្រើប្រាស់​កាំរស្មី​ពន្លឺ​យូវី (UV) ដើម្បី​បង្ការ​ការឆ្លង និង​ព្យាបាល​ជំងឺ​កូវីដ​១៩។

អានអត្ថបទ
hand_washing

ប្រជាជន​កម្ពុជា​អនុវត្ត​អនាម័យ​លាង​ដៃ​ច្រើន​ជាង​មុន​ពេល​មាន​កូវីដ

ប្រជាជន​កម្ពុជា​ភាគច្រើន​បាន​រក្សា​អនាម័យ​ដោយ​ការ​លាង​ដៃ​នៅពេល​មាន​វត្តមាន​របស់​ជំងឺ​រាតត្បាត​កូវីដ​១៩ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​នេះ។ ប្រជាជន​មួយ​ចំនួន​ថា​នឹង​បន្ត​អនុវត្ត​ការ​លាង​ដៃ​នេះ បើ​ទោះជា​កម្ពុជា​អស់​មាន​ជំងឺ​កូវីដ​១៩​ក្តី។

អានអត្ថបទ

អ្នក​ជំនាញ​ថា​ការ​យល់ដឹង​ពី​ជំងឺ​ផ្លូវចិត្ត​នៅ​កម្ពុជា​កើនឡើង តែ​ត្រូវ​ពង្រីក​បន្ថែម

ស្រប​ពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា អ្នក​ឯកទេស​ផ្នែក​សុខភាព​ផ្លូវចិត្ត​លើកឡើង​ថា ពលរដ្ឋ​ឈ្វេងយល់​ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​នៅ​កម្ពុជា​មាន​ការ​កើនឡើង ប៉ុន្តែ​ថា​បញ្ហា​នេះ​គួរតែ​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់ និង​ធ្វើការ​ពង្រីក​វិសាលភាព​ឱ្យ​បាន​ច្រើន​ជាង​មុន។

អានអត្ថបទ
elderly_khmer_people

ការរក្សា​គម្លាត​ពី​គ្នា និង​ការឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​សហគមន៍​ជនបទ ឬ​ជនជាតិ​ដើម​ភាគតិច

ការ​រក្សា​គម្លាត​ពី​គ្នា​មាន​ន័យ​ថា កាត់​បន្ថយ​នូវ​ការ​ជួបជុំ​គ្នា​ក្នុង​សង្គម និង​គ្រួសារ ព្រមទាំង​ជៀសវាង​នូវ​ការ​ប៉ះពាល់​គ្នា​ដូចជា​ការ​ចាប់​ដៃ ឬ​ការ​ឱប ជាដើម ហើយ​ត្រូវ​ទុក​ចន្លោះ​ឱ្យ​គ្នា​យ៉ាងហោចណាស់ ២-៤​ម៉ែត្រ​នៅ​ទី​សាធារណ:។

អានអត្ថបទ

សហគមន៍ សាលារៀន កន្លែង​ធ្វើការ និង​ព្រឹត្តិការណ៍​ផ្សេងៗ

ការលាង​សម្អាត និង​ការសម្លាប់​មេរោគ៖ វិធី​សម្អាត​ប្រចាំ​ថ្ងៃ​សំខាន់ៗ​សម្រាប់​និយោជក ម្ចាស់​ហាង និង​ពេល​មាន​អ្នក​ឈឺ។

អានអត្ថបទ
child_with_mask

ចំណុច​សំខាន់ៗ​ក្នុង​ការ​ការពារ​គ្រួសារ​អ្នក​ពី​ជំងឺ​កូវីដ​១៩

អ្នក​អាច​រៀបចំ​ផែនការ និង​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ពេល​នេះ ដើម្បី​ការពារ​ខ្លួន​អ្នក និង​ក្រុម​គ្រួសារ​ពី​ការ​រីក​រាលដាល​ដ៏​អាក្រក់​នៃ​ជំងឺ​កូវីដ​១៩ ដោយ​ប្រកាន់​ខ្ជាប់​នូវ​ឥរិយាបថ​ដូច​ខាងក្រោម៖

អានអត្ថបទ
hand_washing

ដំបូន្មាន​សម្រាប់​អ្នក​ថែទាំ​អ្នក​ជំងឺ​កូវីដ​១៩

អនុវត្ត​តាម​ការ​ណែនាំ​នេះ​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ ប្រសិនបើ​លោក​អ្នក​ជា​អ្នក​មើល​ថែ​អ្នក​ជំងឺ​កូវីដ​១៩ នៅ​តាម​ផ្ទះ។ ឈ្វេងយល់​ថា​អ្នក​គួរ​ធ្វើ​ដូចម្តេច​ខ្លះ​នៅ​ពេល​នរណា​ម្នាក់​បញ្ចេញ​រោគសញ្ញា​កូវីដ​១៩ ឬ​ពេល​ដែល​ពួក​គាត់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ។

អានអត្ថបទ

ការ​បំពេញ​កិច្ចការ​ចាំបាច់​ប្រចាំថ្ងៃ៖ ទៅ​ផ្សារ ទិញ (ខ្ចប់) អាហារ ទៅ​ធនាគារ ទៅ​ចាក់សាំង និង​ទៅ​ជួប​ពេទ្យ

ក្នុង​អំឡុង​ពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩​នេះ មនុស្សម្នា​ក៏​កំពុង​ជួប​នឹង​បញ្ហា​ប្រឈម​ថ្មី​មួយ​ដែរ​នោះ​គឺ តើ​ខ្លួន​គេ​គួរ​ចេញ​ទៅ​ខាងក្រៅ​ដូចជា ទៅ​ផ្សារ ទៅ​ទិញ​ថ្នាំពេទ្យ និង​ទៅ​ធនាគារ ដើម្បី​ដក​ប្រាក់ ឬ​យ៉ាងណា?

អានអត្ថបទ

ការ​សម្អាត និង​សម្លាប់​មេរោគ​ក្នុង​គេហដ្ឋាន ដើម្បី​ជៀស​ផុត​ពី​ជំងឺ​កូវីដ​១៩

យើង​អាច​យល់ដឹង​ពី​ជំងឺ​កូវីដ​បាន​យ៉ាង​ច្រើន តាម​រយ:​ការ​សិក្សា​ពី​ជំងឺ​សា (SARS-CoV-2) ដែល​ធ្លាប់​បាន​កើត​មាន​ឡើង​កន្លងមក។ យោង​ទៅ​តាម​ការ​សិក្សា​នា​ពេល​បច្ចុប្បន្ន​នេះ ជំងឺ​កូវីដ​១៩ ត្រូវ​បាន​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​ទៅ​នឹង​តំណក់​ទឹក​តូចៗ​ដែល​ចេញ​មក​ពី​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​នេះ ជាពិសេស​បុគ្គល​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​គ្នា (ឋិត​នៅ​តិច​ជាង ២​ម៉ែត្រ​ពី​គ្នា) ក៏ដូចជា​ការ​ប៉ះ​ផ្ទាល់​ទៅ​លើ​ផ្ទៃ​នៃ​វត្ថុ​នានា​ដែល​មេរោគ​នេះ​នៅ​ទំ​ជាប់។

អានអត្ថបទ
face_mask

ផែនការ​រៀបចំ​គេហដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ​អំឡុង​ពេល​ប្រឈម​នឹង​ជំងឺ​កូវីដ​១៩

អ្នក​ជំនាញ​សុខភាព​លើក​ទឹកចិត្ត​ឱ្យ​សហគមន៍​នីមួយៗ​រៀបចំ​ផែនការ​ដើម្បី​រក្សា​សុខភាព​ឲ្យ​បាន​រឹងមាំ​ល្អ ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នៃ​ជំងឺ​ក៏ដូចជា​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ។ ការ​បង្កើត​ផែនការ​ការពារ​នៅ​តាម​គេហដ្ឋាន​នីមួយៗ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ការពារ​ខ្លួន​អ្នក និង​អ្នក​នៅ​ជុំវិញ​ខ្លួន​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​សាហាវ​នេះ។

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus