
ធ្វើដូចម្តេចដើម្បីបញ្ចៀសព័ត៌មានក្លែងក្លាយពីជំងឺកូវីដ១៩
ក្នុងសម័យកាលសកលភាវូបនីយកម្មនៃបច្ចេកវិទ្យាព័ត៌មានដូចពេលបច្ចុប្បន្ន មធ្យោបាយនៃការផ្តល់ ចែកចាយ និងទទួលព័ត៌មាន គឺមានភាពងាយស្រួល និងលឿនរហ័សខ្លាំងណាស់។ គ្រាន់តែអ្នកមានទូរស័ព្ទស្មាតហ្វូន (Smartphone) មួយនៅក្នុងដៃ រឿងរ៉ាវទាំងឡាយដែលកើតឡើងនៅជុំវិញពិភពលោកហាក់នៅក្នុងកណ្ដាប់ដៃរបស់អ្នកអ៊ីចឹង បើសិនជាអ្នកឧស្សាហ៍ស្រាវជ្រាវអានវា។