fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

យល់ដឹង​ពី​ការ​យាយី​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា

អ្វី​ទៅ​ជា​ការ​យាយី ឬ​អំពើ​គំរាមកំហែង​តាម​ប្រព័ន្ធ​អនឡាញ? ហេតុ​អ្វី​គេ​ត្រូវ​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​នេះ?

អានអត្ថបទ

អាថ៌កំបាំង​នៃ​កូវីដ៖ ការពិត​ឬ​ការ​ប្រឌិត?

អាហារ​គឺ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​សុខភាព និង​សារពាង្គកាយ។ តើ​អាហារ​ខ្លះ​អាច​ការពារ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​មែន​ដែរ​ឬ​ទេ?

អានអត្ថបទ

វិធីសាស្ត្រ​ការពារ​ខ្លួន​ពី​ការ​ទិញ​ទំនិញ​តាម​អនឡាញ​ច្រើន​លើសលប់​ក្នុង​រដូវកាល​កូវីដ​១៩

«អរគុណ​ដែល​ជួយ​គាំទ្រ​ផលិតផល​របស់​យើង​ខ្ញុំ ហាង​យើង​ខ្ញុំ​នឹង​ធ្វើការ​ទំនាក់ទំនង​ទៅ​នៅពេល​ដែល​ទំនិញ​មកដល់»។ នេះ​គឺជា​សារ​ដែល​ក្រុមហ៊ុន​តែង​ផ្ញើ​ទៅកាន់​អតិថិជន​ក្រោយ​ការ​បញ្ជាទិញ​ទំនិញ​តាម​ប្រព័ន្ធ​អនឡាញ។

អានអត្ថបទ

វិធីសាស្ត្រ​ពង្រឹង​សមត្ថភាព​ដោយ​ខ្លួនឯង​សម្រាប់​ឱកាស​ការងារ

មនុស្សម្នា​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​កំពុងតែ​ជាប់​នៅក្នុង​ផ្ទះ ហើយ​អ្នកខ្លះ​មាន​អារម្មណ៍​ស្រពិចស្រពិល និង​ព្រួយបារម្ភ​ចំពោះ​ការងារ និង​មុខជំនាញ​របស់​ខ្លួន​នា​ពេល​អនាគត។ តើ​ពួកគេ​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ជួយ​ខ្លួនឯង​ទៅ​រក​ភាព​ជោគជ័យ​នៅក្នុង​កាលៈទេសៈ​ដ៏​ស្មុគស្មាញ​នេះ?

អានអត្ថបទ

ទិវា​សមុទ្រ​ពិភពលោក

តើ​សមុទ្រ​មាន​តួនាទី​អ្វី​ខ្លះ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​យើង? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ការពារ​សមុទ្រ?

អានអត្ថបទ

យល់ដឹង​ពី​ជំងឺ​ផ្ដាសាយ

តើ​អ្វី​ទៅ​ជា​ជំងឺ​ផ្ដាសាយ? វា​មាន​ប៉ុន្មាន​ប្រភេទ? តើ​កត្តា​ភូមិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺ​នេះ​ដែរ​ឬ​ទេ?

អានអត្ថបទ

កត្តា​បង្កើន​ប្រសិទ្ធភាព​គ្រូ​អប់រំ​បរិយាបន្ន​នៅ​កម្ពុជា

តើ​អ្វី​ទៅ​ជា​ការ​អប់រំ​បរិយាបន្ន? តើ​អ្នក​ដែល​ធ្លាប់​ធ្វើ​ការងារ​លើ​វិស័យ​នេះ​ផ្តល់​ទស្សនៈ​បែប​ណា​ចំពោះ​ការ​អប់រំ​បរិយាបន្ន​នៅ​កម្ពុជា?

អានអត្ថបទ

យល់ដឹង​ពី​សុខភាព​ផ្លូវចិត្ត​របស់​កុមារ និង​ការ​ជួយ​ការពារ​កុមារ​ពី​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ​១៩

កុមារ​កម្ពុជា​ជាច្រើន​នាក់​អាច​កំពុង​ក្លាយ​ខ្លួន​ជា​ជនរងគ្រោះ​ដោយប្រយោល​ដោយសារ​ជំងឺ​កូវីដ​១៩ ដែល​បាន​វាយប្រហារ​ទៅលើ​សុខភាព​ផ្លូវចិត្ត និង​សកម្មភាព​សង្គម​ផ្សេងៗ​ដែល​កុមារ​គួរតែ​ទទួល​បាន​ដើម្បី​អភិវឌ្ឍ​ខ្លួន។

អានអត្ថបទ

ការ​រៀន​តាម​អនឡាញ​គឺ​តម្រូវ​ឱ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​សិក្សា

ការ​សម្រប​ខ្លួន​ទៅ​នឹង​បរិបទ​នៃ​ការសិក្សា​បែប​ស្វ័យភាព និង​ទំនើប គឺជា​របត់​នៃ​បែប​ផែន​សិក្សា​ថ្មី​ដែល​បាន​ធ្វើ​ឱ្យ​និស្សិត​វ័យក្មេង​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មីៗ និង​ចំណេះដឹង​បន្ថែម​ដើម្បី​អភិវឌ្ឍ​ខ្លួន​ពី​ការសិក្សា​នៅក្នុង​ថ្នាក់រៀន​ផ្ទាល់​មក​ជា​ការសិក្សា​តាម​ប្រព័ន្ធ​អនឡាញ​ទាំងស្រុង ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។

អានអត្ថបទ

អាថ៌កំបាំង​នៃ​កូវីដ៖ ការពិត ឬ​ការ​ប្រឌិត?

ហាយដ្រូស៊ីលក្លរ៉ូគីន (Hydroxychloroquine) ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ការ​ផ្លាស់ប្ដូរ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​តើ​វា​ពិតជា​អព្ភូតហេតុ​ដូច​អ្វី​ដែល​គេ​បាន​ពិពណ៌នា​មែន​ឬ​ទេ?

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus