fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

តើ​ជំងឺ​អារម្មណ៍​ពីរ (Bipolar) ជា​អ្វី​ឱ្យ​ពិតប្រាកដ?

មនុស្ស​គ្រប់រូប​តែងតែ​មាន​ពេល​សប្បាយ​រីករាយ និង​កើត​ទុក្ខ ប៉ុន្តែ​ការ​ប្រែប្រួល​ឡើង​ចុះ​ភ្លាមៗ​នៃ​អារម្មណ៍​គ្រប់​ពេលវេលា ម្តង​សប្បាយ​រីករាយ ម្តង​កើត​ទុក្ខ​មិន​ចង់​ជួប​មនុស្សម្នា និង​មិន​ចង់​ធ្វើ​អ្វី​ទាំងអស់​នោះ ជា​បញ្ហា​មួយ​ដែល​គួរ​ផ្ដោត​សំខាន់។

អានអត្ថបទ

ពី​មេ​ចុងភៅ​មក​ជា​ស្ត្រី​ពាណិជ្ជករ​ក្រោយ​អស់​ការងារ​ដោយសារ​កូវីដ១៩

ក្នុង​អំឡុង​ពេល​រាតត្បាត​ដំបូង​នៃ​ជំងឺ​កូវីដ១៩ មនុស្ស​ជាច្រើន​បាន​បង្ខំ​ចិត្ត​ធ្វើការ​ពី​ផ្ទះ អនុវត្ត​គម្លាត​សង្គម​ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ។ ប៉ុន្តែ​វា​មិនមែន​ជា​ជម្រើស​របស់​មនុស្ស​ជាច្រើន​ទៀត​នោះ​ទេ ជាពិសេស​អ្នក​ធ្វើការ​នៅក្នុង ឬ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ទាំង​ផ្ទាល់​និង​មិន​ផ្ទាល់ ព្រោះ​ពួក​គេ​ត្រូវ​បាន​បាត់បង់​ការងារ​របស់​ខ្លួន។

អានអត្ថបទ

ការ​អនុវត្ត 4R ដែល​ធ្វើ​ឱ្យ​ជីវិត​ខ្ញុំ​មាន​ន័យ

តើ​អ្នក​ធ្លាប់​ឃើញ​សំរាម​ពេល​ក្រឡេក​មើល​ឆ្វេង​និង​ស្តាំ​ដែរ​ឬ​ទេ? តើ​អ្នក​ចង់​ឱ្យ​សហគមន៍​របស់​អ្នក​ស្អាត​ដែរ​ឬ​ទេ? ប្រសិនបើ​មាន​ការ​អនុវត្ត​ដែល​យើង​អាច​ធ្វើ​បាន តើ​អ្នក​នឹង​ស្ម័គ្រ​ចិត្ត​ធ្វើ​តាម​វិធី​ទាំងនោះ​ដែរ​ឬ​ទេ?

អានអត្ថបទ

មេរៀន ៨​យ៉ាង​ដែល​ទទួល​បាន​ពី​ដំណើរ​កម្សាន្ត​អំឡុង​ពេល​ឈប់​សម្រាក​សង

យោង​តាម​ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា មាន​ទេសចរ​ជាង ១​លាន ៤​សែន​នាក់​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​នានា​ទូទាំង​ប្រទេស​កម្ពុជា នៅ​ក្នុង​អំឡុង​ពេល​សម្រាក​សង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​ត្រូវ​បាន​ខកខាន​ដោយសារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩។

អានអត្ថបទ

អត្ថបទ​វិចារណកថា៖ តើ​នរណា​ជា​ជនរងគ្រោះ​ពិតប្រាកដ?

កាលពី​ពាក់​កណ្តាល​ខែ​កក្កដា កន្លង​មក​នេះ សកម្មជន​ផ្នែក​យេនឌ័រ និង​អង្គការ​សង្គម​ស៊ីវិល​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បញ្ចេញ​ប្រតិកម្ម​ទៅលើ​មាត្រា​មួយ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្ដីពី សណ្ដាប់ធ្នាប់​សាធារណៈ ដែល​មាន​ចែង​ទាក់ទង​ទៅ​នឹង​ការ​រឹតត្បិត​ក្នុង​ការ​ស្លៀកពាក់។

អានអត្ថបទ

បុគ្គល​ឆ្នើមៗ ១០​រូប​គួរ​តាមដាន

ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច ហើយ​អាជីវកម្ម​ថ្មីៗ​ជាច្រើន​កំពុង​មាន​ការ​កើនឡើង និង​ផ្ដោត​ចក្ខុ​ទៅ​លើ​ការប្រើប្រាស់​តាម​ប្រព័ន្ធ​ឌីជីថល ក្រុម​អ្នក​មាន​ទេពកោសល្យ និង​ភាព​ច្នៃប្រឌិត​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចាប់​យក​ឱកាស​នេះ​ក្នុង​ការ​បញ្ចេញ​សមត្ថភាព និង​ប្រើប្រាស់​គំនិត​ដ៏​ល្អៗ​របស់​ពួកគេ។

អត្ថបទ​ដោយ៖ ROBIN SPIESS

អានអត្ថបទ

ភ្លក់​ម្ហូប​ឈ្ងុយឆ្ងាញ់​ក្នុង​តំបន់​អាស៊ាន

តោះ! ចូលរួម​ភ្លក់​ម្ហូប​ឆ្ងាញ់ៗ​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​នៅក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​នេះ។

អត្ថបទ​ដោយ Thina TOCH
និង

អានអត្ថបទ

ការរុករក​ទីក្រុង​ភ្នំពេញ៖ ភេសជ្ជៈ

ទីក្រុង​ភ្នំពេញ​ដែល​ធ្លាប់​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​គជ់​នៅ​អាស៊ី បាន​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ទីក្រុង​វប្បធម៌​ចម្រុះ ហើយ​ចំណុច​សម្គាល់​ដ៏​ល្បី​របស់​ទីក្រុង​នេះ គឺ​ចំណុច​ប្រសព្វ​នៃ​ទន្លេ​ទាំងបួន (ទន្លេ​ចតុមុខ) នៅ​ចំ​ចំណុច​កណ្តាល​បេះដូង​នៃ​ប្រទេស​កម្ពុជា។
អត្ថបទ​ដោយ CRISTYN LLOYD

អានអត្ថបទ

ការរុករក​ទីក្រុង​ភ្នំពេញ៖ ញ៉ាំ

ទីក្រុង​ភ្នំពេញ​ដែល​ធ្លាប់​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​គជ់​នៅ​អាស៊ី បាន​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ទីក្រុង​វប្បធម៌​ចម្រុះ ហើយ​ចំណុច​សម្គាល់​ដ៏​ល្បី​របស់​ទីក្រុង​នេះ គឺ​ចំណុច​ប្រសព្វ​នៃ​ទន្លេ​ទាំងបួន (ទន្លេ​ចតុមុខ) នៅ​ចំ​ចំណុច​កណ្តាល​បេះដូង​នៃ​ប្រទេស​កម្ពុជា។
អត្ថបទ​ដោយ CRISTYN LLOYD

អានអត្ថបទ

សំណេរ​ពី​ជ្រុង​មួយ​នៃ​ភូមិភាគ​ឦសាន

កាលពី​ព្រេងនាយ មាន​យុវជន​បី​នាក់​បាន​ចំណាយ​ពេល​ស្ទើរ​មួយ​ជីវិត​របស់​ពួកគេ​រស់នៅ​ក្នុង​ទីក្រុង​ទំនើប​ដ៏​តូច​ចង្អៀត​មួយ។ ថ្ងៃ​មួយ​ពួកគេ​ទាំង​បី​បាន​ឮ​ពាក្យ​ចចាមអារ៉ាម​អំពី​កំណប់​ធម្មជាតិ​ដែល​បាន​កប់​នៅក្នុង​ព្រៃ​ជ្រៅ​ដោយ​ចៃដន្យ។

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus