fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

តើ​ការអប់រំ​ផ្លូវភេទ​គួរតែ​បញ្ចូល​នៅក្នុង​កម្មវិធី​សិក្សា​ថ្នាក់​វិទ្យាល័យ​ដែរ​ឬ​ទេ?

គោលដៅ​នៃ​ការអប់រំ​ផ្លូវភេទ គឺ​ដើម្បី​ការពារ​សិស្សានុសិស្ស​ពី​ជំងឺឆ្លង​តាមរយៈ​ការ​រួមភេទ ការ​យាយី​ផ្លូវភេទ និង​ការ​ប៉ះពាល់​អវិជ្ជមាន​ផ្សេងៗ​ទៀត​ដែល​អាច​ជះឥទ្ធិពល​ដល់​ជីវិត​ផ្ទាល់ខ្លួន និង​អនាគត​របស់​ពួកគេ។

អានអត្ថបទ

ជំងឺ​ប្លែកៗ​ដែល​អ្នក​អាច​មិន​ធ្លាប់​ដឹង​ថា​មាន

ជា​ធម្មជាតិ មនុស្ស​ភាគច្រើន​ចូលចិត្ត​ភាព​រីករាយ ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​ខ្លាច​ភាព​រីករាយ​ដែរ។ នេះ​ជា​ឧទាហរណ៍​មួយ​នៃ​ប្រភេទ​ជំងឺ​ចម្លែក។

អានអត្ថបទ

វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​ផ្តល់​លទ្ធផល​ល្អ​លើ​អ្នក​ស្ម័គ្រចិត្ត

តើ​ពេលណា​ដែល​ស្ថានភាព​ជំងឺ​កូវីដ​១៩​នឹង​បញ្ចប់? តើ​បច្ចុប្បន្ន​ពួក​យើង​មាន​វ៉ាក់សាំង​ប្រើប្រាស់​បាន​ឬ​នៅ?

អានអត្ថបទ

តើ​ពិតជា​មាន​ខ្មោច​សង្កត់​មែន​ឬ​ទេ?

ខ្មោច​សង្កត់​អាច​ជា​បទពិសោធន៍​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​មួយ ប៉ុន្តែ​ក៏​មាន​វិធីសាស្ត្រ​ដែល​យើង​អាច​ធ្វើ​ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ​បាន។

អានអត្ថបទ

កិច្ចសម្ភាសន៍៖ តើ​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​ផ្ដោត​សំខាន់​លើ​អ្វី​ខ្លះ?

ឈ្វេងយល់​ពី​វិធីសាស្ត្រ​សំខាន់ៗ​ដើម្បី​បង្កើត​ភាព​លេចធ្លោ​ក្នុង​ការ​ដាក់​ពាក្យ​សុំ​ការងារ និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​សម្ភាសន៍​ការងារ។

អានអត្ថបទ

តើ​ត្រូវ​ពិនិត្យ​មើល​អ្វី​ខ្លះ​មុន​ប្រើប្រាស់​ផលិតផល​ធ្វើ​ឱ្យ​ស្បែក​ស?

ផលិតផល​ធ្វើ​ឱ្យ​ស្បែក​ស​អាច​ធ្វើការ​កែប្រែ​រូបរាង​ខាងក្រៅ​របស់​អ្នក​បាន ប៉ុន្តែ​វា​មិន​អាច​កែប្រែ​សុខភាព​របស់​អ្នក​ឱ្យ​ដូច​ដើម​វិញ​នោះ​ទេ ប្រសិនបើ​អ្នក​មិន​បាន​ប្រើប្រាស់​ផលិតផល​ទាំងនោះ​ឱ្យ​បាន​ត្រឹមត្រូវ។

អានអត្ថបទ

ហេតុ​អ្វី​បុគ្គល​ខ្លះ​មិន​ស្រួល​ខ្លួន​ពេល​ទទួលទាន​ទឹកដោះគោ?

ទឹកដោះគោ​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​មិន​ស្រួល​ខ្លួន​ក្រោយ​ទទួលទាន តែ​អ្នក​ក៏​អាច​ទប់ស្កាត់​បញ្ហា​នេះ​បាន​ដែរ។

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus