fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

អាថ៌កំបាំង​នៃ​កូវីដ៖ ការពិត ឬ​ការប្រឌិត?

រាងកាយ​របស់​មនុស្ស​ផលិត​សារធាតុ​នៃ​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ។ តើ​ពិភពលោក​អាច​ប្រើប្រាស់​អត្ថប្រយោជន៍​របស់​សារធាតុ​នៃ​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​ការពារ​ជំងឺ​កូវីដ​១៩​បាន​ដែរ​ឬ​ទេ?

អានអត្ថបទ

វា​ជា​ពេល​សម្រាប់​ទេសចរណ៍​ក្នុង​ស្រុក?

«ប្រសិនបើ​គាត់ (ប្រជាជន) ងាក​មក​ទេសចរណ៍​ក្នុង​ស្រុក វា​គឺជា​ចំណុច​ដ៏​ល្អ​ប្រសើរ​បំផុត ព្រោះ​វា​អាច​ជួយ​ដល់​សេដ្ឋកិច្ច​ប្រទេស​យើង»។

អានអត្ថបទ

គេហទំព័រ​ឌីជីថល​សម្រាប់​គ្រូបង្រៀន និង​អ្នក​អប់រំ

បង្កើន​ប្រសិទ្ធភាព​ថ្នាក់រៀន​អនឡាញ​របស់​អ្នក ដោយ​គ្រាន់តែ​ចាប់ផ្តើម​ប្រើប្រាស់​គេហទំព័រ​ទាំងនេះ និង​ដើម្បី​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រសើរ​ជាមួយ​សិស្ស​របស់​អ្នក។

អានអត្ថបទ

ត្រូវ​ប្រើប្រាស់​ឡេន​ភ្នែក (Contact Lenses) របៀប​ណា ដើម្បី​រក្សា​សុខភាព​ភ្នែក

ការប្រើប្រាស់​ឡេន​ភ្នែក​មិន​មាន​របៀបរបប និង​ពុំ​មាន​ស្តង់ដារ​គុណភាព​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​អ្នកជំនាញ អាច​ផ្តល់​ផល​ប៉ះពាល់​ដល់​សុខភាព​ភ្នែក​របស់​អ្នក​យ៉ាង​ធ្ងន់ធ្ងរ។

អានអត្ថបទ

ហេតុ​អ្វី​ជនរងគ្រោះ​ពី​ការរំលោភ​សេពសន្ថវៈ​មិន​ហ៊ាន​និយាយ​ការពិត?

ការព្រមព្រៀង គឺជា​តម្លៃ​សំខាន់​នៅក្នុង​ការ​រួមភេទ។ បើ​ភាគី​ណាមួយ​មិនបាន​ព្រមព្រៀង​ទោះបីជា​ដៃគូ​សង្សារ​ឬ​ប្តី​ប្រពន្ធ​ក្តី វា​ត្រូវ​ចាត់​ចូល​ជា​ការរំលោភ​សេពសន្ថវៈ​ដូចគ្នា។

អានអត្ថបទ

អាថ៌កំបាំង​នៃ​កូវីដ៖ ការពិត ឬ​ការ​ប្រឌិត?

តើ​ជំងឺ​រាតត្បាត​ថ្មី​ដែល​កំពុង​បំផ្លិចបំផ្លាញ​ប្រជាជន​ទូទាំង​ពិភពលោក គឺ​បណ្តាល​មក​ពី​ការ​កើនឡើង​នៃ​ចំនួន​មនុស្ស និង​ការ​អភិវឌ្ឍ​ដែរ​ឬ​ទេ? តើ​បរិស្ថាន​កំពុង​រុញច្រាន​មក​លើ​ពិភពលោក​វិញ​ដែរ​ឬ​យ៉ាង​ណា?

អានអត្ថបទ
ChhumChai Vattanak, fourth-year student, who is majoring in media management in Royal University of Phnom Penh, Cambodia, July 03, 2020. Photo: Sereyroth Chuop

បទសម្ភាសន៍៖ កង្វល់​របស់​យុវជន​អំពី​ទីផ្សារ​ការងារ​ជាមួយ​វត្តមាន​នៃ​ជំងឺ​កូវីដ​១៩

«ការសិក្សា​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ជាច្រើន​ខែ ហើយ​មួយវិញទៀត ខ្ញុំ​ក៏​មិន​ទាន់​អាច​រក​ការងារ​ធ្វើ​បាន»។

អានអត្ថបទ

តើ​អ្វី​ទៅ​ជា​ការនឿយហត់​នឹង​វិបត្តិ?

ព័ត៌មាន​ក្នុង​ឆ្នាំ​២០២០ ពោរពេញ​ទៅ​ដោយ​ព្រឹត្តិការណ៍​តានតឹង ដោយសារ​តែ​មាន​ការ​ផ្ទុះឡើង​ជាបន្តបន្ទាប់​នៃ​វិបត្តិ​នានា​នៅ​ជុំវិញ​ពិភពលោក។ តើ​យើង​អាច​ទ្រាំ​បាន​ទៅ​នឹង​ស្ថានភាព​ទាំងនេះ​បាន​ដល់​ពេលណា?

អានអត្ថបទ

ការ​ធ្វើបាប​បៀតបៀន និង​ការ​ចំអក​លេងសើច​នៅក្នុង​សង្គម

តើ​អ្វី​ទៅ​ជា​និយមន័យ​នៃ​ការធ្វើបាប​បៀតបៀន? តើ​អ្វី​ទៅ​ជា​ចលករ​ក្នុង​ការ​បែងចែក​ការធ្វើបាប​បៀតបៀន និង​ការ​ចំអក​ញ៉ោះ​លេង?

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus