ធ្មេចបើកៗ Focus ដំណើរការបានរយៈពេលមួយឆ្នាំហើយ។ Focus ចាប់ផ្តើមដំណើរកាលពីខែឧសភា នៅក្នុងឆ្នាំ២០២០ រាយការណ៍ព័ត៌មានពីជ្រុងផ្សេងៗ ជុំវិញជំងឺកូវីដ១៩ ដែលពេលនោះជាជំងឺដ៏ថ្មីស្រឡាង កំពុងរាតត្បាតជុំវិញពិភពលោក និងក្នុងប្រទេសកម្ពុជាផ្ទាល់ផងដែរ។ ដូចនេះ ការណ៍មានប្រភពព័ត៌មានអាចជឿជាក់ គឺជារឿងមួយដ៏ចាំបាច់បំផុត។ បន្ទាប់មក យើងក៏ចាំផ្តើមពង្រីកការរាយការណ៍លើប្រធានផ្សេងៗទៀតក្រៅពីកូវីដ ដោយផ្តោតលើយុវជនកម្ពុជា។ បច្ចុប្បន្ននេះ យើងផ្តោតសំខាន់លើការរាយការណ៍ព័ត៌មានលើប្រធានបទធំៗចំនួន៩ ក្នុងនោះរួមមាន៖ គួរដឹង លំហែ សុខុមាលភាព គ្រឿងបណ្តាលចិត្ត វប្បធម៌ អប់រំ អាជីព ហិរិញ្ញវត្ថុផ្ទាល់ខ្លួន និង ផែនដី។ ក្នុងការដំណើរការអស់រយៈពេលជាង១ឆ្នាំ កន្លងមកនេះ ក្រុមការងារ Focus បានឆ្លងកាត់ការសាកល្បងនិងមេរៀនជាច្រើន ដែលបានធ្វើឱ្យយើងទទួលបានបទពិសោធន៍ជាច្រើន។ មួយក្នុងចំណោមគុណតម្លៃទាំងបួនដែល Focus ប្រកាន់ខ្ជាប់គឺ ពួកយើងបន្តរៀន និងបន្តកែលម្អ។
ឥឡូវនេះ ក្រឡេកមកមើលស្នាដៃសំខាន់ៗ ដែលក្រុមការងារ Focus សម្រេចបាន ក្នុងរយៈពេលមួយឆ្នាំកន្លងមក។