fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

មកស្គាល់គ្រឹះស្ថានបោះពុម្ពក្នុងស្រុក ៥ ដែលមិនគួរមើលរំលង

ពេលខ្លះ ចង់អានសៀវភៅជាភាសាខ្មែរ និពន្ធដោយខ្មែរ។ ប៉ុន្តែ មិនដឹងថា គួរអានសៀវភៅពីគ្រឹះស្ថានបោះពុម្ពក្នុងស្រុកណា ដែលមាន​ខ្លឹមសារ​ល្អៗ?

អានអត្ថបទ

ដំណោះស្រាយ​ថាមពល​នៅ​កម្ពុជា​

ក្រុមហ៊ុន GreenYellow បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៨ នៅ​ប្រទេស​កម្ពុជា បាន​រក​ឃើញ​លក្ខណៈ​ពិសេស​របស់​ខ្លួន នៅ​ក្នុង​ទីផ្សារ​ផលិត​ថាមពល​របស់​ប្រទេស​នេះ។

អានអត្ថបទ

ធ្យូងអនាម័យមិនប៉ះពាល់បរិស្ថានប្រកបដោយនិរន្តរភាព

ក្រុមហ៊ុន ខ្មែរ គ្រីន ឆាខូល (Khmer Green Charcoal) ផ្តល់ជម្រើសថាមពលសម្រាប់ធ្វើម្ហូបប្រកបដោយនិរន្តរភាព ជំនួស​ការពឹងផ្អែក​ពី​អុស​-ធ្យូង។

អានអត្ថបទ

ព្រឹត្តិការណ៍សាកលវិទ្យាល័យ TEDx បានត្រឡប់មកវិញហើយ!

ព្រឹត្តិការណ៍ TEDxRUPP នឹងប្រព្រឹត្តិទៅជាលើកទី ២ នៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៥ ល្ងាច នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ “កំណប់កំបាំងភ្នែក” ។

អានអត្ថបទ

បទវិចារណកថា៖ តើការឈ្នះឆ្នោតរបស់អ្នកស្រី Kamala Harris មាន​ន័យយ៉ាងណា​ សម្រាប់​ក្មេងស្រីនៅទូទាំងពិភពលោក?

តើ​ការ​ទទួល​បាន​តំណែង​ដ៏​ខ្ពស់ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​ស្ត្រី​​ នៅ​ក្នុង​ប្រទេស​ដ៏​មាន​ភាព​ចម្រុះ​ជាតិ​សាសន៍​ខ្លាំង​មួយ​នេះ មាន​អត្ថន័យ​យ៉ាង​ណា​ដល់​ស្ត្រី​ឬ​ក្មេង​ស្រី​ដទៃ​ទៀត នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​នៅ​កម្ពុជា? 

អានអត្ថបទ

កីឡា​វាយ​សី​៖លេង​តាម​ក្បួនខ្នាត​

ប្រជាជន​កម្ពុជា​តាំងពី​វ័យ​កុមារ​ភាគច្រើន ប្រហែលជា​ធ្លាប់​លេង​កីឡា​វាយ​សី​នៅ​តាម​សួនច្បារ ឬនៅ​មុន​ផ្ទះ។ តើ​អ្នក​ដែល​ដឹង​ទេ​ថា កីឡា​វាយ​សី​អាច​លេង​បាន​តាម​ក្បួនខ្នាត​ត្រឹមត្រូវ ហើយ​មានការ​ប្រកួត​ថា្នក់​ជាតិ និង​អន្តរជាតិ​ថែមទៀត​ផង​?

អានអត្ថបទ

ការយល់ឃើញលើការវិលត្រឡប់ទៅសិក្សាក្នុងសាកលវិទ្យាល័យវិញ

ជំងឺកូវីដ១៩ បានធ្វើឱ្យសាស្រ្តាចារ្យ និងនិស្សិត ផ្លាស់ប្តូរទម្លាប់ពីការរៀន ក៏ដូចជាបង្រៀនក្នុងថ្នាក់ មករៀន និងបង្រៀនអនឡាញ ចាប់ពីខែមីនា កន្លងមកនេះ។
តើពួកគេ បានរៀនអ្វីខ្លះពីការសិក្សាអនឡាញ ហើយបទពិសោធន៍នេះធ្វើឱ្យពួកគេមើលមកលើការសិក្សាក្នុងថ្នាក់យ៉ាងដូចម្តេចខ្លះ? ម្យ៉ាងទៀត តើទំនាក់ទំនងរវៀងគ្រូនឹងសិស្ស មានលក្ខណៈខុសប្លែកគ្នាដូចម្តេចខ្លះ?

អានអត្ថបទ

ភាពយន្ត​ឯកសារទាំង​៥លើNetflix សម្រាប់ទស្សនា​ពេល​ឈប់​សម្រាក

អផ្សុក តែចង់​ធ្វើ​អ្វី​ឱ្យ​មាន​ប្រយោជន៍ លើស​ពី​ការ​មើលរឿងសម្រាប់តែការកំសាន្ត? Focus សូម​ណែនាំ​ភាពយន្តឯកសារ​ចំនួន​៥ ដែលជា​ប្រភេទ​ខ្លឹមសារ​អប់រំ ផ្តល់​ចំណេះដឹងទៅ​លើ​វិស័យ​ជាច្រើន និងអាច​ទស្សនា​បាន​នៅ​លើ​ Netflix បាន។​

អានអត្ថបទ

អស់​ល្អក់កករ​ជាមួយ​មិត្តភ័ក្ដិ​រឿង​អ្នកណា​ចេញលុយ​មុន​

តើ​អ្នក​កំពុង​រស់នៅ​ជាមួយ​មិត្តភ័ក្ដិ​? តើ​អ្នកមាន​គម្រោង​ធ្វើដំណើរ​កម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ​? តើ​រាល់ថ្ងៃ អ្នក​ញ៉ាំ​បាយ​ជាមួយ​ក្រុមការងារ​មែនដែរ​ឬទេ​? Focus សូម​ណែនាំ​កម្មវិធី​ប្រើប្រាស់​លើ​ទូរស័ព្ទ​មួយ ដើម្បី​ជៀសវាង​ការ​ឈ្លោះប្រកែក​គ្នា​រឿង​លុយកាក់ គឺ​នៅ​ទីនេះ។

អានអត្ថបទ

បារ​ប៊្លូឆីលី​៖ ត្រង់សេ​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ភ្នំពេញ​

តើ​រូប​ខ្ញុំ​ត្រូវ​រស់នៅ​ដោយ​កុហក​ខ្លួនឯង និង​គ្រួសារ​ដល់ពេលណា​? នៅ​បារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ជាទី​កន្លែង​ដែល​អាច​ឱ្យ​អ្នកមាន​អារម្មណ៍​ថា «ខ្ញុំ​ជា​ខ្ញុំ»…

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus