fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

យុវជនចូលរួមបន្តថែរក្សាវប្បធម៌នៃការពិភាក្សានៅកម្ពុជា ជាមួយវេទិកា «Politikoffee»

អបអរសាទរទិវាយុវជនអន្តរជាតិ២០២១!
មកស្គាល់ក្រុមយុវជន ដែលកំពុងដំណើរការវេទិកា Politikoffee ក្នុងគោលបំណងថែរក្សាវប្បធម៌នៃការពិភាក្សានៅកម្ពុជាទាំងអស់គ្នា។

អានអត្ថបទ

សង្ខេប​ព្រឹត្តិ​ការណ៍​សំ​ខា​ន់ៗ ជុំវិញ​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ក្រុង​តូក្យូ២០២០

ក្រៅពី​ការប្រកួត​យក​មេដាយ​រវាង​កីឡាករ​អន្តរជាតិ មានរឿង​រ៉ាង​ផ្សេង​ៗជា​ច្រើន ឆ្លុះបញ្ចាំង​ពី​ជីវិត​ជា​អត្តពលិក ដែល​បាន​បង្ហាញ​ក្នុងអំឡុងពេល​ប្រកួត។

អានអត្ថបទ

ចង់ចោលថ្មពិល តើអាចចោលនៅកន្លែងណាខ្លះ ក្នុងក្រុងភ្នំពេញ?

​​ការរៀបចំ​ដាក់​កាកសំណល់​ថ្មពិល​ឱ្យ​បាន​ត្រឹមត្រូវ ជា​ទម្លាប់​ថ្មី ដែល​យើង​គួរ​អនុវត្ត​ដើម្បី​សុវត្ថិភាព​ក្រុម​គ្រួសារ និង​បរិស្ថាន​ជុំវិញ​ខ្លួន​អ្នក។

អានអត្ថបទ

មកកំណត់អនាគតដែលយើងចង់បានជាមួយយុទ្ធនាការ «ភាពជោគជ័យកើតចេញពីខ្លួនយើង» របស់ KampumEra

សព្វថ្ងៃ​នេះ យើង​ឃើញ​វត្តមាន​របស់​សិល្បករ​សហសម័យ​ជាច្រើន​រូប កំពុង​ដឹកនាំ​ចលនា​នៃ​ការ​រស់​ឡើងវិញ​នៃ​មរតក​វប្បធម៌​ខ្មែរ (Khmer Cultural Renaissance)។ ពួក​គេ​កំពុងធ្វើការ​បង្កើត​ស្នាដៃ​សិល្បៈ​ថ្មីៗធ្វើ​ឱ្យ​វិស័យ​សិល្បៈ​ខ្មែរ​រស់រវើក​ឡើងវិញ​ដូចដែល​យើង​ធ្លាប់​មាន​ក្នុង​អំ​ឡុង​ទស្ស​វត្ស​ន៍៦០។ ពួក​គេ​កំពុងតែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង និង​ស្តារ​ឡើងវិញ​នូវ​វប្បធម៌​ដ៏​ចំណាស់​ដ៏​គួរ​ឱ្យ​ស្ងើចសរសើរ។ សកម្មភាព​ទាំងនេះ​កំពុង​នាំ​ប្រទេស​កម្ពុជា​ទៅ​រក​យុគសម័យ​ថ្មី​មួយ​គួរ​ឱ្យ​រំភើប​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត។

អានអត្ថបទ

ឈ្វេងយល់ពីការបំបៅកូនដោយទឹកដោះ

ការបំបៅដោះកូន គឺជាជម្រើសមួយដ៏ល្អបំផុតសម្រាប់សុខភាពទារក និងម្តាយ។ ជារៀងរាល់ឆ្នាំ សប្តាហ៍នៃការបំបៅកូនដោយទឹកម្តាយត្រូវបានប្រារព្ធឡើងនៅទូទាំងពិភពលោក នៅដើមខែសីហា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែសីហាដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីសារៈសំខាន់ និងតម្រូវការរបស់វា។

អានអត្ថបទ

តើអ្នកគួរទិញសត្វមកចិញ្ចឹម ឬទទួលយកពីកន្លែងសង្គ្រោះ?​

ការ​ទទួលយក​សត្វ​ចិញ្ចឹម​ពី​កន្លែង​សង្គ្រោះ មិន​ត្រឹមតែ​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​ខ្លួន​អ្នក​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ទង្វើ​មួយ​ដ៏​មាន​អត្ថន័យ​សម្រាប់​ជីវិត​សត្វ​អនាថា។

អានអត្ថបទ

Darren Yaw Foo Hoe ម្ចាស់​ជ័យលាភី​ក្នុង​កម្មវិធី​ពានរង្វាន់ សហគ្រិន​វ័យក្មេង​អាស៊ានឆ្នាំ២០២១

ទី​ក្រុង​ហូ​ជី​មីញ៖ ពានរង្វាន់​សហគ្រិន​វ័យក្មេង​អាស៊ាន​ប្រចាំឆ្នាំ ដែល​រៀបចំឡើង Business Media Group បាន​ប្រកាស​ឈ្មោះ​អ្នកឈ្នះ​ជា​ផ្លូវការ​ហើយ។ លោក Darren Yaw Foo Hoe មក​ពី​ក្រុមហ៊ុន Guardian Toys ដែល​ផលិត​ប្រដាប់​ក្មេង​លេង​បែប​អប់រំ​ផ្តោត​សំខាន់​លើ​មុខវិជ្ជា STEM ត្រូវ​បាន​តែងតាំង ជា​អ្នកឈ្នះ​ពានរង្វាន់​សហគ្រិន​វ័យក្មេង​ប្រចាំឆ្នាំ ២០២១ ប្រចាំ​អាស៊ាន។

អានអត្ថបទ

យុវជនជំនាន់ថ្មី និងទំនោរការងារបច្ចុប្បន្ន

សម្រាប់​យុវជន​ជំនាន់​ថ្មី ចំណុច​ដែល​ទាក់ទាញ​ក្នុង​ការ​ប្រឡូក​ក្នុង​វិស័យ​ការងារ មិនបាន​ផ្តោត​សំខាន់​ទៅលើ​ប្រាក់បៀវត្ស​ន៍​ល្អ​មួយ​មុខ​នោះ​ទេ។ ការ​អភិវឌ្ឍ​សមត្ថភាព ឯករាជ្យ​ភាព សេរីភាព ការ​ផ្តល់​តម្លៃ​ឱ្យ​គ្នា​ទៅវិញទៅមក​ក្នុង​ក្រុមការងារ ជាពិសេស​បទពិសោធន៍ ដែល​អាច​នឹង​ជួយ​សម្រេច​បានអ្វី​មួយ​ជា​របស់​ខ្លួនឯង​នៅ​ថ្ងៃ​អនាគត ជា​ការងារ​ដែល​ពួក​គេ​កំពុង​ស្វែងរក។

អានអត្ថបទ

ការយកចិត្តទុកដាក់លើកម្មសិទ្ធិបញ្ញាជាគំរូដ៏ល្អ ខណៈវិស័យអក្សរសិល្ប៍នៅកម្ពុជាកំពុងមានសន្ទុះទៅមុខ

ដើម្បី​អភិវឌ្ឍន៍​វិស័យ​អក្សរសិល្ប៍​នៅ​កម្ពុជា អ្នកជំនាញមើលឃើញថា វិស័យនេះ​ត្រូវការ ការចូលរួម​ពី​មនុស្ស​គ្រប់រូប​ ហើយ​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​កម្ម​សិទ្ធិ​បញ្ញា ​គឺជា​កត្តា​មិន​គួរ​មើល​រំលង​មួយ។

អានអត្ថបទ

វត្តមាន​របស់ Think Tank និង​សក្ដានុពល​របស់​អ្នកស្រាវជ្រាវ​វ័យក្មេង​នៅ​កម្ពុជា​

«ពេល​យុវជន​ចូលរួម​ក្នុង​វិស័យ​គោលនយោបាយ​សាធារណៈ ពួក​គេ​អាច​យល់​ពី​របៀប​ដែរ​រដ្ឋាភិបាល​បង្កើត​គោលនយោបាយ និង​រៀបចំ​វិធី ដើម្បី​ឆ្លើយតប និង​រៀន​សូត្រ​ពី​ដំណើរការ​នេះ​ប្រសិនបើ​ពួក​គេ​អាច​ចូលរួម​និង​បញ្ចេញមតិ​ដោយខ្លួនឯង»

អានអត្ថបទ

ភ្លើងព្រៃ៖ ស្នាដៃ​បកប្រែ​អក្សរសិល្ប៍​ថ្មី​បំផុតពី​គ្រឹះស្ថាន​បោះពុម្ព​កម្ពុ​មេ​រា​

Focus បាន​ជួប​សម្ភាសន៍​អ្នកនាង សូ ភី​ណា សហ​ស្ថាបនិក​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​កម្ពុ​មេ​រា ដែល​ចែករំលែក​បទពិសោធន៍ បកប្រែ​ស្នាដៃ​អក្សរសិល្ប៍​ចុងក្រោយ​របស់​ខ្លួន គឺ «ភ្លើងព្រៃ និង​រឿងនិទាន​ដទៃទៀត» ព្រមទាំង​ពិភាក្សា​អំពី​ដំណើរការ​បកប្រែ​អក្សរសិល្ប៍​បរទេស ដែល​ប្រកបដោយ​គុណភាព និង​ស្របច្បាប់ សម្រាប់​អ្នកអាន​នៅ​កម្ពុជា។

អានអត្ថបទ

អេ​កូ​ទេសចរណ៍៖ ដើរលេង​ផង រួម​ថែរក្សា​បរិស្ថាន​ផង​

មកស្គាល់អេកូទេសចរណ៍​សំខាន់ ក្នុងខេត្ត​ដែល«ឱជារសតំបន់»បានទៅដល់។ សម្រាប់​អ្នកដំណើរ​សម័យថ្មី ​អេ​កូ​ទេសចរណ៍ គឺជា​និន្នាការ​ដែល​កំពុង​មានការ​គាំទ្រ​ច្រើន ជាពិសេស​ក្នុង​ចំ​នោម​យុវជន។ ការ​ធ្វើដំណើរ​ប្រកបដោយ​ចីរ​ភាព​នេះ​គឺជា​មធ្យោបាយ​ស​ម្រា​ក​លំហែ​កាយ និង​ជា​មធ្យោបាយ​ដើម្បី​ជួយ​ជីវភាព​អ្នកស្រុក​។

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus