fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

បុគ្គលឆ្នើម​៖ចៅ មនោរម្យ ស្ថាបនិក​សហគ្រាស Compost City​

Compost City ត្រូវ​បាន​បង្កើត​ឡើង​ចេញពី​បេសកកម្ម​ផ្ទាល់ខ្លួន​របស់​មនោរម្យ ដើម្បី​កាត់បន្ថយ​សំរាម​ពី​ជីវិត​រស់នៅ​របស់​គាត់។ ក្នុង​បេសកកម្ម​នេះ មនោរម្យ​ទទួល​បានការ​ជំរុញ​ទឹកចិត្ត​ចេញ ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗចំនួន២ គឺ​កូដកម្ម​មិន​ប្រមូល​សំរាម​ដោយ​កម្មករ​នៅ​អ៊ីតាលី​ក្នុង​អំឡុង​ទសវត្សរ៍៩០ និង​ការ​រីក​ដុះដាល​នៃ​ចលនារស់នៅ​ដោយ​គ្មាន​សំរាម។

អានអត្ថបទ

បុគ្គលឆ្នើម​៖គឹម កុសុម៉ា នាយក​អភិវឌ្ឍ​អាជីវកម្ម​និង​ឌីជីថល Impact Hub

នៅ​ឆ្នាំ2017 កុសុម៉ា បាន​ចូល​ធ្វើការ​នៅ Impact Hub ក្នុងនាម​ជាម​ន្ត្រី​ទំនាក់ទំនង​សាធារណៈ។ នៅ​ទីនេះ​ហើយដែល​កញ្ញា​បាន​រក​ឃើញ​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​ចំពោះ​ការផលិត​វីដេអូ ហើយ​ចាប់​តាំងពី​ពេលនោះ​មក កញ្ញា​បាន​បន្ត​បង្កើត​មាតិកា​បែប​អប់រំ និង​ជុំ​រុញ​ទឹកចិត្ត ដើម្បី​ពង្រីក​បណ្ដាញ​ទំនាក់ទំនង​នៃ​កន្លែង​ធ្វើការ​រួម​មួយ​នេះ។

អានអត្ថបទ

បុគ្គលឆ្នើម​៖សៀង សុខចេង សហស្ថាបនិកគេហទំព័រវប្បធម៌

សុ​ខចេង និង Alix បាន​ចាប់ផ្ដើមដំណើរការ​ វប្បធម៌ ដោយបង្កើត​មាតិកា​ឌីជីថល​បែប​កម្សាន្ត​ ក្នុង​គោលបំណង​ផ្ដល់​ឱ្យ​យុវជន​កម្ពុជា​នូវ​ព័ត៌មាន​ដែល​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន ដើម្បី​ជួយ​ពួក​គេ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ជីវិត និង​រស់នៅ​ឱ្យ​បាន​ពេញ​បរិបូរ​ ទៅ​តាម​សក្ដានុពល​ដែល​ពួក​គេ​មាន។

អានអត្ថបទ

បណ្ណសារ​ឌីជីថល​ទួល​ស្លែង​បង្កើត​ភាព​ងាយស្រួល​ដល់​យុវជន​ខ្មែរ​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រខ្មែរក្រហម

ចំណាយ​ពេល​អស់​ប្រមាណ ៣ឆ្នាំ ក្នុង​ការរៀបចំ សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​  បាន​ដាក់បញ្ចូល​ឯកសារ​របស់​ខ្លួន​ប្រហែល ៤សែនទំព័រ ទៅកាន់​លើ​វេបសាយ​ផ្លូវការ​របស់​សារមន្ទីរ។ វា​មានលទ្ធភាព​អនុញ្ញាត​ឱ្យ​សាធារណៈ​ជន​នៅ​ទូទាំង​ពិភពលោក​ចូល​ទស្សនា​ដើម្បី​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​កាន់តែ​ងាយស្រួល។ 

អានអត្ថបទ

បទសម្ភាសន៍​ជាមួយ​លោកគ្រូ វិក្រាន្ត៖ Burnout ជា​ភាព​អស់កម្លាំង​ចិត្ត​លើ​ការងារ នៅ​ពេល​ស្ត្រេស​វិវត្ត​ទៅជា​ភាព​អវិជ្ជមាន

តើ​ធ្វើ​យ៉ាងណា​ទើប​យើង​អាច​សម្គាល់ថា ស្ត្រេស​កំពុង​វិ​វត្ថ​ទៅជា burnout​?ហើយ​តើ​បុគ្គល​អាច​ទ្រាំទ្រ​នឹង burnout បាន​កម្រិត​ណា​?ហើយ​តើ​ការ​លាឈប់​ពី​ការងារ ជា​ដំណោះស្រាយ​រឺ​ទេ​?

អានអត្ថបទ

យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់យានយន្ដអគ្គិសនីដំបូងបង្អស់នៅកម្ពុជា

ក្នុងយុទ្ធនាការ​រយៈពេល​ពេញ​មួយ​ខែ​កុម្ភៈនេះ សារធារណជន​មាន​ឱកាស​បាន​សាកល្បង​ជិះ​យាន​យន្ដ​អគ្គីស​នី​ដោយ​ផ្ទាល់ រាប់ចាប់ពីកង់ ម៉ូតូ និង​រថយន្ត ដែលយានយន្តទាំងនេះ​នឹងចូលរួមចំណែក​ជួយ​កាត់បន្ថយផលប៉ះពាល់បរិស្ថាន ក៏ដូចជាជួយផ្នែកសេដ្ឋកិច្ច​ដោយកាត់បន្ថយការ​ចំណាយ​លើ​ប្រេង​សាំង។

អានអត្ថបទ

ស្វែងយល់​ពី Burnout៖ ជា​អាការៈ​អ្វី​ឲ្យ​ប្រាកដ​?

Stress និង Burnout ជា​អាការៈ​ពីរ​ខុសគ្នា ដែល​តែងតែ​មាន​ភាព​យល់​ច្រឡំ ក្នុង​ចំ​ណោមមនុស្ស​ទូទៅ​ថា វា​មាន​ឥទ្ធិពល​ប្រហែលគ្នា តែ​ការពិត burnout ជា​អាការៈ​មួយ​ខុស​ដាច់​ពី stress ធម្មតា។

អានអត្ថបទ

ទម្លាប់​មួយចំនួន​ជួយ​រំសាយ​អារម្មណ៍ ក្រោយ​រវល់​ពេញមួយថ្ងៃ​

ជាមួយ​នឹង​ការងារ​ដែល​រវល់​ពេញមួយថ្ងៃ រាងកាយ​និង​ខួរក្បាល​របស់​យើង ប្រាកដជា​ត្រូវការ​ការ​បន្ធូរ​អារម្មណ៍ និង​សម្រាក​យកកម្លាំង ទាំង​កាយ និង​ចិត្ត​មកវិញ។

អានអត្ថបទ

BLACK៖«ទាល់តែ​មាន​ម្នាក់​និយាយ ទើប​អ្នក​ផ្សេង​​ហ៊ាន​និយាយ​ដែរ​»

សៀវភៅកំណត់​ហេតុ​មួយ ដែល​ទើប​ចេញផ្សាយ​កាលពីដើម​ឆ្នាំ ២០២១ មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា “BLACK​” ចងក្រង​ឡើង​ដោយ​លោក កៅ សុខ​ម៉ៅ ហៅក្រៅ Kyle Kao រៀបរាប់​ពី​ការ ធំធាត់​នៅ​ក្នុង​គ្រួសារ​មាន​ច្បាប់​ទម្លាប់ និង​ក្រម​វិន័យ​ក្នុង​ការរស់នៅ​យ៉ាង​តឹងតែង​មួយ ប៉ុន្តែ​បាន​ជម្នះ​នូវ​រាល់​ឧបសគ្គ​រហូតមកដល់​សម្រេច​បំណង​បន្ត​ការសិក្សា​នៅ​បរទេស។

អានអត្ថបទ

អត្ថប្រយោជន៍នៃការស្គាល់អារម្មណ៍ខ្លួនឯង

ការ​ស្គាល់​ពី​ខ្លូន​ឯង អាច​ផ្តល់​គុណសម្បត្តិ​ជាច្រើន​ដល់​ខ្លួន​អ្នក។ ក្នុង​នោះ​ដែរ វា​អាច​ជួយ​បន្ធូរបន្ថយ​ភាព​ស្មុគស្មាញ និង​ស្ត្រេស​បាន ពីព្រោះ​នៅពេល​ដែល​អ្នក​ស្គាល់​ពី​អារម្មណ៍​ខ្លួនឯង អ្នក​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ល្អ​ជាង​មុន។ ភាគច្រើន​នៃ​បញ្ហា អាច​បណ្តាល​មក​ពីក​ត្តា​ក្រៅ​ខ្លួន និង​ក្នុង​ខ្លួន​របស់​អ្នក​ផ្ទាល់​តែម្តង។

អានអត្ថបទ

The Gentry​ ជួយ​ឱ្យ​សាធារណជនយល់​ពី​តម្លៃ​ស្ថាបត្យកម្ម​

«តើ​យើង​មាន​ផ្ទះ​ក្នុង​ក្តី​ស្រ​ម៉ៃ​ឬទេ​?» នោះ​គឺជា​សំនួរ​ដែល​ស្ថាបនិក​ម្នាក់​របស់ The Gentry ឧស្សាហ៍​សួរ នៅ​ពេល​ដែលគេ​សួរ​ថា Gentry ជា​អ្វី។

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus