fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

ចំណុចគួរពិចារណាមុននឹងធ្វើការរំលែកព័ត៌មាននៅលើប្រព័ន្ធអុីនធឺណិត

តើ​អ្នក​ដែល​គិត​ស្រ​ម៉ៃ​ទេ​ថា​សុភាសិត​ខ្មែរ​«ក្អែកមួយជាក្អែកដប់»នៅតែ​បង្កប់ខ្លួន​យ៉ាង​ជ្រៅ​នៅក្នុង​សម័យកាល​ទំនើប នៃ​ការចែក​រំលែក​ព័ត៌មាន​តាម​បណ្តាញ​សង្គម​?

អានអត្ថបទ

សកម្មភាព​២​បែប ជួយ​ឱ្យ​លេចធ្លោ​នៅ​សាកល​វិទ្យាល័យ

ឥឡូវនេះ សិស្សានុសិស្ស​ដែល​បាន​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ កំពុង​ដាក់ពាក្យ​ចូលរៀន​ថ្នាក់​ឧត្ដម​សិក្សា​ហើយ។ ការងារ​បន្ទាប់ គួរ​ធ្វើអ្វី​ខ្លះ ពេលចូលរៀន​ថ្នាក់​សាកលវិទ្យាល័យ​ ជួប​ជា​មួួយ​មនុស្ស​ប្លែក​មុខ​?

អានអត្ថបទ

អ្នកចម្រៀង​ជំនាន់​ទី៣នៃ​គ្រួសារ​ត្រកូល «សុីន»

ទោះពេលវេលាបានឆ្លងផុតទៅយូរឆ្នាំយ៉ាងណាក្តី សមិទ្ធផលចម្រៀងរបស់ អធិរាជសម្លេងមាស សុីន សុីសាមុត នៅតែស្ថិតក្នុងចិត្តប្រជាជនកម្ពុជាជានិច្ច។
មកស្គាល់ចៅស្រីបង្កើតរបស់អធិរាជ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា។

អានអត្ថបទ

សម្លឹង​មើល​ទៅ​មុខ – ២០២១

ជំហាន​ដំបូង អ្នក​គួរ​ស្វែងរក​គំនិត​ដែល​ជំរុញ​ទឹកចិត្ត​អ្នក។ បន្ទាប់មក ដាក់​គោលដៅ​ខ្លួនឯង ដើម្បី​សម្រេចការ​ងារ​ឱ្យ​បាន​ក្នុង​ឆ្នាំ ២០២១។ ក្នុង​នោះ​ដែរ អ្នក​ក៏អាច​ទទួល​បានការ​ជំរុញ​ទឹកចិត្ត​ពី​បុគ្គល​គម្រូ នៅក្នុង​សង្គម ហើយ​ទទួល​បានការ​បំផុសគំនិត​ពី​បុគ្គល​ដែល​អ្នកចូលចិត្ត។

អានអត្ថបទ

Focus អានប្រចាំខែ «មករា»

ការស្វែងរក​ប្រភេទ​សៀវភៅ ដែល​អាច​ឆក់​យក​ចំណាប់​អារម្មណ៍​របស់​អ្នក​គឺជា ជំហាន​ដំបូង​ក្នុង​ការបង្កើត​ទម្លាប់​ក្នុង​ការ​អាន។ មក​ស្គាល់​សៀវភៅ៥ក្បាល​ប្រចាំខែ ដែល​ណែនាំ​ដោយក្រុម​ការងារFocus។

អានអត្ថបទ

ក្រឡេកមើលនិន្នាការកើត​ឡើង​ក្នុងឆ្នាំ២០២០ ក្រៅពីកូវីដ១៩ (ភាគ២)

កូវីដ១៩ ពិតណាស់ ជាប្រធានបទដ៏ធំមួយប្រចាំឆ្នាំ២០២០ ដែលពេលខ្លះក៏ធ្វើឱ្យមនុស្សម្នាធុញទ្រាន់នឹងវាដែរ ព្រោះវាជារឿងមួយ មិនចេះចប់មិនចេះហើយ។ ក្រៅពីកូវីដ១៩ យើងមើលឃើញថា មាននិន្នាការជាច្រើនបានកើតឡើងក្នុងឆ្នាំ២០២០ដែរ ជាពិសេស​នៅ​លើ​បណ្តាញ​អ៊ីនធើណិត។

អានអត្ថបទ

ក្រឡេកមើលនិន្នាការកើត​ឡើង​ក្នុងឆ្នាំ២០២០ ក្រៅពីកូវីដ១ (ភាគ១)

កូវីដ១៩ ពិតណាស់ ជាប្រធានបទដ៏ធំមួយប្រចាំឆ្នាំ២០២០ ដែលពេលខ្លះក៏ធ្វើឱ្យមនុស្សម្នាធុញទ្រាន់នឹងវាដែរ ព្រោះវាជារឿងមួយ មិនចេះចប់មិនចេះហើយ។ ក្រៅពីកូវីដ១៩ យើងមើលឃើញថា មាននិន្នាការជាច្រើនបានកើតឡើងក្នុងឆ្នាំ២០២០ដែរ ជាពិសេស​នៅ​លើ​បណ្តាញ​អ៊ីនធើណិត។

អានអត្ថបទ

អ្វីគួរដឹង មុនធ្វើដំណើរផ្សងព្រេងបោះតង់

ដំណើរ​ផ្សងព្រេង​បោះតង់ ប្រៀប​បីដូច​ជា​ការ​ត្រាច់ចរ​កំសាន្ត ក្នុង​ការ​ស្វែងយល់​ពី​ខ្លួនឯង និង​អ្នកដទៃ តាមរយៈ​ការ​បន្សាំ​ខ្លួន​ទៅ​នឹង​ធម្មជាតិ។ប៉ុន្តែ​ធ្វើ​យ៉ាងណាទើប​ដំណើរ​ផ្សងព្រេង​នេះប្រព្រឹត្តទៅ​ដោយ​រលូន​?

អានអត្ថបទ

៤ វិធីសាស្ត្រដែលអាចជួយយើងកែប្រែទម្លាប់បែបវិជ្ជមាន

នៅពេល​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំ​ថ្មី រឿង​ល្អ​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ ការ​ចំ​ណាយ​ពេល​សញ្ជឹង​គិត​ អំពីអ្វី​ដែល​កើតឡើង​កន្លងមក ព្រមទាំង​រៀបចំ​ការ​ចាប់ផ្តើមសម្រាប់​ឆ្នាំ​ថ្មី ដោយ​គ្មាន​ការ​ដាក់ សម្ពាធ​ខ្លួនឯង។

អានអត្ថបទ

យុទ្ធសាស្រ្តដើម្បីធ្វើមានការអភិវឌ្ឍខ្លួនឯងប្រកបដោយចីរភាព

ជាជាង​បង្កើត​ការ​តាំងចិត្ត​សម្រាប់​ឆ្នាំ​ថ្មី យើង​គួរតែ​ផ្តោត​លើ​ការបង្កើត​ប្រព័ន្ធ​មួយ ដើម្បី​បង្កើត​ទម្លាប់​ប្រចាំថ្ងៃ ដើម្បី​ជួយ​អ្នក​ឱ្យ​សម្រេច​អ្វី​ដែល​ខ្លួន​ចង់បាន។

អានអត្ថបទ

ហេតុអ្វី​បាន​ជា​ការ​តាំងចិត្ត​សម្រាប់​ឆ្នាំ​ថ្មី អាច​បង្ក​ផល​អាក្រក់​ជា​ជាង​ផល​ល្អ​?

ប្រសិនបើ​អ្នក​ស្ថិតនៅ​ក្នុង​ស្ថានភាព​ណាមួយ​ដូច​ខាងក្រោម អ្នក​ប្រហែលជា​ត្រូវ​កែតម្រូវ​ឡើងវិញ គោលដៅ​ឡើងវិញ​របស់​អ្នក។

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus