
មុំផ្សេងមួយលើជនពិការ៖ ការមើលឃើញលើភាពអាចធ្វើបាន
ដើម្បីជាផ្នែកមួយក្នុងការរួមចំណែកលើកកម្ពស់ជនពិការ និងឈានទៅរកសង្គមបរិយាបន្នមួយ
ការផ្លាស់ប្តូរផ្នត់គំនិត ក្នុងការមើល ឬយល់ឃើញ លើជនពិការជាចំណុចមិនគួរមើលរំលងមួយ។
ព័ត៌មានដើម្បីជួយលោកអ្នក និងក្រុមគ្រួសារអ្នកក្នុងការរស់នៅប្រចាំថ្ងៃដោយសុភមង្គល និងសុខភាពល្អ
អាចហៅផងដែរថា អ៊ិនកូវី ២០១៩ ឬវីរុសកូរ៉ូណាថ្មី ២០១៩
ពាក្យថា “មេរោគកូរ៉ូណា” ផ្សំឡើងមកពីពាក្យ “មេរោគ” និង “កូរ៉ូណា” ដែលជាភាសាឡាតាំងមានន័យថា “កម្រងផ្កា ឬមកុដ”។ គេអាចកំណត់លក្ខណ:សម្គាល់របស់មេរោគនេះបានតាមរយ:បន្លាស្រួចៗព័ទ្ធជុំវិញនៅលើផ្ទៃខាងក្រៅរបស់វា ហើយមេរោគនេះស្ថិតនៅក្នុងក្រុមគ្រួសារមេរោគដ៏ធំមួយដែលអាចបង្កជំងឺដល់មនុស្ស និងសត្វបាន។ មេរោគមួយចំនួននៃគ្រួសារមេរោគកូរ៉ូណា អាចបង្កឱ្យមនុស្សមានរោគផ្លូវដង្ហើមពីជំងឺផ្ដាសាយធម្មតារហូតដល់ជំងឺធ្ងន់ធ្ងរជាច្រើនទៀត ដូចជាជំងឺរោគសញ្ញាផ្លូវដង្ហើមម៊ឺស (MERS) និងជំងឺរោគសញ្ញាផ្លូវដង្ហើមសារ (SARS)។
មេរោគដែលគេរកឃើញថ្មីបំផុតមួយនៅក្នុងគ្រួសារមេរោគកូរ៉ូណា គឺត្រូវបានគេដឹងថាបង្កឱ្យមានជំងឺកូវីដ១៩ ដែលជាជំងឺមួយប៉ះពាល់ដល់សួត និងផ្លូវដង្ហើមរបស់មនុស្ស។ មេរោគនេះអាចរីករាលដាលជាចម្បងតាមរយៈតំណក់ទឹកមាត់ នៅពេលអ្នកដែលឆ្លងជំងឺនិយាយ ក្អក ឬកណ្ដាស់។
ការឆ្លងមេរោគកូរ៉ូណាភាគច្រើននឹងអាចបង្កទៅជាជំងឺផ្លូវដង្ហើមដែលមានលក្ខណ:ស្រាល និងមធ្យម ហើយអាចជាសះស្បើយឡើងវិញដោយមិនចាំបាច់ត្រូវការទទួលការព្យាបាលពិសេសពីមន្ទីរពេទ្យឡើយ។ រោគសញ្ញាទូទៅនៃជំងឺកូវីដ១៩ គឺគ្រុនក្តៅ ក្អកស្ងួត និងអស់កម្លាំង។ អ្នកជំងឺខ្លះក៏អាចមានអាការៈឈឺចុកចាប់រាងកាយ តឹងច្រមុះ ឈឺបំពង់ក ឬរាកផងដែរ។ រោគសញ្ញាទាំងនេះភាគច្រើនមានលក្ខណ:ស្រាល ហើយលេចចេញបន្តិចម្តងៗ។ មនុស្សខ្លះទៀតដែលឆ្លងមេរោគនេះ លេចចេញតែរោគសញ្ញាស្រាលប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ បុគ្គលគ្រប់រូបសុទ្ធតែអាចធ្លាក់ខ្លួនឈឺធ្ងន់ដោយសារការឆ្លងជំងឺកូវីដ១៩ ជាពិសេសទៅទៀតនោះ សូម្បីតែអ្នកដែលមានរោគសញ្ញាស្រាលក៏អាចចម្លងមេរោគនេះទៅអ្នកដទៃបានយ៉ាងរហ័សផងដែរ។ ដូច្នេះ មនុស្សគ្រប់វ័យទាំងអស់ដែលមានអាការ:គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម គួរតែស្វែងរកការធ្វើតេស្ដ និងការព្យាបាលជាបន្ទាន់។
ដូចគ្នាទៅនឹងជំងឺផ្លូវដង្ហើមផ្សេងៗដូចជាជំងឺផ្ដាសាយធំ ឬផ្ដាសាយទូទៅ ការចាត់វិធានការទៅលើសុខុមាលភាពសាធារណៈពិតជាមានសារសំខាន់ណាស់ក្នុងការបន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ហើយវិធានការទាំងនេះរួមមាន៖
រហូតមកដល់ពេលនេះ យើងពុំទាន់មានវ៉ាក់សាំងការពារ ហើយក៏ពុំមានថ្នាំព្យាបាលមេរោគនេះឱ្យជាសះស្បើយនៅឡើយនោះទេ។ អ្នកឆ្លងដែលមានអាការៈស្រាល គឺអាចសម្រាកព្យាបាលដោយខ្លួនឯងនៅផ្ទះបាន ហើយចំណែកឯអ្នកឆ្លងដែលមានអាការៈធ្ងន់ធ្ងរ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យដើម្បីទទួលការថែទាំ និងការសង្គ្រោះជីវិតចាំបាច់រហូតដល់អាចជាសះស្បើយឡើងវិញ។ អ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរភាគច្រើនអាចជាសះស្បើយ ដោយសារការយកចិត្តទុកដាក់ថែទាំចាំបាច់បែបនេះពីមន្ទីរពេទ្យ។
វ៉ាក់សាំងការពារ និងថ្នាំដែលមានសក្ដានុពលមួយចំនួនក្នុងការព្យាបាលជំងឺកូវីដ១៩ គឺកំពុងត្រូវបានគេធ្វើការស្រាវជ្រាវនៅឡើយ។ វ៉ាក់សាំង និងថ្នាំទាំងនោះកំពុងត្រូវបានគេសាកល្បងប្រើប្រាស់នៅបណ្តាប្រទេសជាច្រើន ហើយអង្គការពិភពលោកមួយចំនួនដូចជាអង្គការសុខភាពពិភពលោក ក៏កំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដល់ការបង្កើតវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺកូវីដ១៩ នេះផងដែរ៕
ដើម្បីជាផ្នែកមួយក្នុងការរួមចំណែកលើកកម្ពស់ជនពិការ និងឈានទៅរកសង្គមបរិយាបន្នមួយ
ការផ្លាស់ប្តូរផ្នត់គំនិត ក្នុងការមើល ឬយល់ឃើញ លើជនពិការជាចំណុចមិនគួរមើលរំលងមួយ។
ការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការឆ្លង និងចម្លងមេរោគកូវីដ១៩ ដែលលាក់មុខនេះបាន យ៉ាងមានប្រសិទ្ធភាព។
សហគ្រាសសង្គមមួយ បង្តើតផលិតផលសំឡីអនាម័យស្ត្រី ដើម្បីផលប្រយោជន៍បរិស្ថាន និង សុខភាពស្ត្រី។
ការរើសអើងលើអ្នកឆ្លងមេរោគអេដស៍នៅបន្តមាននៅក្នុងសង្គមកម្ពុជា។ តើកម្ពុជាមានវិធានការណ៍អ្វីខ្លះ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍?
ការសង្ស័យទៅលើសមត្ថភាពខ្លួនឯងគ្រប់ពេលវេលា មិនមែនជារឿងល្អនោះ។ អ្នកគួរតែពិចារណាពីបញ្ហានេះឡើងវិញ ដើម្បីបង្កើនទំនុកចិត្តមកលើខ្លួនឯង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន។
តោះធ្វើតេស្តរកមេរោគអេដស៍ទាំងអស់គ្នា ប្រសិនបើអ្នកគិតថា ខ្លួនកំពុងប្រឈមខ្ពស់នឹងការឆ្លង។
«យើងត្រូវតែចាប់ផ្តើមក្នុងចំណុចណាមួយ ព្រោះយើងមិនអាចទៅមុខបានទេ បើយើងអត់ចាប់ផ្តើមនោះ។ » – Saint
ដល់ពេលចូលរៀនវិញហើយ Focus សូមណែនាំអ្នកឱ្យស្គាល់ពីកម្មវិធីលើទូរស័ព្ទដៃ និងកុំព្យូទ័ររទាំងអស់នេះ ដែលជួយអ្នកក្នុងការសិក្សា និងរៀបចំកិច្ចការសាលាឱ្យបានកាន់តែប្រសើរ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ សង្គមតែងតែប្រើប្រាស់ពាក្យដូចជា បុរសអង់អាច បុរសដើមទ្រូងប្រាំហត្ថ ប្រុសពេញតួ ដើម្បីរៀបរាប់ពីអត្តចរិត ដែលសង្គមខ្មែរចង់ឲ្យមនុស្សប្រុស ធ្វើតម្រាប់តាម។ តើវាមានផលប៉ះពាល់អ្វីខ្លះ ដល់មនុស្សគ្រប់រូប ជាពិសេសមកលើបុរស នៅពេលដែលសង្គមមានផ្នត់គំនិតបែបនេះ?
«ខ្ទើយ!» ដោយសារកង្វះខាតនៃពាក្យខ្មែរ មនុស្សភាគច្រើនតែងតែប្រើពាក្យ ខ្ទើយ ដើម្បីសម្គាល់សមាជិកនៃសហគមន៍ឥន្ទធនូ។ ដោយគ្មាននិយមន័យច្បាស់លាស់ ពេលខ្លះ ពាក្យនេះ ត្រូវបានប្រើប្រាស់ ក្នុងគោលបំណងមាក់ងាយ និងចំអកទៅលើសមាជិកនៃសហគមន៍នេះ។
តើអ្នកចង់ដឹងទេថា ដំណើរជីវិតការងារជាអ្នកចិត្តសាស្ត្រមានលក្ខណៈដូចម្តេច? ឈ្វេងយល់អាជីពជាអ្នកចិត្តសាស្ត្រតាមរយៈ អ្នកនាង យឹម សុធារី ដែលមានបទពិសោធន៍ជាង១៥ឆ្នាំបម្រើការងារនៅក្នុងអាជីពនេះ។