fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

អ្វីទៅជាឥទ្ធិពលនៃច្រកទ្វារ(The Doorway Effect)?

ការ​ចងចាំ​របស់​មនុស្ស​អាច​មានការ​ប្រែប្រួល​ទៅតាម វ័យ និង សុខភាព​ខួរក្បាល។ ប៉ុន្តែ​ចំណុច​សំខាន់​មួយ ដែល​មនុស្ស​មួយចំនួន​មិនបាន​គិតដល់ ឬស្ទើរតែ​មិន​ជឿ​ថា​មានតែ​ម្តង​នោះ​គឺ ឥទ្ធិពល​នៃ​ច្រក​ទ្វារ ឬដែល​ភាសាអង់គ្លេស​ត្រូវ​បាន​គេ​ហៅថា The Doorway Effect។

អានអត្ថបទ

ស្វែងយល់​ពី​ជំងឺ​ប៉ះទង្គិច​ផ្លូវចិត្ត PTSD៖ យល់​ពី​អារម្មណ៍ និង​ទង្វើ​អ្នក​នៅ​ជុំវិញ​

ហេតុអ្វីបានជា​ពេលខ្លះ បុគ្គល​មួយ​ចំនួន​លេចចេញ​នូវ​អារម្មណ៍​ភ័យ​ខ្លាំង ខឹង​សម្បារ គេង​មិន​លក់ បញ្ចេញ​សកម្មភាព​ខុសធម្មតា ខ្លាច​ឡាន ឬ​ទូក ខ្លាច​ភាព​ងងឹត ឬ​ឃើញ​ពណ៌​មួយ​ណា​ហើយ មាន​ប្រតិកម្ម ហើយ​ពេលខ្លះ​ទៀត ជៀសវាង​ទៅ​កន្លែងណា​មួយ។ តើ​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មាន​ប្រតិកម្ម​បែបនេះ​?

អានអត្ថបទ

ការផ្លាស់ប្ដូរ​របៀប​រស់​នៅ​សាមញ្ញ​ៗទាំង៥យ៉ាង សម្រួលការ​គេង​មិន​លក់

បុគ្គល​ម្នាក់​ៗ​ប្រហែលជា​ធ្លាប់​មាន​បទពិសោធន៍​នៃ​ការ​គេង​មិន​លក់ ដោយ​ទាំង​មិន​ដឹង​ខ្លួន។ ប្រសិនបើ​អ្នក​មិន​ដែល​ជួប​ប្រ​ទះ​បញ្ហា​គេង​មិន​លក់​ក៏ដោយ យ៉ាងហោចណាស់​ក៏​មាន​សមាជិក​គ្រួសារ​ម្នាក់ ឬ​មិត្តភ័ក្ដិ​ណា​ម្នាក់​ដែល​អ្នក​ស្គាល់​ផង​ដែរ។

អានអត្ថបទ

ម្ចាស់ជ័យលាភី She Loves Tech ២០២០៖​ Smart Farm Assistance

ម្ចាស់ជ័យលាភីនៅកម្ពុជា សម្រាប់​កម្មវិធី She Loves Tech ២០២0 ធុរៈកិច្ចបង្កើតថ្មី “Smart Farm Assistance” ដឹកនាំដោយស្ត្រី បានប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយសម្រួលការងារកសិកម្ម ដែលជាវិស័យស្នូលរបស់កម្ពុជា។

អានអត្ថបទ

តើ​ផលិតផល​កសិកម្ម​ដែល​អ្នក​កំពុង​ប្រើប្រាស់​ជា​ផលិតផល GMO?

ហ្សែន​ជា​ស្នូល​នៃ​សភាវៈ​មានជីវិត​ទាំងអស់​នៅ​លើ​ផែនដី។ មនុស្ស​មាន​ភ្នែក​ខៀវ សក់​ខ្មៅ ច្រមុះ​ធំ ជាដើម សុទ្ធតែ​ជា​លទ្ធផល​នៃ​ការ​រំលេច​ចេញ​របស់​ហែ្សន។ តើ​អ្នក​ដែល​ស្រ​ម៉ៃ​ដែរ​ឬទេ​ថា គេ​អាច​កាត់​ត​ហ្សែន ដើម្បី​ទទួល​បាន​តាម​អ្វី​ដែលគេ​ចង់បាន។ វិធីសាស្ត្រ​នេះ ត្រូវ​បាន​ប្រើប្រាស់​ទៅលើ បន្លែ ផ្លែឈើ និង​រុក្ខជាតិ​មួយ​ចំនួន នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ៗ។ តើ​អ្នកដឹង​ថា យើង​ប្រហែលជា​កំពុង​ប្រើប្រាស់​ផលិតផល​ទាំងនោះ​ទេ​?

អានអត្ថបទ

ទម្ងន់នៃសម្រស់

តើអ្នកធ្លាប់មានអារម្មណ៍ថា ខ្លួនឯងមានកម្ពស់ទាបពេក ឬខ្ពស់ពេក ស្លៀកពាក់អ្វីក៏មិនសម? ឬអ្នក ត្រូវបានគេសើចចំអក ដោយសារតែរូបរាងខាងក្រៅរបស់អ្នក? ហើយពេលខ្លះទៀត អ្នកក៏ធ្លាប់និយាយលេងសើច ឬរិះគន់ពីរូបរាងខាងក្រៅរបស់អ្នកដទៃ នៅពីក្រោយខ្នងគេដែរឬទេ?

អានអត្ថបទ

តើ​គួរ​ទាក់ទងគ្នា​លើ​បណ្ដាញ​​អុីនធឺណិត (Online Dating​) យ៉ាងដូច​ម្តេច​ឱ្យ​មាន​សុវត្ថិភាព​?

ការ​ទំនាក់ទំនង​គ្នា​តាម​ប្រព័ន្ធ​អុីន​ធឺ​ណិ​ត បាន​ក្លាយ​ជា​វិធី​សាមញ្ញ និង​ងាយស្រួល​មួយ​សម្រាប់​យុវជន​ជំនាន់​ក្រោយ។ មនុស្ស​មួយ​ចំនួន បាន​ទាក់ទងគ្នា​តាម​ប្រព័ន្ធ​ឌីជីថល រហូត​ក្លាយ​ជា​ដៃគូ​ជីវិត​នឹងគ្នា ហើយ​អ្នកខ្លះ​ទៀត​បាន​ជួប​នូវ​បញ្ហា​មួយ​ចំ​នួន​ផ្សេងៗ​ទាក់ទង​នឹង កេរ្តិ៍ឈ្មោះ សុវត្ថិភាព​ផ្ទាល់ខ្លួន និង​បញ្ហា​ផ្សេងៗទៀត។

អានអត្ថបទ

វិធីសាស្ត្រ​ដែល​ Samanea ជួយឱ្យ​អាជីវកម្ម​រីក​ចម្រើន​ អំឡុងពេល​រាតត្បាត​ជា​សកល

ជាមួយនឹង​ជម្រើស​ដំណោះស្រាយ​ដែល​ត្រឹមត្រូវ ភ្ជាប់​ជាមួយនឹង​ទីផ្សារ​ពាណិជ្ជកម្ម​នៅនឹង​កន្លែង​ប្រកបដោយ​ស្តង់ដារ និង​យុទ្ធ​សាស្រ្ត​ពង្រីក​ខ្លួន​បាន​ល្អ ក្រុមហ៊ុន Samanea បាន​ជួយ​ឱ្យ​ដល់​អាជីវកម្ម​នៅ​តំបន់​អាស៊ី អាច​រួចផុត​ពី​ការ​លិចលង់​ដោយសារ​បញ្ហា​នៃ​ជំងឺ​កូ​វីដ១៩ និង កាន់តែ​មានការ​រីកចម្រើន​ជួយ​ឱ្យ​កត់សម្គាល់​ថែមទាំង​ទៀតផង។

អានអត្ថបទ

តើ​អ្នក​ស្គាល់​ផលិតផល​សរីរាង្គ ​(Organic​) ច្បាស់​កម្រិត​ណា​?

ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ដទៃ​ទៀត​ដែរ នៅ​ពេល​បច្ចុប្បន្ន ផ្ដោត​ចម្បង​លើ​បញ្ហា​សុវត្ថិភាព​អាហារ និង​អាហារូបត្ថម្ភ។ ប្រជាជន​កម្ពុជា មានការ​ព្រួយបារម្ភ​ពី​គុណភាព​នៃ​អាហារ និង​សារធាតុគីមី របស់​ផលិតផល​ក្នុង​ស្រុក និង​នាំចូល។ ការណ៍​នេះ ធ្វើ​ឱ្យ​មានការ​កើន​ឡើង​នូវ​តម្រូវការ​ផលិតផល​សរីរាង្គ ដើម្បី​ធានា​សុខភាព។ តើ​អ្នក​អាច​កត់សម្គាល់​ពី​ផលិតផល​សរីរាង្គ​ដោយ​របៀបណា​?

អានអត្ថបទ

រំពឹង​ទុក​នូវ​អ្វី​ដែល​មិនដែល​បាន​រំពឹង​ទុក៖ តើ​ការធានា​រ៉ាប់រង​អាយុជីវិត ជា​សំណាញ់​ការពារ​សម្រាប់​យើង​ឬ?

Focus បាន​ជួប​សម្ភាសន៍​ជាមួយ​លោក Justin Helferich អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន មេនូ​ឡាយ​ហ្វ៍ ខេម​បូ​ឌា ពិភាក្សា​អំពី​វិធីសាស្ត្រ​ដែល​ល្អ​បំផុត ដើម្បី​ត្រៀមខ្លួន​ចំពោះ​ហេតុការណ៍​ដែល​មិនបាន​រំពឹង​ទុក ដូចជា​ជំងឺ​កូ​វីដ១៩ និង​ការពារ​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ខ្លួន​អ្នក។

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus