fbpx

សុខុមាលភាព

ព័ត៌មាន​ដើម្បី​ជួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សុភមង្គល និង​សុខភាព​ល្អ

Coronavirus (COVID‑19)

អាច​ហៅ​ផង​ដែរ​ថា អ៊ិនកូវី ២០១៩ ឬ​វីរុស​កូរ៉ូណា​ថ្មី ២០១៩

ពាក្យ​ថា “មេរោគ​កូរ៉ូណា” ផ្សំ​ឡើង​មកពី​ពាក្យ “មេរោគ” និង “កូរ៉ូណា” ដែល​ជា​ភាសា​ឡាតាំង​មាន​ន័យ​ថា “កម្រង​ផ្កា ឬ​មកុដ”។ គេ​អាច​កំណត់​លក្ខណ:​សម្គាល់​របស់​មេរោគ​នេះ​បាន​តាមរយ:​បន្លា​ស្រួចៗ​ព័ទ្ធ​ជុំវិញ​នៅលើ​ផ្ទៃ​ខាងក្រៅ​របស់​វា ហើយ​មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ​ដែល​អាច​បង្ក​ជំងឺ​ដល់​មនុស្ស និង​សត្វ​បាន។ មេរោគ​មួយ​ចំនួន​នៃ​គ្រួសារ​មេរោគ​កូរ៉ូណា អាច​បង្ក​ឱ្យ​មនុស្ស​មាន​រោគ​ផ្លូវដង្ហើម​ពី​ជំងឺ​ផ្ដាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ម៊ឺស (MERS) និង​ជំងឺ​រោគសញ្ញា​ផ្លូវដង្ហើម​សារ (SARS)។

មេរោគ​ដែល​គេ​រក​ឃើញ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​គ្រួសារ​មេរោគ​កូរ៉ូណា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សួត និង​ផ្លូវដង្ហើម​របស់​មនុស្ស។ មេរោគ​នេះ​អាច​រីក​រាលដាល​ជា​ចម្បង​តាមរយៈ​តំណក់​ទឹកមាត់ នៅ​ពេល​អ្នក​ដែល​ឆ្លង​ជំងឺ​និយាយ ក្អក ឬ​កណ្ដាស់។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ភាគច្រើន​នឹង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​លក្ខណ:​ស្រាល និង​មធ្យម ហើយ​អាច​ជាសះស្បើយ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទទួល​ការ​ព្យាបាល​ពិសេស​ពី​មន្ទីរពេទ្យ​ឡើយ។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ​១៩ គឺ​គ្រុនក្តៅ ក្អក​ស្ងួត និង​អស់​កម្លាំង។ អ្នក​ជំងឺ​ខ្លះ​ក៏​អាច​មាន​អាការៈ​ឈឺ​ចុកចាប់​រាងកាយ តឹង​ច្រមុះ ឈឺ​បំពង់ក ឬ​រាក​ផង​ដែរ។ រោគសញ្ញា​ទាំងនេះ​ភាគច្រើន​មាន​លក្ខណ:​ស្រាល ហើយ​លេច​ចេញ​បន្តិច​ម្តងៗ។ មនុស្ស​ខ្លះ​ទៀត​ដែល​ឆ្លង​មេរោគ​នេះ លេច​ចេញ​តែ​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ។

  1. មនុស្ស​ភាគច្រើន (ប្រហែល ៨០%) បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ
  2. មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ អាច​វិវឌ្ឍ​ទៅជា​អាការៈ​ធ្ងន់ធ្ងរ ហើយ​ពិបាក​ដកដង្ហើម
  3. មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​កំពុង​មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសឈាម បញ្ហា​បេះដូង និង​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​មហារីក គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​ទៅជា​អាការ:​ធ្ងន់ធ្ងរ​ក្រោយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

ទោះជាយ៉ាងណាក៏ដោយ បុគ្គល​គ្រប់រូប​សុទ្ធតែ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​ទៅទៀត​នោះ សូម្បីតែ​អ្នក​ដែល​មាន​រោគសញ្ញា​ស្រាល​ក៏​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​យ៉ាង​រហ័ស​ផង​ដែរ។ ដូច្នេះ មនុស្ស​គ្រប់​វ័យ​ទាំងអស់​ដែល​មាន​អាការ:​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម គួរតែ​ស្វែងរក​ការ​ធ្វើ​តេស្ដ និង​ការ​ព្យាបាល​ជា​បន្ទាន់។

ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ទូទៅ ការ​ចាត់​វិធានការ​ទៅលើ​សុខុមាលភាព​សាធារណៈ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​ទាំងនេះ​រួម​មាន៖

  1. ត្រូវ​នៅ​ផ្ទះ​ប្រសិនបើ​ឈឺ
  2. ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ
  3. គ្រប​មាត់ និង​ច្រមុះ​របស់​អ្នក​ជាមួយ​នឹង​ក្រដាស​ជូតមាត់ ឬ​បែរ​មុខ​ចេញ​នៅពេល​ក្អក ឬ​កណ្ដាស់ រួច​បោះចោល​ក្រដាស​ជូតមាត់​ដែល​ប្រើ​រួច​ក្នុង​ធុងសំរាម
  4. លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក
  5. សម្អាត​ផ្ទៃ និង​វត្ថុ​ដែល​ប៉ះពាល់​ញឹកញាប់
  6. រក្សា​ចម្ងាយ​យ៉ាងហោចណាស់ ២-៤ម៉ែត្រ​ពី​អ្នកដទៃ

រហូត​មកដល់​ពេលនេះ យើង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ ហើយ​ក៏​ពុំមាន​ថ្នាំ​ព្យាបាល​មេរោគ​នេះ​ឱ្យ​ជាសះស្បើយ​នៅឡើយ​នោះ​ទេ។ អ្នក​ឆ្លង​ដែល​មាន​អាការៈ​ស្រាល គឺ​អាច​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​បាន ហើយ​ចំណែក​ឯ​អ្នក​ឆ្លង​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែទាំ និង​ការសង្គ្រោះ​ជីវិត​ចាំបាច់​រហូតដល់​អាច​ជាសះស្បើយ​ឡើងវិញ។ អ្នក​ជំងឺ​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​ជាសះស្បើយ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ចាំបាច់​បែប​នេះ​ពី​មន្ទីរពេទ្យ។

វ៉ាក់សាំង​ការពារ និង​ថ្នាំ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ គឺ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ការស្រាវជ្រាវ​នៅឡើយ។ វ៉ាក់សាំង និង​ថ្នាំ​ទាំងនោះ​កំពុង​ត្រូវ​បាន​គេ​សាកល្បង​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយ​អង្គការ​ពិភពលោក​មួយ​ចំនួន​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​កំពុង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ការបង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ នេះ​ផង​ដែរ៕

តើ​យើង​អាច​ធ្វើអ្វី​បាន​ចំពោះ​ម្ហូប​ដ៏​ច្រើនលើស​លប់​ក្នុង​រដូវ​កាល​ភ្ជុំបិណ្ឌ​?  

កាក​សំណល់​ម្ហូប​ដែល​កើត​ឡើង​នៅ​រដូវ​ភ្ជុំបិណ្ឌ​ គឺជា​អ្វី​ដែល​យើង​មិន​អាច​បញ្ចៀស​បាន។ ប៉ុន្តែ តើ​យើង​អាច​ធ្វើ​ដូចម្ដេច ​ដើម្បី​ធ្វើ​ឱ្យ​មាន​លក្ខណៈ​​ប្រសើរ​ជាង​មុន​?  

អានអត្ថបទ

ឈ្វេងយល់​អត្ថន័យ​ពី​ទិន្នន័យ​

នេះ​គឺ​ជា​ការ​សរុប​សេចក្ដី​នៃ​កម្រង​អត្ថបទ «កម្ពុ​ជា​ក្នុង​ច័ត្តាឡីស័ក» អំពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ១៩ទៅលើ​សសរស្ដម្ភ​ទាំងបួន​នៃ​សេដ្ឋកិច្ច​កម្ពុជា រួមមាន វិស័យ​កាត់ដេរ វិស័យ​កសិកម្ម វិស័យ​សំណង់ និង​វិស័យ​ទេសចរណ៍។

អានអត្ថបទ

ផ្តិតអារម្មណ៍ទេសចរ​ក្នុង​ស្មារតី​បៃតង

តាមពិត​ទៅ យើង​អាច​ជៀសវាង ការប្រើ​ប្រាស់​ថង់​បា្លស្ទិកដែល​ប្រើប្រាស់​បានតែ​ម្តង ទៅរួច​បាន។ ឥលូវ​នេះ សម្ព័ន្ធ​សណ្ឋាគារ​មួយ​នៅ​ខេត្តសៀមរាប បាន​ផ្តល់​ជូន​នូវ​កញ្ចប់​ដើរលេង​ដោយ​គ្មាន​ថង់​បា្លស្ទិក។ ការអនុវត្ត​នេះ គឺជា​ជំហាន​ដ៏​ឆ្លាតវៃ​មួយ ហើយ​ប្រកបដោយ​និរន្តរភាព​សម្រាប់​អាជីវកម្ម​ក្នុង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច នៅ​កម្ពុជា។

អានអត្ថបទ

ផ្អាក​វិស្សមកាល

អស់រយៈពេលជាច្រើនឆ្នាំ មានអ្នកទេសចរអន្តរជាតិ ចង់ឃើញចង់ស្គាល់ប្រទេសកម្ពុជា ដែលបានជំរុញឱ្យវិស័យទេសចរណ៍រីកចម្រើនយ៉ាងខ្លាំង។ ការណ៍នេះ បានធ្វើឱ្យមានកំណើនអាជីវកម្ម ដើម្បីបំពេញតម្រូវការលើវិស័យនេះ។ យ៉ាងណាមិញ ការដួលរលំភ្លាមៗនៅទូទាំងពិភពលោកនៃវិស័យទេសចរណ៍ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គោលដៅទេសចរណ៍នានា ដែលធ្លាប់តែមានសភាពអ៊ូអរ ហើយនៅពេលបច្ចុប្បន្នបានប្រែក្លាយទៅជាតំបន់ស្ងាត់ជ្រងំ ក្នុងនោះមាន ខេត្តសៀមរាបផងដែរ។

អានអត្ថបទ

ចាក់​សោ​ទ្វារ​រោងចក្រ

អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ ឧស្សាហកម្ម​ផលិត​សំលៀកបំពាក់​និង​ស្បែកជើង បាន​ក្លាយ​ជា​កាតាលីករ​មួយ ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ដ៏​ឆាប់​រហ័ស​របស់​ប្រទេស​កម្ពុជា​ តាមរយៈ​ការ​ផ្ដល់​ការងារ ដល់​ប្រជាជន​កម្ពុជា​ជាង ៩០០.០០០ នាក់ នៅ​តាម​រោងចក្រ​ជាង ១០០០ កន្លែង។ ប៉ុន្តែ​ដោយសារ​តែ​ការ​បិទ​សេដ្ឋកិច្ច​ពិភពលោក រោងចក្រ​ក៏​ត្រូវ​បាន​ចាក់​សោ​បិទទ្វារ ទៅ​តាម​នោះ​ដែរ។

អានអត្ថបទ

វិលត្រឡប់ទៅដីស្រែចម្ការ

វិស័យកសិកម្មដែលធ្លាប់ជាវិស័យធំជាងគេនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ដោយសារតែកំណើនឧស្សាហូបនីយកម្ម។ នៅពេលបច្ចុប្បន្ន ជាមួយនឹងជម្រើសនៅសេសសល់តិចតួច ខណៈពេលដែលសេដ្ឋកិច្ចនៅកម្ពុជាបានជាប់គាំងដោយសារជំងឺកូវីដ១៩ ប្រជាជនកម្ពុជាបានត្រឡប់ទៅកាន់ស្រែចម្ការវិញ។

អានអត្ថបទ

ផ្កាប់​មួក​សំណង់

កាល​ពី​២០​ឆ្នាំ​ប្លាយ​មុន​ អគារ​នៅ​ភ្នំពេញ​មិន​មាន​កម្ពស់​ខ្ពស់​ជាង៤ជាន់​នោះ​ទេ។ ប៉ុន្តែ រាជធានី​និង​ទី​ក្រុង​ផ្សេង​ៗ​នៅ​ប្រទេស​កម្ពុជា​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ នា​ពេល​បន្ទាប់​មក។ ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ​មានការ​ព្យួរ​លើ​គម្រោង​តូច​ៗ​ជាច្រើន តើ​ការ​រីក​ចំរើន​អាច​មាន​និរន្តរភាព​បាន​យ៉ាងដូច​ម្តេច​?

អានអត្ថបទ

ស្ទាបរកជីពចរ

បឹងទន្លេសាបជាស្នូលជលផលក្នុងប្រទេសកម្ពុជា និង​ជាប្រភពធនធាន ចិញ្ចឹមមនុស្សរាប់លាននាក់ អស់រយៈពេលជាច្រើនសតវត្សរ៍មក​ហើយ។ នាពេលបច្ចុប្បន្ន មានទំនប់វារីអគ្គិសនីជាច្រើនសាងសង់នៅលើទន្លេមេគង្គ។ ការព្រងើយកន្តើយលើបញ្ហានេះ និងការប្រែប្រួលអាកាសធាតុ កំពុងតែគំរាមកំហែងដល់សន្តិសុខស្បៀងរបស់កម្ពុជា។

អានអត្ថបទ

ជំងឺមហារីកតាមភេទមួយចំនួន ដែលគួរតែស្គាល់

មីតូស​គឺជា​ដំណើរការ​នៃ​ការបែងចែក​កោសិកា​ក្នុង​សារពាង្គកាយ​របស់​មនុស្ស ដែល​ជា​ចំនុច​ចាប់ផ្តើម​នៃ​ការ​បង្ក​ទៅជា​រូបរាង ការលូតលាស់ និង​ការ​រីក​ធំធាត់។ យ៉ាងណាមិញ នៅពេល​ដែល​កោសិកា​ចាប់ផ្តើម​លូតលាស់​កាន់តែ​ខ្លាំង​ឡើង​ៗ ដែល​មិន​អាច​គ្រប់គ្រង​បាន​នៅក្នុង​សារពាង្គកាយ វា​នឹងអាច​ប្រែក្លាយ​ទៅជា​សាច់​ដុះ​នៅកន្លែង​មិន​សមប្រកប ហើយ​ក្លាយជា​ជំងឺមហារីក។ ជំងឺ​នេះ​បាន​ឆក់​យកជីវិត​របស់​មនុស្ស​ប្រហែលជា១០លាន​នាក់​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ២០១៨​។

អានអត្ថបទ

ស្គាល់ពីតំបន់​ងាយ​ប្រឈមនឹងជំងឺគ្រុនឈីក

ការ​យល់​ដឹង​ពី​ទី​កន្លែង​ងាយ​ប្រឈម​នឹង​ជំងឺ​គ្រុន​ឈីក​ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ខ្ពស់​ ក្នុង​ការ​ឆ្លង​ជំងឺ​នេះ​បាន​ ជា​ពិសេស​ក្នុង​ឱកាស​រដូវកាល​ឈប់​សម្រាក​បុណ្យ​​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ​ ដែល​មាន​ការ​ធ្វើ​ដំណើរ​​ទៅ​កាន់​បណ្តា​ខេត្ត​ជា​ច្រើន​​។

អានអត្ថបទ

ហេតុអ្វី​យើង​ត្រូវ​អនុវត្ត​ «ការផ្តាច់​ខ្លួន​ពី​បណ្តាញ​ទំនាក់ទំនង​សង្គម»?

តើអ្វី​ទៅ​ជា​ការ​អនុវត្ត​ ការ​ផ្ដាច់​ខ្លួន​ពី​បណ្តាញ​ទំនាក់ទំនង​សង្គម (Social Media Detox) ?
ហើយ​អ្នក​គួរ​អនុវត្ត​វា​នៅ​ពេល​ណា? 

អានអត្ថបទ
Focus

Join the Newsletter

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus